ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានការចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយពីរថយន្តក្រុងទេសចរណ៍ខេត្តសៀមរាប Big Bus Angkor ដ៏ធំនិងទំនើបមួយ។ រថយន្តក្រុងប្រភេទនេះទស្សនិកជនធ្លាប់តែឃើញនៅស្រុកគេប៉ុន្តែពេលនេះប្រជាពលរដ្ឋខ្មែរបានឃើញនៅខេត្តសៀមរាបលើកដំបូង ដែលនេះអាចធ្វើឱ្យមានការទាក់ទាញចិត្តទេសចរនិងចង់ទទួលបានបទពិសោធន៍ថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2K1VSp-1TwnfktM8wlkxXu2-GOHwLx-DMWf4TYNlAxtfG3ZjsjID_PpwDREyZxutI08U6sBlHx3jGn6q4v1SVoMcWMUNMOwOP4pqntBjlHL1zD-WjfOadeWAJdfkPy38YjF4qvH_mcmTfV0EYXHxJ3sYsRc7JXoNL6A6YBT0W_B5I_NGntjKKlEfoRGA_/s649/Screenshot%202024-12-27%20111509.png
នៅថ្ងៃទី២៥ ខែធ្នូ មានអ្នកលេងទិកតុកដែលស្ថិតនៅខេត្តសៀមរាបឬជាភ្ញៀវទេសចរបានចែករំលែកវីដេអូជាច្រើនអំពីរថយន្តក្រុងទេសចរណ៍ដ៏ស្រស់ស្អាតមួយឈ្មោះថា Big Bus Angkor ដែលច្នៃឡើងយ៉ាងស្រស់ស្អាត។ រថយន្តក្រុងប្រភេទនេះទស្សនិកជនធ្លាប់តែឃើញនៅស្រុកគេដែលមានភ្ញៀវទេសចរជិះដើម្បីទស្សនានៅតំបន់ទេសចរណ៍នានានៅក្នុងប្រទេសគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit2sTvkqRCji2F7bUCTOXH_yevL3QPqX1W_KLDOZRfbGtcP44GPEfQURLKDzLCvHOMXFbJG_2sXKKS8fiB1tkfPtMJDJqIQ0yzLCzdhuqYOCM4Gnc2QWquZlHJK4xLU1fl0cYacb4N0Nt5mmYAwf1VY4J0RCL6dVfNsbKd8Ulg8wLFKeDv01qJKagzbMrj/s624/Screenshot%202024-12-27%20111556.png

ការបង្ហាញរូបរាងប្រភេទរថយន្តក្រុងទេសចរណ៍ធំនេះបានទាញចិត្តមនុស្សជាច្រើនឱ្យចាប់អារម្មណ៍វានិងចង់សាកល្បងជិះលំហែទស្សនានៅក្នុងក្រុងសៀមរាប។ តាមការបង្ហោះរបស់អ្នកលេងទិកតុកគឺបានបញ្ជាក់ថាក្រុមហ៊ុនទេសចរណ៍គឺអនុញ្ញាតឱ្យទេសចរជិះកម្សាន្តដោយឥតគិតថ្លៃចំនួន១ថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃទី២៥ ធ្នូ ដែលជាថ្ងៃបុណ្យណូអែល ខណៈបន្ទាប់មកគឺតម្រូវឱ្យមានការទិញសំបុត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv2gn_z8dTxpd4waOqo_Z7tTo9kgA_JjHSeM-MlDSdbi4eh8shesPkTK0YI-yiknjmvAhdHF76xITIxivrSELeeyPztB3DZ3XpmRIbP0iZyRgxQcrNVPvMiiy_h_99eldF6tZELZ3L5VhUKaLQ2Xru0VyXj6yVtbh7RsExVLojGdlDRCX4W1lRC2-7AvP1/s637/Screenshot%202024-12-27%20111533.png

ក្រោយពីមានការចែកចាយវីដេអូ Big Bus Angkor មានរចនាទង់ជាតិខ្មែរនិងទង់ជាតិដទៃទៀតមានចំនួនពីរជាន់អាចបើកដំបូលបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងមនុស្សជាច្រើនមានបំណងចង់សាកល្បងភ្លក្សរសជាតិជិះទស្សនានៅក្នុងក្រុងសៀមរាបព្រោះធ្លាប់តែឃើញនៅស្រុកគេដែលទើបមានលើកដំបូងនៅស្រុកខ្មែរនៅខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះអ្នកមួយចំនួនក៏កោតសរសើរចំពោះការ Update សមិទ្ធិផលថ្មីៗ ដើម្បីជាផ្នែកមួយជួយជំរុញវិស័យទេសចរណ៍ក្នុងស្រុកឱ្យកាន់តែរីកចម្រើននិងមានភាពងាយស្រួលឱ្យទេសចរជាប់ចិត្ត៕