Home ព័ត៌មានអន្តរជាតិ តើបុណ្យនៃក្ដីស្រឡាញ់ Valentine’s Day មានប្រវត្តិបែបណាខ្លះ?

តើបុណ្យនៃក្ដីស្រឡាញ់ Valentine’s Day មានប្រវត្តិបែបណាខ្លះ?

38
0

បុណ្យនៃក្ដីស្រឡាញ់ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ហើយវាបានក្លាយជាថ្ងៃសំខាន់ ដែលគូស្នេហ៍នៅទូទាំងពិភពលោកនិយមបង្ហាញក្តីស្រឡាញ់ និងបំណងល្អដល់គ្នាទៅវិញទៅមក ។ តើលោកអ្នកជ្រាបទេថា បុណ្យនៃក្ដីស្រឡាញ់មានដើមកំណើតមកពីប្រទេសណា និងមានប្រវត្តិបែបណាខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0oFPwdNXT_XSDIsR4_7TfvX7WxQEj0IFcFgRnNwu0Ua1dhcl5bd6YKsplr7WmsJTghCv0Y-aRslnhOZpWUKjkZrnAPykVDseELjfWqYlFh8w-MO0rYR7V9IT4HIIx3XK3Xtf9tFxNDdwEG6MYAwP7YIlL50M8vS_j6MYG3eB2QTFipiBbsmj3xNdknzjT/s980/image_2025-02-14_09-47-38.png

បុណ្យនៃក្ដីស្រឡាញ់ (Valentine’s Day) ត្រូវបានប្រារព្ធឡើងអស់រយៈពេលជាង១,៥០០ឆ្នាំមកហើយ និងប្រារព្ធឡើងលើកដំបូងនៅឆ្នាំ៤៩៦ ។ គេចាត់ទុកថា វាជាថ្ងៃបុណ្យរបស់គ្រិស្តបរិស័ទ ប៉ុន្តែក្រោយមក វាក៏បានក្លាយជាបុណ្យនៃក្តីស្រឡាញ់ និងពាក់ព័ន្ធនឹងរឿងរ៉ាវរ៉ូមេនទិកផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOP6sRZc41gEzYEE8Ka2plcQX5efzbElhO3fruwUYb1wfwUAIoAj1_uyUueueWIlJV8u4Ey_HJA8DYRb1JEmX-tJL-mWXfa5swpd3eiuC4NlSot1QQ2UZxJkQfkYerm1i_2CuQcfauGkIPvDlx3INN8UxVJ5iW4Pacu9oysR1xWEqfl21Q-DniETQiMCk7/s1469/image_2025-02-14_09-47-39%20(2).png

ប្រវត្តិបុណ្យនៃក្តីស្រឡាញ់បានកើតឡើងនៅសម័យអធិរាជ Claudius II (Emperor Claudius II) ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ។ សម័យនោះ ទីក្រុងរ៉ូមកើតសង្គ្រាមជាញឹកញាប់ ដោយសារអធិរាជ Claudius II គ្រប់គ្រងទីក្រុងរ៉ូម ចូលចិត្តធ្វើសង្គ្រាម ហើយទ្រង់បានបញ្ជាឱ្យប្រមូលបុរសៗទៅប្រយុទ្ធនៅសមរភូមិ ។ ប៉ុន្តែបុរសភាគច្រើនសុទ្ធតែមានក្រុមគ្រួសារ និងគូស្នេហ៍ដែលត្រូវថែទាំ ហើយពួកគេពុំចង់ឃ្លាតឆ្ងាយពីប្រពន្ធ-កូន ដើម្បីទៅស្លាប់ក្នុងសមរភូមិទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQXT6RuhwkaCmtQOvwXNknZiI_EHgGTw5cj1lr1jt244xfBKhHiKcjZQeWd0beuhv7nKGY78HkkxpeKbZPv-WgH-OoGdHWoLvXEkQAJrkUUDgxB7mgwaB5skBmsfw2etVOLkuCRTmQX8PHxW-uNXPPxw7SO5AfBeadCQKzFPqsejyQSlhEk0OaTn66Dk79/s4000/image_2025-02-14_09-47-39%20(3).png

