Home ព័ត៌មានអន្តរជាតិ បារម្ភពីគ្រោះរញ្ជួយដីពេក! បុរសម្នាក់លែងខ្វល់ពីជីវិតក្នុងទីក្រុង និងសុខចិត្តមករស់នៅក្នុងរូងភ្នំតែម្នាក់ឯង

បារម្ភពីគ្រោះរញ្ជួយដីពេក! បុរសម្នាក់លែងខ្វល់ពីជីវិតក្នុងទីក្រុង និងសុខចិត្តមករស់នៅក្នុងរូងភ្នំតែម្នាក់ឯង

80
0

ប្រទេសតួកគី ៖ វាបានធ្វើឱ្យភ្ញាក់ផ្អើលពេញបណ្តាញសង្គមនៅប្រទេសតួកគី កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពីបុរសម្នាក់សម្រេចចិត្តមករស់នៅក្នុងរូងភ្នំជំនួសផ្ទះ ដោយសារបារម្ភពីគ្រោះរញ្ជួយដី ។ បុរសរូបនេះប្រាប់ថា ខ្លួនបានមករស់នៅទីនេះរយៈពេល២ឆ្នាំហើយ កាលពី២ឆ្នាំមុន គ្រោះរញ្ជួយដីបានបំផ្លា.ញ ផ្ទះអស់គ្មានសល់ ។ ការរស់នៅរូងភ្នំមានសុវត្ថិភាពជាងផ្ទះដែលសាងសង់ដោយមនុស្ស ហើយខ្លួននឹងពុំចាកចេញទៅណាទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikuyz9JOfUsLdfd8AIxPgq2Er6hoDQHfK16ZXairbrruN-zD5GR9bozQgrsaoJVlSwPqWGcNJTkKa5Ci8hRwJHxwyVHAAT7tjqfZmemPdPz3wJmxn5D6uK6xt0HadKWJHopJjwYU26n6mu63XEen_syO-sx62jtvcjUX0W9gGJGmuEH52Dyy_dNRrG6U65/s1280/photo_2025-03-03_10-36-07.jpg
កាលពីឆ្នាំ២០២៣ តំបន់ភាគខាងត្បូងរបស់ប្រទេសតួកគី មានគ្រោះរញ្ជួយដីកើតឡើងក្នុងកម្រិត៧.៨រិចទ័រ ដែលបានសម្លាប់ជីវិតមនុស្សអស់រាប់ម៉ឺននាក់ ខណៈលំនៅឋាន និងអគារជាច្រើនកន្លែងបាក់ខូចខាតនៅសល់តែគំនរថ្ម ។ រីឯផ្ទះរបស់បុរសរស់នៅក្នុងរូងភ្នំ ក៏បានខូចខាតដោយសាររញ្ជួយដីនេះដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqPptd6jHH3gQiFln1893JOGMmKzgCaBqA7-iDJvSUqBvNnl8xI7Bd-GTvuWUicEQlzbQHq2PUnkmUY3qgfVGLq9oUOwuRg9F4a5_Z4u_v1Z5kQ0__AY45gwTgM8ikgUssy823m2hSzPrav8o8pBkEbdR8eHbyclh0N2lpYcf3DriMcR6_AMKeKiDd8YUQ/s696/photo_2025-03-03_10-36-17%20(2).jpg

