ប្រទេសឥណ្ឌា ៖ បុរសឥណ្ឌាម្នាក់បានដាក់ពាក្យប្តឹ.ងរោងកុនមួយកន្លែងឱ្យផ្តល់ប្រាក់សំណងឱ្យខ្លួន ករណីរោងកុនផ្សព្វផ្សាយពាណិជ្ជកម្មយូរពេក ធ្វើឱ្យខ្លួនដែលជាអ្នកទស្សនាមានអារម្មណ៍មួរម៉ៅ ខាតពេលវេលា និងខកខានការណាត់ជជែកការងារសំខាន់ ។ ក្រោយមក តុលាការក៏សម្រេចឱ្យរោងកុនផ្តល់ប្រាក់សំណងទៅឱ្យបុរសរូបនេះ ដើម្បីជាការសងជំងឺចិត្ត និងផ្តល់ភាពសំខាន់លើពេលវេលារបស់អ្នកទស្សនា ។

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មាន CNN រាយការណ៍ថា បុរសឥណ្ឌាបានឈ្នះក្តី ក្រោយពីដាក់ពាក្យប្តឹងទៅតុលាការកាលពីឆ្នាំ២០២៣ ដើម្បីទាមទារប្រាក់សំណងពី PVR Cinemas ជារោងកុនធំបំផុតនៅប្រទេសឥណ្ឌា ។ រោងកុននេះបានផ្សព្វផ្សាយពាណិជ្ជកម្មរយៈពេលជាង២៥នាទីមុនពេលបញ្ចាំងភាពយន្ត ទើបធ្វើឱ្យភាពយន្តចាក់បញ្ចាំងយឺតជាងពេលកំណត់ និងធ្វើឱ្យអ្នកទស្សនាខកខានការណាត់ជជែកការងារសំខាន់ ។
.jpg)
លោក Abhishek M R អាយុ៣១ឆ្នាំ ជាមេធាវី បានទិញសំបុត្រកុន៣សន្លឹក កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីទស្សនាភាពយន្តរឿង «Sam Bahadur» ដែលមានរយៈពេល២ម៉ោង និង២៥នាទី ។ ប៉ុន្តែរោងកុនបានបញ្ចាំងភាពយន្តយឺតជាងពេលកំណត់ ដោយសារត្រូវផ្សាយពាណិជ្ជកម្មសិន និងចំណាយពេលដល់ជាង២៥នាទី ។ ហេតុនេះ ធ្វើឱ្យលោកខកខានការណាត់ជជែកការងារសំខាន់ ទើបលោកដាក់ពាក្យប្តឹងទៅតុលាការ ពីមូលហេតុលោកខាងពេលវេលាឥតប្រយោជន៍ និងមួរម៉ៅ ។

ខ្លឹមសារពាក្យបណ្តឹងបញ្ជាក់ថា ការបញ្ចាំងភាពយន្តយឺតជាងពេលកំណត់ ធ្វើឱ្យលោកខាតបង់ប្រាក់ ដោយសារខកខានការជជែកការងារចាំបាច់ ។ រោងកុនបានផ្សាយពាណិជ្ជកម្មជាបន្តបន្ទាប់ រហូតដល់១៧ពាណិជ្ជកម្ម ទើបបញ្ចាំងភាពយន្តតាមក្រោយ ។ នៅឆ្នាំ២០២៥ តុលាការក៏សម្រេចឱ្យលោកឈ្នះក្តី និងកំណត់ឱ្យរោងកុនផ្តល់ប្រាក់សំណងទៅលោក ចំនួន២៣៣ដុល្លារ និងផ្តល់សងជំងឺចិត្តផ្សេងទៀត ចំនួន៩៣ដុល្លារ ។
.jpg)
ក្រៅពីនេះ តុលាការក៏បានកំណត់ឱ្យរោងកុនផ្តល់ប្រាក់ចំនួន១,១៨១ដុល្លារ ទៅឱ្យភ្នាក់ងាររដ្ឋ ដែលបំពេញតួនាទីការពារសិទ្ធិពលរដ្ឋ ។ តុលាការបញ្ជាក់ថា ពេលវេលារបស់មនុស្សម្នាក់ៗ គឺជាមាសប្រាក់ និងមានតម្លៃខ្លាំងណាស់ រោងកុនពុំចាំបាច់ផ្សាយពាណិជ្ជកម្មយូររហូតដល់២៥នាទី ឬ៣០នាទីទេ ម្ចាស់អាជីវកម្មគួរគិតពីតម្លៃពេលវេលាជាធំ ។ ប៉ុន្តែរោងកុនប្រកែកថា ច្បាប់បានកំណត់ឱ្យរោងកុននីមួយៗផ្សាយពាណិជ្ជកម្មមុនពេលបញ្ចាំងភាពយន្ត ៕
Home ព័ត៌មានអន្តរជាតិ តើអាចទៅរួចទេ? គ្រាន់តែផ្សាយពាណិជ្ជកម្មយូរពេកក្នុងរោងកុន បុរសឥណ្ឌាប្តឹ.ងទា.រប្រាក់សំណង