អធិរាជ Claudius II បានបញ្ជាឱ្យលុបចោលពិធីភ្ជាប់ពាក្យ និងរៀបអាពាហ៍ពិពាហ៍ទាំងអស់នៅទីក្រុងរ៉ូម ដើម្បីឱ្យពលរដ្ឋចេញទៅច្បាំងនៅសមរភូមិ ប៉ុន្តែបុរសមានចិត្តបរិសុទ្ធម្នាក់ឈ្មោះថា «Valentinus» ឬត្រូវបានគេស្គាល់ថាឈ្មោះ «បុរសបរិសុទ្ធ Valentine» ពុំយល់ស្របនឹងការលុបចោលពិធីទាំងនេះទេ ទើបប្រាប់ឱ្យគូស្នេហ៍ទាំងអស់នៅទីក្រុងរ៉ូម រៀបចំពិធីអាពាហ៍ពិពាហ៍ ។ ហេតុនេះ ធ្វើឱ្យអធិរាជ Claudius II ពុំសព្វព្រះរាជហឫទ័យយ៉ាងខ្លាំង និងបញ្ជាឱ្យចាប់ខ្លួនបុរសបរិសុទ្ធ Valentine មកឃុំឃាំងរង់ចាំការប្រហារជីវិត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibEoXrMM9kisKTMBMsIoUi-Kmq0e0tmu1WUQ1oWUT1eD2VTp5ySsDssACt9Xvd0d8VjOrrS-Tcy1Rvx4P5wMNvYC-eDDzXpDhVuBXPGcz6wHTLCi20SnGT1Y6e_iCKtyUjbnYH50sD8UB2R2scCzF3yYuc8ayjnO2PRQ8RCkaUw92RgB6cOpYUKbvnSffO/s600/image_2025-02-14_09-47-49.png
នៅក្នុងពន្ធនាគារ បុរសបរិសុទ្ធ Valentine ក៏បានលង់ស្នេហ៍កូនស្រីរបស់ឆ្មាំពន្ធនាគារ ដែលជាស្រីពិការភ្នែកទាំងសងខាង ។ មុនថ្ងៃប្រហារជីវិត បុរសបរិសុទ្ធ Valentine បានផ្ញើលិខិត១ច្បាប់ទៅឱ្យស្រីពិការភ្នែក ដោយការសរសេរបញ្ចប់ឃ្លាក្នុងលិខិតនេះថា «From Your Valentine» ។ រឿងរ៉ាវដ៏សោកសៅនេះបានល្បីល្បាញពេញទីក្រុងរ៉ូម រីឯបុរសបរិសុទ្ធ Valentine ត្រូវបានគេប្រហារជីវិតនៅថ្ងៃទី១៤ ខែកុម្ភៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1N-imtLvHquPE-hkSsM0_8DmEsqpFUyJl0JRMlmlbTTf2gEyo9DGBwDdMgkdToVZdgYvgxAAGX95i0wdnhj6pKN0vcGBkQo2tdXAA7fvXTHGm1_NhoJOCv8Mnxfs50NjNTpre_lLIHavFcCfWJjpg1L_wMXW5pZH19Xn62RCGPWCbGDjzQFK86FRIY9Hh/s959/image_2025-02-14_09-49-09.png

ចាប់ពីពេលនោះមក ១៤ កុម្ភៈ ក៏បានក្លាយជាបុណ្យនៃក្តីស្រឡាញ់ ដើម្បីរំលឹក និងសរសើរពីសេចក្តីស្នេហាដ៏សែនបរិសុទ្ធរបស់បុរសបរិសុទ្ធ Valentine ដែលបានលាចាកលោក ។ ពលរដ្ឋនៅប្រទេសនានាក្នុងតំបន់អឺរ៉ុបបាននិយាយរឿងរ៉ាវរបស់លោកយ៉ាងច្រើន ហើយថ្ងៃឱ្យថ្ងៃ១៤ កុម្ភៈ ក្លាយជាថ្ងៃសំខាន់សម្រាប់អបអរការស្រឡាញ់គ្នារបស់គូស្នេហ៍ រហូតមកដល់បច្ចុប្បន្ន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-uARbG0X-B-f5FJdfCTr-NPWq3WMIRIH2w9pr2KAooD4cf9iFXg1GV2-6cKfgPrcWLoe-0euMFj26HN9mScxrMKaiKwHpXDXOXJ-RKIx24dZWmUD9DhaLvx49FAIjOxAt045yWmBkoO5_EcWF_bxzzQRTTTsGZYJg5-RFRwRWxYmDLfbkW_XC8j_Pvclv/s800/image_2025-02-14_09-47-39.png

ក្រៅពីនេះ ក៏ការប្រគល់វត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក ដូចជា ៖ លិខិតជូនពរ សូកូឡា និងផ្កាកុលាបមានពណ៌ឆើតឆាយ ជាពិសេស ពណ៌ក្រហម និងពណ៌ឈូក ៕