Home ព័ត៌មានអន្តរជាតិ មហាជនអស់សំណើចនឹងការបង្រៀនសមត្ថកិច្ចឱ្យចេះតុបតែងមុខ និងថែទាំស្បែកដើម្បីមានទំនុកចិត្តក្នុងការងារ

មហាជនអស់សំណើចនឹងការបង្រៀនសមត្ថកិច្ចឱ្យចេះតុបតែងមុខ និងថែទាំស្បែកដើម្បីមានទំនុកចិត្តក្នុងការងារ

47
0

ប្រទេសជប៉ុន ៖ គេហទំព័រ South China Morning Post រាយការណ៍ថា កាលពីខែមករា ឆ្នាំ២០២៥ វិទ្យាស្ថានអប់រំសមត្ថកិច្ច Fukushimaken នៅខេត្ត Fukushima ប្រទេសជប៉ុន បានប្រមូលសមត្ថកិច្ចចំនួន៦០នាក់ មករៀនពីវិធីតុបតែងមុខ និងថែទាំស្បែកដើម្បីមានទំនុកចិត្តក្នុងការងារ ។ ប៉ុន្តែវាបែរជាធ្វើឱ្យអ្នកលេងបណ្តាញសង្គមអស់សំណើចយ៉ាងខ្លាំង និងផ្តាំផ្ញើទៅសមត្ថកិច្ចកុំភ្លេចចាប់ចោ.រ ផង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL94xdI-MIGAwcqYcJF21I9khnnBSOL5hzQ0W7VP-GOASJdrkcTeqygVAewGjxVx0-1gFxUS8KnvIUTWfeLd60OV39wQeNgoHq1keNMhhiS9pf8iQfe6gMPGlTw1QRDLusQCfHbvoPgbuieQojwp-kLHEA10sdduxYA8VO8bE8eA_q_1Ot_5FV-qfRyZI4/s1024/image_2025-02-22_08-44-02.png
វិទ្យាស្ថានអប់រំសមត្ថកិច្ច Fukushimaken បានផ្តោតសំខាន់ទៅលើភាពស្រស់ស្អាត និងវិជ្ជាជីវៈរបស់សមត្ថកិច្ច ជាពិសេស ការរៀនតុបតែងមុខក្នុងគោលបំណងឱ្យសមត្ថកិច្ចមានទំនុកចិត្តក្នុងការងារពេលពួកគេចុះតាមតំបន់ផ្សេងៗ ។ នាយករងវិទ្យាស្ថាននេះបាននិយាយមកកាន់ទូរទស្សន៍ Nippon ថា យើងចង់ដាស់តឿនទៅសមត្ថកិច្ចថា ការថែទាំរូបរាងខាងក្រៅមានសារៈសំខាន់ណាស់ ពីព្រោះសមត្ថកិច្ចជាកម្លាំងរបស់សង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuczPUekJhiNzwlkPKr9wU8B5tXhIm4hsXAmxCJajXtRevvBe4ohOIl5w8MGrUo9aSuUdPmYkYgA-1a0GXpMt4AWCQHTjcA3FTIvANpFzIFKh_laLynf3z-qCoPttBieZQMX0vdbbgaD1WBrlj5VQHVyvZWElT9ew2S6kMxoICglI2kOt4BNM0QVIlyS89/s1020/image_2025-02-22_08-44-03%20(2).png
ហេតុនេះ ដើម្បីឱ្យសមត្ថកិច្ចចេះតុបតែងមុខ និងថែទាំស្បែកតាមលក្ខណៈស្តង់ដារ ហើយវិទ្យាស្ថានបាននាំអ្នកជំនាញតុបតែងមុខដ៏ល្បីនៅប្រទេសជប៉ុនមកជួយបង្រៀនពួកគេ ។ អ្នកជំនាញពុំត្រឹមតែណែនាំពីវិធីតុបតែងមុខប៉ុណ្ណោះទេ ប៉ុន្តែនឹងផ្តល់នូវដំបូន្មានជាក់លាក់ពីបុគ្គលិកលក្ខណៈរបស់សមត្ថកិច្ចម្នាក់ៗផងដែរ ។

អ្នកជំនាញនឹងបង្រៀនពីគន្លឹះផ្សេង ដូចជា ៖ ការតុបតែងមុខ ថែទាំស្បែក គូចិញ្ចើម កាត់រោមចិញ្ចើម និងរៀបចំម៉ូដសក់ ។ ប៉ុន្តែសមត្ថកិច្ចភាគច្រើនពិបាករៀនយ៉ាងខ្លាំង ដោយសារពួកគេពុំធ្លាប់តុបតែងមុខ សមត្ថកិច្ចខ្លះគូរមុខរញ៉េរញ៉ៃ ខណៈខ្លះទៀតពឹងពាក់ឱ្យមិត្តភក្តិជួយតុបតែងមុខឱ្យខ្លួន ។ សមត្ថកិច្ចម្នាក់ប្រាប់ថា ៖ «ខ្ញុំពុំធ្លាប់តុបតែងមុខទេ ខ្ញុំគិតថា សមត្ថកិច្ចបានបំពេញការងារនៅខាងក្រៅញឹកញាប់ ។ ដូច្នេះ ខ្ញុំចង់មានភាពទាក់ទាញពេលទៅធ្វើការ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPpPkvG1mnusnRfWjOM8zhradCazjN3JIQJEGqLeziYJNMon93qM_zPhdNCBHyuZ4tmC4iTRa5TscKEyndpGZYytpel2HZfVKrL2n28fapCCjQi68m4K64nrxf0aPfESbg6JCyQX4nn00K1HFCFCSg3GCFlJ9NqxEr3n8s6gUV4Bm55pQdF7opC98E3SFj/s1024/image_2025-02-22_08-44-03.png

មិនមែនមានតែវិទ្យាស្ថានអប់រំសមត្ថកិច្ច Fukushimaken មួយទេ ដែលបង្រៀនឱ្យសមត្ថកិច្ចចេះតុបតែងមុខ កន្លងមក វិទ្យាស្ថានអប់រំសមត្ថកិច្ចនៅខេត្ត Yamaguchi ក៏បានបង្រៀនសមត្ថកិច្ចឱ្យចេះតុបតែងមុខដែរ ដោយបង្រៀនពីវិធីលាងសម្អាតមុខឱ្យត្រឹមត្រូវតាមក្បួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ_YgSXpT2tCT62x3ZrL0SZPi3xRWp9dc0kMBo56V1lJ8zudtlZ8koEjJyR_pTqxF6WDZPd3f3MH1KEWHgsL8VvCVZCHhGFP6mCTg92Xbz5SyUFCpf-JF4SpmvSKE756spX0NSm7kSi7HsLAI3M8YsAUG1iQZcHC2AqIT2jdtUsT-ewwJx6QGFMzW6ra9d/s1024/image_2025-02-22_08-44-05.png

ប៉ុន្តែវាបែរជាធ្វើឱ្យអ្នកលេងបណ្តាញសង្គមអស់សំណើចយ៉ាងខ្លាំងនឹងការបង្រៀនពីវិធីតុបតែងមុខដល់សមត្ថកិច្ច ដោយពួកគេនិយាយថា វាពុំចាំបាច់ ។ អ្នកខ្លះទៀតថា ការបង្រៀនឱ្យសមត្ថកិច្ចចេះជំនាញច្រើន គឺជារឿងល្អ ប៉ុន្តែសំខាន់ សមត្ថកិច្ចកុំភ្លេចចាប់ជនល្មើសផង ៕