ថ្លែក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រសួងទេសចរណ៍ សម្តេចធិបតី បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួទេសចរណ៍ និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ ពិនិត្យមើលលទ្ធភាព និងសិក្សាបង្កើតជាការសម្តែងនៅពេលយប់ ព្រះលានជល់ដំរី។

សម្តេចធិបតី បានលើកឡើងថា៖” នៅពេលជិតដល់ម៉ោងបិទការចេញចូលប្រាសាទ យើងអាចនាំភ្ញៀវទេសចរទៅទស្សនាការសម្តែងនៅព្រះលានជល់ដំរី ដើម្បីផ្តល់ជាផ្ទាំងទស្សនីយភាពប្លែកថ្មីមួយដល់ពួកគាត់”។

បន្ថែមពីនេះ វាក៏ងាយស្រួលដl’អជ្ញាធរជាតិអប្សរា ដើរប្រមូលភ្ញៀវចេញពីប្រាសាទអំឡុងពេលមុនបិទម៉ោងចេញចូលផងដែរ។

លានជល់ដំរី ស្ថិតនៅខាងមុខនៃគោបុរៈខាងកើតនៃកំពែងព្រះបរមរាជវាំង។ លាននេះ ត្រូវបានស្ថាបនាឡើងនៅចុងសតវត្សទី១២ នៃគ្រិស្តសករាជ ដោយព្រះបាទជ័យវរ្ម័នទី៧។

នាសម័យអង្គរ ព្រះពន្លាជល់ដំរី ត្រូវបានគេប្រើប្រាស់ជាទីកន្លែងសម្រាប់ព្រះមហាក្សត្រ និងអគ្គមហាសី ធ្វើសវនាការជួបជុំគ្នាជាមួយប្រជានុរាស្រ្តក្នុងពិធីសំខាន់ៗ និងដើម្បីទតមើលក្បួនដង្ហែរកងទ័ព និងហ្វឹកហាត់ដំរីជាដើម៕