វាបានក្លាយជាប្រធានបទថ្មីមួយទៀតបន្ទាប់ពីតារាចម្រៀង សួន សុវណ្ណចន្នី បានចូលទៅខម្មិនផ្លែផ្កាដាក់តារាចម្រៀង វ៉ាន់ នីឡា ថាជា Snake សាហាវIdolសារីតែមួយ។ សុវណ្ណចន្នីថា លោកធ្វើអ្វីជាខ្លួនឯងព្រោះឃើញថាអយុត្តិធម៌ ខណៈ វ៉ាន់ នីឡា ថា សុវណ្ណចន្នីអត់ហ៊ានប្រឈមមុខក្នុងខម្មិនលុបការខម្មិនរបស់ខ្លួនតែស៊ែរព័ត៌មានថាឱ្យនាងជាពស់សារីតែមួយនិងបានចោទសួរវិញថា សារីតែមួយនឹងសារីជាមួយអ្នកណា…?

ស្របពេលដែលផ្ទុះភាពចម្រូងចម្រាសជុំវិញរឿង ជី ដេវីត នឹងចាត់វិធានការទៅកាន់ផេក «អាក្លូ» តារាចម្រៀង វ៉ាន់ នីឡា បានបង្ហោះសំណេរសួរទៅកាន់ប្រិយមិត្តរបស់ខ្លួនកាលពីយប់ថ្ងៃទី៩ ខែកុម្ភៈ អំពីតួអង្គដែលត្រូវបានយកមកបញ្ជូលសំឡេង Toll នេះព្រោះឃើញពណ៌វីដេអូចាស់ៗ ទោះយ៉ាងណា គេបានឃើញតារាចម្រៀង សួន សុវណ្ណចន្នី អតីត TOP4 នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ ស្រាប់តែចូលទៅខម្មិនផ្លែផ្កា ឱ្យនាងថា «ចេញមុខខុសពេល snake សា.ហាវ idol សារីតែមួយ»។

នៅពេលរឿងនោះសាយភាយ តារាចម្រៀង សួន សុវណ្ណចន្នី បានចែករំលែកកាលពីយប់ថ្ងៃទី១០ ដោយភ្ជាប់មកជាមួយនឹងពាក្យសម្តីថា«ធ្វើអីដែលជាខ្លួនឯង បញ្ចេញមតិតាមការយល់ឃើញ ព្រោះឃើញថា វាអយុត្តិធម៌មែន»។.png)
ងាកទៅកាន់តារាចម្រៀង វ៉ាន់ នីឡា វិញក៏មិនអស់ចិត្តដូចគ្នាដោយបានបង្ហោះរូបភាព Screenshot ចំនួនពីរសន្លឹកដោយភ្ជាប់ជាមួយនឹងសម្តីដែរថា «តាមពិតព័ត៌មាននេះខ្ញុំឃើញតាំងព្រឹក តែខ្ជិល share ខ្ជិលនិយាយ ព្រោះខ្ញុំបានឃើញគាត់លុបខមមេនគាត់ចោល lolz អត់ហ៊ានប្រឈមមុខក្នុងខមមេនតែ share ព័ត៌មានដែលថាឱ្យខ្ញុំ. គាត់ថាខ្ញុំពស់ សារីតែមួយ »។
តារាចម្រៀង វ៉ាន់ នីឡា បានបន្ថែមទៀតថា«ចង់សួរថាមុននឹងចូលខមមេនមានបានអាន status ខ្ញុំច្បាស់នៅ? មួយទៀតខ្ញុំចង់សួរថា តើសារីតែមួយនឹង សារីតែមួយជាមួយពីណា? ហើយ status ខ្ញុំមួយនេះខុសត្រង់ណា ? វាទៅឆ្កឹះឆ្កៀល U ឯងអីម្លឹងៗ? អត់ដែលស្គាល់ក៏អត់ចង់ share ចូលផេកខ្ញុំតែម្នាក់នឹងដូចមិនសូវៗ»៕










