Home ព័ត៌មានអន្តរជាតិ មកស្គាល់ភូមិមួយនៅប្រទេសកេនយ៉ាបង្កើតច្បាប់ហាមប្រុសៗចូល

មកស្គាល់ភូមិមួយនៅប្រទេសកេនយ៉ាបង្កើតច្បាប់ហាមប្រុសៗចូល

73
0

ប្រទេសកេនយ៉ា ៖ Umoja គឺជាភូមិមួយស្ថិតនៅតំបន់ Samburu ប្រទេសកេនយ៉ា បានបង្កើតច្បាប់គួរឱ្យភ្ញាក់ផ្អើល គឺហាមប្រុសៗចូលក្នុងភូមិដាច់ខាត ដោយសារចង់ឱ្យភូមិនេះក្លាយជាជម្រកស្នាក់សម្រាប់ស្ត្រីគេចពីការជិះជាន់របស់មនុស្សប្រុសក្នុងកុលសម្ព័ន្ធ Samburu ។ ស្ត្រីជាច្រើននាក់អាចរស់នៅភូមិនេះដោយសុវត្ថិភាព និងពុំចាំបាច់ភ័យខ្លា.ច អ្វីទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxBLP629GOa__UnDi8csF0Vkhuhklr948Hky1MqHsrzB23YIhiGr7WzqTmIoeLBtf5EG_sUaBXTnOlaUn3ZARdnykDOd5Sn89IsT1awqoVfiPzwKiLGL3MHd8HZpIWWIRWoiGuYmQDmdnRhbEZztnn1xpLvDO60TbD1DPnaGQZEApNHENq2Oy6PMbclJ4z/s2437/image_2025-02-10_13-43-02.png

នៅស្រុកកំណើតរបស់ស្ត្រីទាំងនេះ គឺមានការចាប់បង្ខំឱ្យពួកនាងរៀបការតាំងពីវ័យកុមារ, កាត់ស្បែកអវៈយវៈភេទ, អំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពាន ហើយទង្វើទាំងនេះពុំត្រូវបានចាត់ទុកថា ជាឧក្រិដ្ឋកម្មទេ ប៉ុន្តែចាត់ទុកថា ជាទំនៀមទម្លាប់ប្រពៃណី និងជាផ្នែកមួយនៃការរស់នៅធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTHUMYffASRY-Frdjmu1oESd7Z80v0BzAmXDryvQQp-zyqDrpppwEhAb6xQCyUV-yEd0EGd-LGAk3q3sKc6j02wiGkWzErr2AM819dvPzGTBHq9434QRI-Bcrjq4RRyDG8TqVR0_MN8QcUhFe8gTKh6_gmZ901Dn7YZ1JCg_1GCS_mlNLp7xXnzjiY8sd7/s862/image_2025-02-10_13-43-04%20(2).png

ស្ត្រីម្នាក់រស់នៅភូមិ Umoja និយាយថា ៖ «រាល់ថ្ងៃ ពួកយើងរស់នៅជាមួយការចងចាំគួរឱ្យភ័យខ្លាច និងក្តីឈឺចាប់ដែលកើតឡើងដោយសារមនុស្សស្គាល់គ្នា និងមនុស្សប្លែកមុខដែលពាក់ឯកសណ្ឋានផងដែរ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHkSZtJqpxhy-NWP9nx-ocuZyJby5OCO0zH0fAsh3aqj2WAQSv_-moymcEMbgd1lsyPVpLqWRKABny1JmOjPPgMzuPJguPSjUXhDYvic6pN-E_kdbIo_0R_1SsPkwkq1haEswisJf3LKZHxhvb4F7h6GeVp8QWP3CL8AnnCN8Gr0joQtnwkfFzjDb8XcwQ/s1000/image_2025-02-10_13-43-04.png
អ្នកស្រី Rebecca Lolosoli អ្នកបង្កើតភូមិ Umoja កាលពី៣៥ឆ្នាំមុន រៀបរាប់ថា អ្នកស្រីក៏ជាសមាជិកក្រុមកុលសម្ព័ន្ធអ្នកចម្បាំង Samburu ដែរ ។ នៅទីនោះ ស្រីៗត្រូវគេជិះជាន់គ្រប់បែបយ៉ាង ហើយពេលអ្នកស្រីជំទាស់នឹងទង្វើទាំងនេះ បែរជាគ្មានការអើពើ និងមានការប្រឆាំងយ៉ាងខ្លាំងពីមនុស្សប្រុសក្នុងកុលសម្ព័ន្ធ សូម្បីតែស្វាមីអ្នកស្រី ក៏ពុំអាចជួយអ្វីបានដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaEstz45r1hU7x26A5zL6QzOK-yv_dT649Kbef0Ag-GXc9H3Bckg7QCvJCqltzmb1AP5Y07WhhyphenhyphenjcUZkKja7MvqrUc3Jas8NQmeWNYvO8g1oFyxOomp-0jvh28lpCw-i7JX5oPcDb8MrK6Ayz0oLh8Q_CjYTThVAwALRVuCQccWluNivUP5sOzJdMk5_B_/s4621/image_2025-02-10_13-43-05.png