លោក អាលី បូសូក្លាន់ (Ali Bozoglan) មានកូន៣នាក់ រស់នៅខេត្តហាថេ ភាគខាងត្បូងប្រទេសតួកគី រៀបរាប់ថា បើទោះជាលោក និងគ្រួសារបានរួចជីវិតពីរញ្ជួយដីក្តី ប៉ុន្តែផ្ទះរបស់លោកខូចខាតអស់គ្មានសល់ ។ ហេតុការណ៍រញ្ជួយដីនេះធ្វើឱ្យលោកភ័យខ្លាច និងប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំង រហូតដល់លែងហ៊ានរស់នៅក្នុងផ្ទះ ឬអគារដែលសាងសង់ដោយមនុស្ស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAoqzRr5rG5t7jCoUvLYsV1F4nILy3fyQM3-CllNbrQ7cpg8MuQ8pC2WoiO7_4BSvnED_Td6EmyQXmogy53FrJnp7ncrsMhdrmLf5Azatj3pXrLULYoEfMY1xbpQVRggH18MMPgfK73i1v62jnqF5n6mRW1lEkQ90JchDsuEHH3LyyfMIHl9eOM9kZTWmi/s696/photo_2025-03-03_10-36-17%20(3).jpg
ក្រោយមក លោកក៏បានឃើញរូងភ្នំមួយកន្លែងនៅជាយក្រុង ដែលមានសភាពស្ងប់ស្ងាត់គួរឱ្យរស់នៅ ។ លោកមករស់នៅរូងភ្នំនេះតែម្នាក់ឯង ដោយសារប្រពន្ធ-កូនពុំព្រមមករស់នៅជាមួយ ។ តាំងពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៥ លោករស់នៅក្នុងរូងភ្នំយ៉ាងមានសេចក្តីសុខ និងស្ងប់ស្ងាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha-ZNiUdsdjuBOB3IctUk6ZP1RWCI_xcp61cp6ORi8CsaOhv_4QOEqkVQ3ghM5dxmoUXy4S6UoCqAx5t8M_rkny8gOJXq2yuk2VmWzkii-s7rFKwSnZ_5DkOBkV1kJyoGGY3HMjeex4Ba5-Wd4vGqVjyou8GUQZqDhEsXX7K4z8aCbfsHNxEJyButPio5z/s1200/photo_2025-03-03_10-36-17%20(4).jpg

ក្រោយពីរឿងរ៉ាវរបស់លោកបានល្បីល្បាញក្នុងបណ្តាញសង្គម អភិបាលស្រុកក៏ស្នើឱ្យលោកទៅរស់នៅក្នុងទូរកុងទឺន័រដែលមានសម្ភារៈប្រើប្រាស់គ្រប់មុខ ប៉ុន្តែលោកបដិសេធ ដោយសារពុំចូលចិត្តរស់នៅក្នុងទីក្រុងដ៏សែនរញ៉េរញ៉ៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBhVbR4m72715oozM6yA5R5zPEqGCRtSc5usTTRIyvSOW4zkkwZHezLOg2v9JqXRM9uxYRMaem7Bx1Ux4W6MlOOup1Px0CeFrlwJM3C4bdLKNZ63AykBr53-FOcqGOF-bXRTT02_ER1bDu4LRjKyps3vOXrZJkq-sxjVIZduKm-2VqkbV8y3IISNHAAPGp/s959/photo_2025-03-03_10-36-17%20(5).jpg
ក្នុងរូងភ្នំដែលលោក អាលី រស់នៅ គឺមានសម្ភារៈចាំបាច់មួយចំនួន ដូចជា ៖ ចានឆ្នាំងសម្រាប់ដាំស្ល, កន្លែងលាងចាន និងម៉ាស៊ីនបោកគក់ ។ លោករស់នៅជាមួយធម្មជាតិ ឆ្ងាយពីមនុស្សម្នា ហើយលោកពុំគិតច្រើនទេ ទោះជាអ្នកខ្លះថា លោករស់កន្លែងពុំសមរម្យក្តី ពីព្រោះពួកគេពុំស្គាល់លោកច្បាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIptHK1dRqgsx4mf3G1RN-FxWjNfQhUqwdKvC4eVNKwl_b1s_EayU9JbegF_a31qh-HFm9Ggnlz3gCWiH9LYcaziHZADjudQ5cfx_VucVhlBrHU-cYQvIa348TZyeSK3Pkhb2EvgdXE1jJfpwCbs5YbrCu-oOJy9JiI2DKHurAK-iJ9FpTdcwDfIxFlR01/s696/photo_2025-03-03_10-36-17.jpg

ប៉ុន្តែការរស់នៅក្នុងរូងភ្នំ ពុំល្អដូចការគិតទេ ដោយសារសម្បូរសត្វពស់ និងសត្វផ្សេងទៀត ប៉ុន្តែពេលនេះ លោក អាលី មានទម្លាប់នឹងការរស់នៅបែបនេះ ។ លោកចង់បានបន្ទប់ទឹក និងទឹកស្អាតប្រើប្រាស់ ប៉ុន្តែពុំអាចធ្វើបាន ។ លោកនឹងដំឡើងបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ សម្រាប់ប្រើប្រាស់ជាមួយម៉ាស៊ីនបោកគក់ និងទូរទឹកកក ៕