ក្នុងឱកាសយាងសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត, វិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ នៅវត្តឧណ្ណាលោម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា វត្តអារាមព្រះពុទ្ធសាសនា បានក្លាយទៅជាចលករ មួយដែលមិនអាចកាត់ផ្តាច់ចេញបាន រវាងដំណើរជីវិតប្រជាពលរដ្ឋខ្មែរប្រចាំថ្ងៃ និងការអភិវឌ្ឍសង្គម ជាតិ ដែលមានន័យថាវត្តអារាម និងសង្គមគឺតែមួយ ។
ព្រះករុណាព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលទៀតថា តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្នកាល វត្តអារាមជួយផ្តល់កន្លែងស្នាក់នៅ បួសរៀន សូត្រចំណេះដឹងទូទៅដល់អ្នកដែលមានការខ្វះខាត។.png)
បើតាមព្រះរាជបន្ទូល ព្រះករុណាព្រះមហាក្សត្រ វត្តអារាមព្រះពុទ្ធសាសនាខ្មែរ មានតួនាទីដ៏ពិសិដ្ឋ៤យ៉ាង ដែលរួមមាន៖
- វត្តអារាមខ្មែរ បានបណ្តុះសីលធម៌ គុណធម៌ ដែលជាផ្នែកមួយនៃពុទ្ធចរិយាសាស្ត្រ
- វត្តអារាមខ្មែរ ជាកន្លែង អប់រំទាំងផ្លូវកាយ ផ្លូវចិត្ត កសាងធនធានមនុស្ស
- វត្តអារាមខ្មែរ ជាឃ្លាំងសម្រាប់រក្សាទុកនូវ មត៌កវប្បធម៌ ប្រពៃណី ចំណេះដឹងដ៏សំបូរបែប
- វត្តអារាមខ្មែរ ជាទីកន្លែងថែរក្សាអត្តសញ្ញាណ ព្រលឹងជាតិ ដ៏សំខាន់តាំងតែពីបរមបុរាណ










