ជុំវិញបញ្ហារបស់តារាចម្រៀង ទេព បូព្រឹក្ស ទទួលរងការឈឺចាប់ក្នុងនាមជាម្តាយដែលត្រូវបានអ្នកដទៃយកកូនរបស់ខ្លួនទៅពាក់ព័ន្ធរឿងមនុស្សធំតារាសម្តែង ឌី សូនិត្តា បានបង្ហាញពីជម្រៅចិត្តឈឺចាប់និងយល់អារម្មណ៍នេះច្បាស់ក្នុងនាមជាម្តាយដូចគ្នា។ លើសពីនេះ សូនិត្តា ហៅ កាដុង បានទម្លាយពីភាពឈឺចាប់របស់ខ្លួនពីបវរកញ្ញាតំណាងប្រទេសម្នាក់និងបុរសម្នាក់ដែលគិតថាល្អធ្វើជាឪពុកកូនរបស់ខ្លួនតែការពិតគឺជាមនុស្សថោកទាបណាស់។

ថ្មីៗនេះវីដេអូខ្លីៗដែលចែកចាយនៅលើបណ្តាញសង្គមទិកតុក អ្នកនាង ឌី សូនិត្តា បាននិយាយថា «មួយរយៈនេះឃើញស្រីៗយំដោយសារតែគេថាឱ្យកូន នាងយល់អារម្មណ៍ពេកមិនដឹងថាគួរប្រាប់ថាបែបណា ព្រោះធ្លាប់បានប៉ះលើខ្លួននាង ឈឺជាងគេនៅពេលដែលយើងចង់តហើយអត់តបានមួយរយៈនោះ»។ អ្នកនាងបានិយាយ ថាប៉ុន្មានថ្ងៃមកនេះនាងក៏ជួបនាងប្រាសាទប្រែរូប ប្រាសាទមុខខ្មោច តំណាងជាតិប្រវត្តិថោកទាបអ្នកនោះបើយកនិយាយមកចេញជាសៀវភៅវិញមិនដឹងប៉ុន្មានសៀវភៅតែមនុស្សដូចជានាងមិនចូលចិត្តបើកកកាយរឿងអ្នកណា រឿងអ្នកណាគឺជារឿងអ្នកហ្នឹង»។
ឌី សូនិត្តា ថាម្នាក់នោះធ្វើដាក់នាងសាហាវ ទាំងដែលនាងមិនស្និទ្ធជាមួយសោះ តែអ្នកនោះឯងទេបបួលអាសត្វប្រុសដែលហៅថាជាប្អូនពេញទីឱ្យចេះជក់ឱ្យវាប្រើដើរខុសសង្គម នាងមិនចង់បង្ហើយនោះទេបើបង្ហើយគឺពួកអ្នកនោះថោកទាបណាស់ សិល្បៈនឹងគេដែរតែប្រវត្តិខ្មៅងងឹត។.png)
ឌី សូនិត្តា បាននិយាយទាំងអួលដើមកទៀតថា អ្វីដែលនាងស្តាយក្រោយបំផុតគឺនាងច្រឡំយកគេតាំងគេជាឪពុកកូនរបស់នាងដែលគិតថាគេជាមនុស្សប្រុសដែលមានលក្ខណៈគ្រប់គ្រាន់ក្នុងការធ្វើជាឪពុកក្មេង ។ ហើយនៅពេលដែលគេដឹងឮគ្រប់យ៉ាងមីសត្វប្រាសាទបិសាចក៏ដឹងរឿងគ្រប់យ៉ាងតែបែរសរសេរបំភ្លៃឱ្យគេដៀលឱ្យគេស្អប់នាងថាកូននាងកូនរបស់អ្នកអូស្ត្រាលីទាំងមិនមែនជារឿងពិតហើយដឹងថានាងអត់មានសមត្ថភាពនឹងធម្មជាតិទៅដាក់កូនដឹងទាំងអស់តែបំភ្លៃឱ្យគេស្អប់នាងតែត្រូវគេជេរពេញប្រទេសតែអ្នករងគ្រោះគឺនាងហើយនឹងកូន៕










