Home ព័ត៌មានអន្តរជាតិ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សថ្កោលទោ.ស ថៃ ករណីបញ្ជូនជ.នជាតិអ៊ុយគូទៅឱ្យចិន

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សថ្កោលទោ.ស ថៃ ករណីបញ្ជូនជ.នជាតិអ៊ុយគូទៅឱ្យចិន

52
0

ប្រទេសថៃ ៖ លោក Volker Turk មន្ត្រីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (Office of the United Nations High Commissioner for Human Rights-OHCHR) បានចេញសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលថៃបញ្ជូនជនជាតិអ៊ុយគូ ចំនួន៤០នាក់ដែលមកសុំសិទ្ធិជ្រកកោននៅថៃ ទៅឱ្យប្រទេសចិន គឺល្មើ.សនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិយ៉ាងខ្លាំង ហើយធ្វើឱ្យសហគមន៍អន្តរជាតិបារម្ភពីសុវត្ថិភាពរបស់ជនជាតិអ៊ុយគូ ពេលពួកគេធ្វើដំណើរដល់ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLjuLef4s1gvGtlum84iqv8wi3Swtb0pkar0MihGEUepJla-qDpUjFiQVqLAFRE-QkjlIg7mB2kyzRO2VYOgNfTLHg8k2VrVFXJobIFB12KzWdOb1Ue5LSU9pdsHA2Zj8fuswHtAmMiAGN3BrDNz2ERUvtfwV-WNm5eGyCWuCYvaYk-S4avgrY-BXTeoMK/s1024/photo_2025-03-03_13-41-27%20(3).jpg

ក្នុងសេចក្តីថ្លែងការណ៍របស់ OHCHR បញ្ជាក់ថា ការបញ្ជូនជនជាតិអ៊ុយគូពីថៃទៅចិន គឺជាការល្មើសច្បាប់ និងរំលោភសិទ្ធិមនុស្សអន្តរជាតិ ។ ទង្វើរបស់រដ្ឋាភិបាលថៃ គឺល្មើសនឹងគោលការណ៍មិនបញ្ជូនត្រឡប់ (Non-Refoulement) ដែលសរសេរថា ហាមនិរទេសជនជាតិណាមួយត្រឡប់ទៅប្រទេសដើម ដែលប្រឈមនឹងការធ្វើទារុណកម្ម និងធ្វើបាបធ្ងន់ធ្ងរជាដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBMHzV57fTNveMFIPK1uNzhR3OwFi3vllS0kayFbskwVnenj40pn6_lxjAfO4J49aNNXfTGrP99EtD_JrLbKg5JpIG3LqE7Q0TzV823d26XpsQxVa1NK4JNgRRgHpSkcYp7FHdYiFPhtolW6Bf1gvmJ-okC_uJBQxqnwggt1Fwe9MnN7EYTI8DJoss4Dju/s770/photo_2025-03-03_13-41-27.jpg

កន្លងមក មន្ត្រី OHCHR បានអំពាវនាវជាច្រើនលើក សូមឱ្យរដ្ឋាភិបាលថៃគោរពច្បាប់អន្តរជាតិ និងសិទ្ធិជនជាតិអ៊ុយគូ (Uyghur) ដែលស្នាក់នៅថៃ ។ វាគួរឱ្យសោកស្តាយណាស់ ដែលថៃបង្ខំឱ្យពួកគេត្រឡប់ទៅចិន ។ មន្ត្រី OHCHR បានស្នើមកកាន់រដ្ឋាភិបាលថៃឱ្យធានាថា ថៃនឹងពុំបញ្ជូនជនជាតិអ៊ុយគូទៅចិនម្តងទៀត ដោយសារពួកគេបានភៀសខ្លួនពីចិន និងមកសុំសិទ្ធិជ្រកកោននៅថៃ ។ ពួកគេគួរតែទទួលបានការគ្រប់គ្រង និងថែទាំសុវត្ថិភាពយ៉ាងយកចិត្តទុកដាក់ពីរដ្ឋាភិបាលថៃស្របតាមច្បាប់អន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7t621PMjHSi_687PSKuKH1dP-lUU1UJTaB8KbtIF14iz9uRIs4_IQQbWmQixBc05nGDloXP68CxpppzAd3yiBFO_vrj9kmmau2FtC7hV927nyd1bLiQAngdSYnbjnWbrIgbhQtQSBM5_wmrbwjVO9w-W0fO6fd6iStVQNujtGodx7d4dGVlUo7EW4toB0/s960/image_2025-03-04_08-46-07.png