រហូតមកដល់ឆ្នាំ១៩៩០ អ្នកស្រី Rebecca បាននាំស្រីៗរត់ចេញពីកុលសម្ព័ន្ធ Samburu ហើយក៏បង្កើតភូមិ Umoja នេះឡើង ដើម្បីជាចំណុចចាប់ផ្តើមនៃការផ្លាស់ប្តូរសង្គម ដែលស្ត្រីតែងតែក្លាយជាជនរងគ្រោះរហូតមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcDfglmJwnI4rX9k7uHzDOONcPPqMLnYvJHJ8GiOuBUs_pZ8nFrYLZAS4VfaJ4Llm8weeFPTZ_j9cS60go9hglmflKQvLN0-FT2HFTufh9xB45Jn7wHtogqO4AqzYKNCEaWzuq5MsjqXQox39oRVw-Kl0CHn1gJVv-wKfxK8CLYjrvFt_xpc1tskevVpVX/s2560/image_2025-02-10_13-43-11.png
បើទោះជាឆ្លងកាត់អតីតកាលដ៏សែនឈឺចាប់ ប៉ុន្តែស្ត្រីទាំងអស់រស់នៅក្នុងភូមិពុំបណ្តោយឱ្យទុក្ខសោកចូលក្នុងជីវិតបន្តទៀតទេ ។ នៅទីនេះ ស្ត្រីបានបំពេញការងារគ្រប់មុខ ដូចជា៖ ធ្វើជាមេគ្រួសារក្នុងភូមិ Umoja, ធ្វើជាអ្នកដឹកនាំ និងធ្វើការងារសំខាន់ៗសម្រាប់ជួយអភិវឌ្ឍន៍ភូមិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLmoOHWkspqa1ryZEMqs2yBU0kdFxKNdSS3gU_P0xfRk9VRGMGKfxNniPI5pmnHs-cHA-faCk5Rjttz-Hwz6vSOBygKSSEnjGO_0C-sYpp159z7GJNaFTMp_P4jm_ukaFGAjF_BjFkoUBUgXnWYxKqckdR5w5hdtXFlnpEr-jRkPU1lO5MzLVzDUfGqRfr/s1500/image_2025-02-10_13-43-12.png

ស្ត្រីរស់នៅភូមិប្រាប់ថា ការបង្កើតភូមិនេះដើម្បីឱ្យពិភពលោកដឹងថា សេចក្តីទុក្ខនឹងបញ្ចឹមត្រឹមពួកយើង។ យើងរស់នៅដោយគ្មានការភ័យខ្លាច ពីព្រោះមានសុវត្ថិភាព និងសេរីភាព ។ កាលពីមុន យើងរស់នៅក្នុងក្រុមកុលសម្ព័ន្ធ គឺការនិយាយរឿងការរំលោភស្ត្រី វាគួរឱ្យខ្មាសអៀនណាស់ ពុំគួរនិយាយទេ ។ ប៉ុន្តែនៅទីនេះ អាចនិយាយបាន យើងពុំត្រូវការមនុស្សប្រុស យើងអាចរស់នៅដោយខ្លួនឯង ៕