បន្ទាប់ពីបង្ហាញគោលជំហរយ៉ាងរឹងមាំទាមទាររកយុត្តិធម៌ជូនកូនប្រុសជាទីស្រលាញ់របស់ខ្លួនពេលនេះតារាចម្រៀង ជី ដេវីត បានចេញសេចក្តីប្រកាសពីមេធាវីរបស់ខ្លួននឹងចាត់វិធានការតាមច្បាប់គ្មានករណីលើកលែងទៅកាន់ម្ចាស់គណនីហ្វេកប៊ុករបស់ «អាក្លូ» និងអ្នកពាក់ព័ន្ធ។ តារាចម្រៀងរូបនេះ បានដាក់បណ្ដឹងទៅអង្គការ UNICEF នៅកម្ពុជា ដើម្បីជំរុញដល់ការលុប ជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុកដែលប៉ះពាល់ដល់សិទ្ធិកុមារនៅកម្ពុជាតាមគ្រប់រូបភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAFmMp1BI3X-3ptUmQXdKoS_zkADy6MZcwPHLxYcFU-Tq-_UDo0YKEGFSFjYkFHQTwLJhYsstpwq9b20gdVH2gqNhikB7Mtue5rL3-17h7qbOuhc4ZOpSQwQDCOa_e9XS4G9pcFbMNxbA746row-S5_quBO6MFa6xgsUiqTbGy47j0yPrEWtR9eKVvfmV2/s1795/451838247_1084391773050146_739714863440456045_n.jpg
ក្នុងសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី១០ ខែកុម្ភៈ មេធាវីតំណាងនិងការពារសិទ្ធិឱ្យលោក ងួន ចាន់ដាវិត ហៅ (G-Devith) បានឱ្យដឹងថា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រហ្វេសប៊ុក ឈ្មោះ អាក្លូ បានបង្ហោះវីដេអូ មានចំណងជើងថា “Diss រាក់ កំភែល” ដោយក្នុងវីដេអូនោះ បាននិយាយប្រមាថយ៉ាងអសីលធម៌ថា “មិនដូចអាអ្នកខ្លះ កូនកើតមកទាន់ម៉ែឪការ”។ ការនិយាយបែប នេះ ជាទម្រង់នៃការរំលោភសិទ្ធិអភិវឌ្ឍន៍របស់កុមារ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងស្មារតីរបស់កុមារដែលជាកូនរបស់ លោក ងួន ចាន់ដាវិត (G-Devith) និងអ្នកនាង ទេព បូព្រឹក្ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh7gzhUxd2FU4fATPM0R9l814dVOwFz6h2nAGH-MEzXIrRbYwOsPGm1Ow9HEajYHY8j4awholiv3S243uuvpR5IrHmiPH6s8DMRF9NN2ouH89oCSNc7MHe-aqemhY0T5zfXPrHPBWfhkZEE06SoN8MGeQxZSrvzv6A1WDpiaHrlM2dZuUpPnCd1EHKQVRG/s2048/458737265_1116009843221672_2999910501912307904_n.jpg
សេចក្តីប្រកាសដដែលបានបញ្ជាក់ទៀតថា សិទ្ធិអភិវឌ្ឍន៍ ជាសិទ្ធិធំមួយក្នុងចំណោមសិទ្ធិគោលធំទាំង បួនរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់ អង្គការសហប្រជាជាតិ និងគោលការណ៍ណែនាំរបស់ ក្រុម ប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។ ម៉្យាងវិញទៀត ការនិយាយប្រមាថនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ និងបង្កឱ្យខូច ខាតធ្ងន់ធ្ងរដល់កិត្តិយស រួមទាំងសេចក្តីថ្លៃថ្នូររបស់ ជី ដេវីត ព្រមទាំងក្រុមគ្រួសារ។ ក្នុងគោលជំហរការពារ និងលើកកម្ពស់សិទ្ធិកុមារ រួមទាំងកិច្ចការពារសិទ្ធិបុគ្គល ពាក់ព័ន្ធនឹងកិត្តិយស និងសេចក្តីថ្លៃថ្នូរ តាមរយៈយើងខ្ញុំជាមេធាវីតំណាង និងការពារសិទ្ធិរបស់ (G-Devith) សូមបញ្ជាក់ជូន អ្នកគាំទ្រ និងសាធារណៈជន ជាទីគោរពស្រឡាញ់ និងរាប់អានទាំងអស់ ឱ្យបានជ្រាបថា៖ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilKFnBvsQ-Gjjtj9_XWamwdwx3EoEcxST2JN-j0T06EPAP2lTQBbYO4wyNs3W8k41dPdyq43O2A0OLVADv_iOa2ghxS6wKZ33jWoR6pqElMFddbUsno8Rfm9DehE2ro0tx14FDhRrR_fKS2daL_0YjBaPLAzOiMOuQ07wzyqghQ1rd1warfxM76PNLCruw/s2048/459614785_1119875932835063_752957729285237225_n.jpg

១. ក្នុងស្មារតីចូលរួមពង្រឹងនីតិរដ្ឋ និងការការពារសិទ្ធិជាសារវន្ត ក៏ដូចជា អនុវត្តតាមប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់បានដាស់តឿនដល់អ្នកដែលចង់ បានចំណាប់អារម្មណ៍លើបណ្តាញសង្គម សូមកុំធ្វើឲ្យប៉ះពាល់ដល់បុព្វបុរស សាសនា និងវប្បធម៌របស់យើង។ លោក (G-Devith) បានដាក់បណ្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការច្បាប់ ដោយមិន មានការលើកលែងទៅលើម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “អាក្លូ” និងអ្នកពាក់ព័ន្ធឡើយ។

២. កុមារមិនបានចូលរួមពាក់ព័ន្ធក្នុងសកម្មភាពអំពើរបស់មនុស្សពេញវ័យជានីតិជននោះទេ ហើយរាល់សកម្មភាព ឬអំពើ របស់មនុស្សពេញវ័យ មិនត្រូវក្លាយជាកម្មវត្ថុ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិគោលធំទាំងបួនរបស់កុមារនោះឡើយ។ លោក ងួន ចាន់ដាវិត បានដាក់បណ្ដឹងទៅអង្គការ UNICEF នៅកម្ពុជា ដើម្បីជំរុញដល់ការលុប ជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុកដែលប៉ះពាល់ដល់សិទ្ធិកុមារនៅកម្ពុជាតាមគ្រប់រូបភាព៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhor9kb83rVa_X91TlIn7lguhYJ5gsWb4L2KRWZXZy9r_aEDsrK-9L470jbMTXbe6mKOh6C_z241H98SnF6ZzhnsJeznByBFX2-hm3cu763sbrW0jq6apv4u-upXw_fCXAa7OChDJkDyxkJhWxtKrAOovcwz7g97i1v8Eenj2Z8PsegqlcNC7i03fVVC4H/s2048/image_2025-02-11_08-46-51.png