ថ្មីៗនេះកាសែត The Cambodia daily បានចេញផ្សាយអត្ថបទមួយ ដោយលើកឡើងថា មានជនជាតិសិង្ហបុរីម្នាក់ បានសូកប៉ាន់អគ្គស្នងការនគរបាលជាតិ នាយឧត្តសេនីយ៍ ស ថេត ចំនួន៥លានដុល្លារ។
ជុំវិញករណីនេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញមុខ សូមបដិសេធទាំងស្រុង ចំពោះការប្រឌិតព័ត៌មាន និងការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ របស់បុគ្គលឈ្មោះ ហេង សុទ្ធី និងការចុះផ្សាយរបស់កាសែត The Cambodia daily។
The Cambodia daily បានចេញផ្សាយអត្ថបទមួយដោយមានខ្លឹមសារថា៖” មានជនជាតិសិង្ហបុរីម្នាក់ ឈ្មោះ ភួ ហ្គេចសេង (ហៅតាក់) ចូលសញ្ជាតិខ្មែរ បានសូកប៉ាន់នាយឧត្តសេនីយ៍ ស ថេត ៥លានដុល្លារ ដើម្បីដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ក្នុងបញ្ជីតាមចាប់ខ្លួនរបស់នគរបាលអន្ដរជាតិ Interpol”។
ពាក់ព័ន្ធនឹងករណីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមស្នើដល់អតីតឧកញ៉ា ហេង សិទ្ធី និងកាសែត The Cambodia daily ធ្វើការកែតម្រូវព័ត៌មានអំពីការចុះផ្សាយមិនពិតរបស់ខ្លួនឡើងវិញជាបន្ទាន់៕










