យោងតាមការដាក់បង្ហោះរបស់ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ទីតំាងធំៗចំនួន ៤ ដែលបានរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកលយ៉ាងមហាឡារិក ដោយក្នុងនោះគឺរួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តតាកែវ។
នាថ្ងៃទី៣១ ខែធ្នូនេះ ព្រឹត្តិការណ៍«សាទរកម្ពុជា» ដែលនឹងប្រារព្ធឡើងនៅមុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយរួមមានពិធីដង្ហែក្បួនថ្មើរជើង ការសម្តែងទស្សនីយភាពចម្រុះ ការប្រគុំតន្ត្រីរួមវត្តមានពីតារាល្បីៗ ការតំាងពិពណ៌ និងការបាញ់កាំជ្រួញអបអរសាទរ។ នៅរាជធានីភ្នំពេញដដែល សម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់និងចង់បំពេញកុសលនាថ្ងៃឆ្លងឆ្នាំ វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ក៏មានរៀបចំកម្មវិធីសមាធិឆ្លងឆ្នាំផងដែរ។
ក្រឡេកទៅកាន់ខេត្តព្រះសីហនុវិញ ក៏មានរៀបចំកម្មវិធីឆ្លងឆ្នាំដ៏ធំអស្ចារ្យដូចគ្នាដែរ ដែលមានទីតំាងស្ថិតនៅទីលានតេជោ រមណីយដ្ឋានតំបន់ឆ្នេរ ឆ្នេរអូរត្រេះ និងឆ្នេរអូឈើទាល។ នៅទីនោះនឹងមានការ ប្រគំតន្រ្តី សម្តែងសិល្បៈ តាំងពិព័រណ៍ បង្ហោះគោម វិថីម្ហូបអាហារ សម្តែងសិល្បៈបុរាណប្រពៃណីយ៉ាងច្រើនអនេក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT15FZIxTf5Pq7jahcYMTuffY8HebSk881KEiw7tXIhfmzR-BMnt7r0sYc_zCdE0upYbAvhXTwYEcL_dA9_Ykr8UsGXVA7vlyOXS6sj19H1LE1sdfUt8CMqwaAIJuvIP3GQCVvwuyly-2CnGp8oZyCVmx7FXSiqTBWjhyphenhyphenNbLdNqx-J5R8cdzfEv8LWG7AL/s2048/IMG_0343.JPG
រីឯខេត្តបាត់ដំបងវិញក៏មិនណយ ពិព័រណ៍ម្ហូបអាហារខ្មែរដ៏ធំ FOOD FAIR ដែលនឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ នាថ្ងៃទី២៩-៣០-៣១ ខែធ្នូនេះ មានទីតំាងនៅមុខអគារសារមន្ទីរប្រវត្តិសាស្ត្រ ខេត្តបាត់ដំបង។ ចំណែកនៅឯក្រុងដូនពេញ ខេត្តតាកែវវិញ ក៏កំពុងត្រៀមរៀបចំព្រឹត្តិការណ៍ប្រគុំតន្រ្តីដ៏ធំ អបអរដល់កម្មវីធីឆ្នាំសកលផងដែរ។
យ៉ាងណាមិនមែន មានត្រឹមតែ ៤ ខេត្តក្រុងនេះទេ ដែលត្រៀមរៀបចំកម្មវីធីឆ្លងឆ្នាំ, ដោយឡែកនៅតាមបណ្តាខេត្ត ក៏ដូចជាទីតំាងផ្សេងៗទៀត ក៏មានរៀបចំកម្មវីធីសប្បាយៗជាបន្តបន្ទាប់ផងដងដែរ៕