សេចក្តីថ្លែងការណ៍បញ្ជាក់ទៀតថា ចិនគួរតែបង្ហាញពីកន្លែងរស់នៅរបស់ជនជាតិអ៊ុយគូដែលរដ្ឋាភិបាលថៃបញ្ជូនទៅឱ្យចិន ។ ចិនត្រូវធានាថា នឹងគោរពសិទ្ធិពួកគេតាមច្បាប់អន្តរជាតិ ។

លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា ជនជាតិអ៊ុយគូ ចំនួន៤០នាក់ ដែលថៃបញ្ជូនទៅឱ្យចិន កាលពីថ្ងៃទី២៧ ខែកុម្ភៈ គឺពួកគេមានសុវត្ថិភាព និងរស់នៅជាមួយគ្រួសារ ។ រដ្ឋាភិបាលចិនសន្យាជាមួយថៃ ថា ជនជាតិអ៊ុយគូ គ្រប់រូបនឹងគ្មានគ្រោះថ្នាក់ពេលគេធ្វើដំណើរទៅដល់ចិន ទើបថៃសម្រេចបញ្ជូនពួកគេទៅចិន ដោយសារពួកគេបានមករស់នៅថៃខុសច្បាប់អស់ជាង១០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeH9isifrxCvSDxhf4nmv_nQiv8A7R1aEOw2v-ywbof4sOa1e9EXcavN61xFACQ84-vLWG7xQdjVa6GsEwTq6t7qdU0p2Wozb7Z5r9BHXpHCvR4_9p_GC9S6uuuCT2nRAzzmCPNNZH5TvpuNIDQPLbu_bcw273i2OcYT9_C5KgT-L6jZRowetuIZurJK2t/s1140/photo_2025-03-03_13-41-27%20(2).jpg

អ៊ុយគូ គឺជាក្រុមជនជាតិភាគតិចតួកគី ដែលភាគច្រើនរស់នៅអាស៊ីកណ្តាល ជាពិសេស រស់នៅតំបន់ Xinjiang ភាគពាយ័ព្យប្រទេសចិន ហើយជនជាតិអ៊ុយគូស្ទើរតែទាំងអស់គោរពសាសនាឥស្លាម ។ តាមកំណត់ត្រាចិន គឺមានជនជាតិអ៊ុយគូ ១២លាននាក់ រស់នៅចិន ពួកគេមានជម្លោះផ្នែកនយោបាយ និងវប្បធម៌ ដោយសាររដ្ឋាភិបាលចិនព្យាយាមគ្រប់គ្រងតំបន់ដែលពួកគេរស់នៅ ហើយរដ្ឋាភិបាលចិនកំណត់គោលនយោបាយប៉ះពាល់ដល់សាសនា និងវប្បធម៌ពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrGTnmdZ3zqL6J4KUBEA9h3vAonG4tlZ6x9BnAEYJAP9UdmHdOijKYCS1j79DbHzZbGnAwMaYSnst7KxGgWiHy92fGCvRwKmVwStTMQR8YeRRIfKW1AulGgxw7wf3Rrywb4_4zCS29yMKSoftXm8-OUQVK-av5typ4eJagybxihTgc3IunTQWIqk0joRJU/s2000/image_2025-03-04_08-45-26.png

កាលពីឆ្នាំ២០១៨ អង្គការសហប្រជាជាតិចេញរបាយការណ៍ថា ជនជាតិអ៊ុយគូ ១លាននាក់ ត្រូវបានឃុំឃាំងនៅតំបន់ Xinjiang របស់ចិន ហើយជនជាតិអ៊ុយគូ ២លាននាក់ទៀត ត្រូវបង្ខំឱ្យទទួលការអប់រំពីនយោបាយ និងវប្បធម៌ក្នុងជំរំ ។ រដ្ឋាភិបាលចិនកំណត់វិធានការបង្ក្រាបពួកគេយ៉ាងតឹងតែង ដែលធ្វើឱ្យអាមេរិក និងអង់គ្លេស ថ្កោលទោសចិន ។ ហេតុនេះ ក្រោយពីរងសម្ពាធខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ទើបធ្វើឱ្យជនជាតិអ៊ុយគូរត់ភៀសខ្លួនពីចិន ដើម្បីទៅរស់នៅប្រទេសផ្សេងៗ រួមទាំងថៃ ៕