បងស្រី Ruthko បានបង្ហាញអារម្មណ៍ឈឺចាប់របស់ខ្លួននិងគ្រួសារនៅតែមិនទាន់ធ្វើចិត្តនិងកាត់ចិត្តបានជុំវិញមរណភាពប្អូនប្រុសដែលលាចាកលោកក្នុងរយៈពេលជាង១ខែមកនេះ។ ក្នុងនោះបងស្រី Ruthko ថាជនបង្កគ្មានធម៌មេត្តាមិនអើពើប្អូនប្រុសខ្លួនដេកក្នុងថ្លុកឈាមគិតតែឈរមើលឡានខូចនិងថាគ្រួសារនាងរស់នៅសោកសង្រេងចំណែកឯអ្នកប្រព្រឹត្តប្រហែលជាកំពុងបាយឆ្ងាញ់ដេកលក់ស្រួល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3BtbOCxtLhuuuCpyqJ1VLbv7t3YjGtT6xmNxfsxDK_zdhlPi_eIe1SGDqpnCE_IkWB7CIGDqKcsC7oAkjnNXj2vQc0p0atsoE94ujyv3G__N8QE3LWnBov1d7XO7tfZQqulu8kRJt62cMmnfFdFXVOyji7oNVxOdErFHSiVNRQmB-7MKxOY8vuASFwqE5/s2048/image_2025-02-13_13-57-38.png
នៅថ្ងៃទី១៣ កុម្ភៈ គណនីហ្វេកប៊ុកឈ្មោះថា «RieRie Ma» ដែលគេដឹងថាជាបណ្តាញសង្គមបងស្រីរបស់តារាចម្រៀង Ruthko បានរៀបរាប់ដោយអារម្មណ៍ឈឺចាប់ថា«អ្នកធ្វើឱ្យក្រុមគ្រួសារខ្ញុំវេទនា ឈឺចាប់ បែកបាក់ ខូចចិត្ត ខ្សោះកាយ។ អ្នកមិនគួរមានជីវិតកើតជាមនុស្សសោះ។ ស្រណោះម្តាយ ឪពុកអ្នកដែលបង្កើតកូនមកមានសណ្តានបែបនេះ។ ហើយគ្មានមេត្តាធម៌ គិតថាការឆក់យកជីវិតមនុស្សម្នាក់ជារឿងធម្មតា។ ប្អូនខ្ញុំដេកស្តូកស្តឹងកណ្តាលផ្លូវក្នុងថ្លុកឈាម អ្នកមិនអើពើ បែរជាទៅបារម្ភឈរមើលឡានអ្នកខូច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgamgMLtfh0oPsbiU0XzrV9gYktSYZwmcg51udNdEpD3XWoZzQEH804_TZjESPv25i-aGYoUBFXLJdwOBt7GplJiCAZsMSh6a2qf5g4V0v-F4Up-vTzRwnY-AeFPsFZMMN4lwvHub5i8nf74MJBnHvrspk4RdZJF4OacHkKbpFJO4fTlR4meaH4WNnWKTwZ/s1356/image_2025-02-13_13-57-43.png

គណនីដដែលបន្តទៀតថា «គ្រួសារខ្ញុំត្រូវហែលឆ្លងទូលរែកការបាត់បង់កូនប្រុសជាទីស្រលាញ់ដែលម្តាយខ្ញុំមើលថែស្រលាញ់ស្មើជីវិត។ ខ្ញុំត្រូវបាត់បង់ប្អូនប្រុសដែលខ្ញុំស្រលាញ់ស្មើកែវភ្នែក។ ពួកខ្ញុំត្រូវទូលរែកទុក្ខមួយនេះដែលជាកំហុសរបស់អ្នកអស់មួយជីវិត។ តែអ្នកវិញកំពុងធ្វើអី? ប្រហែលកំពុងបាយឆ្ងាញ់ ដេកស្រួល សើចសប្បាយ ទាំងដែលពួកខ្ញុំជាអ្នកបាត់បង់ត្រូវហែលឆ្លងជំងឺផ្លូវចិត្តនិងភាពសោកសង្រេងទាំងពូជ»។
មួយថ្ងៃៗ សើចផង យំផង ទុក្ខបណ្តើរ ញញឹមទាំងទឹកភ្នែកហូរបណ្តើរទាំងគ្រួសារ ដូចមនុស្សគ្មានវិញ្ញាណ។ ម្តាយខ្ញុំស្គមស្គាំងរស់នៅមានតែសំបកកាយ គ្មានអារម្មណ៍ គ្មានកំលាំង។ មួយថ្ងៃៗគិតតែពីនឹកកូន។ សម្រានក្បែររូបថតកូនរាល់យប់។ នៅសុខៗក៏ស្រែកយំ។ អ្នកឯងដឹងអត់ថាវាវេទនាប៉ុណ្ណា?????https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNjbH6WaDvGLqZBmOv3VFIjc3L08EMA6IDREZRlA7Gx3VOoyQwfYGflTU3UqOIOGDSehdfqJNwxO0vlb4TmlZ-rc2iIxt7xfa-Ow_GlYWXSdAVXV7HLwsBpJvpqU3QzXFD2GV0WD52j3-I9mmeMqNaTJg8118SlShlf6gsmzVr77Mnu5Vd_JChVMR9YG_T/s1800/image_2025-02-13_13-57-44%20(2).png

គណនី «RieRie Ma» ថា «ខ្ញុំសុំឱ្យម៉ែឪ បងប្អូនអ្នកមើលឃើញមុខអ្នកពេលណា ចងចាំអ្នកជាអ្នកណា ហើយបានធ្វើអី។ បើអ្នកមានកូននិងប្រពន្ធ សុំឱ្យពួកគាត់ចងចាំអ្នកថាអ្នកជាមនុស្សដែលឆក់យកជីវិតប្អូនខ្ញុំទាំងដែលប្អូនខ្ញុំគ្មានកំហុស។ សុំឱ្យអ្នករស់នៅក្នុងភាពងងឹត វេទនា ហើយចងចាំថាខ្លួនឯងគ្មានមេត្តាធម៌ក្នុងខ្លួន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoaAwlfTmxARHJf8wKfusDug5857JHs6d1hKvqUW6nVkB-BnH_Jv0hFxaWhOv8R_tlJ1D9JlAZ-doN7fHopAlEeuBF-wa5PF6Z94Lo2dBi-SAL4eJLPUAzBIlBxC6vc5FAxM97Fzza3oy9JVqS_Z4rsJpj0WW0SK0PY8g6hyphenhyphenwYAbdAYcdE2ttz1shrpqdz/s671/image_2025-02-13_13-57-38%20(2).png

គួរបញ្ជាក់ផងដែរថាតារារ៉េប Ruthko បានស្លាប់ក្នុងវ័យ២៤ឆ្នាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូធំ បុកជាមួយរថយន្ត LEXUS RX330 ស្លាកលេខខេមរភូមិន្ទ 2–4771 ដែលបើកបត់ឆ្លងបញ្ច្រាស ចូលបុរីប៉េងហួត ស្ថិតនៅផ្លូវ៦០ម៉ែត្រ នៅវេលាម៉ោង០១:៤០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។ ជនបង្កមានឈ្មោះ ណឹម ណាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកងរាជអាវុធហត្ថ៕