អគារពន្ធដារថ្មី បាននឹងកំពុងបង្ហាញរូបរាងយ៉ាងស្គឹមស្គៃនៅតំបន់ជ្រោយចង្វារ ដោយលាតសន្ធឹងលើផ្ទៃក្រឡា ៩៧ ៧០០ការ៉េ និងមានទីតាំងចំណតរថយន្តប្រមាណជាង១៣០០គ្រឿង។
អគារនេះមាន កម្ពស់៣២ជាន់ បានបុកគ្រឹះសាងសង់នៅអំឡុងឆ្នាំ២០១៩ ដោយចំណាយថវិកាជាង ៦០លានដុល្លារ ក្រោមការសាងសង់ដោយក្រុមហ៊ុនShanghai Construction។
អគារអគ្គនាយកដ្ឋានពន្ធដារថ្មី មានទីតាំងនៅភូមិជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោយសាងសង់រួច អគារនេះ នឹងក្លាយជាទីតាំងបណ្ដុះនៃសេវាជូនអ្នកជាប់ពន្ធនៅទីតាំងតែមួយ ដោយមានបណ្ដុំធនាគារជាដៃគូ ក្នុងការផ្ដល់សេវាទទួល និងបង់ប្រាក់ពន្ធ ក្រុមហ៊ុនសហគ្រាស នានាដែលផ្ដល់សេវាគាំទ្រផ្នែកពន្ធដារផងដែរ។
អគារពន្ធដារដ៏ប្រណិតនេះ នឹងក្លាយជានិមិត្តរូបសំណង់អគារមួយដ៏អស្ចារ្យនៃស្ថាប័នរដ្ឋ ដែលបង្ហាញពីភាពរីកចម្រើនជឿនលឿននៃខឿនសេដ្ឋកិច្ចផ្ទៃក្នុងរបស់រាជរដ្ឋាភិបាលកម្ពុជា៕










