Chae Soo-bin ដែលជាតួឯកស្រីនៅក្នុងរឿង «When the Phone Rings» ដែលជារឿងកំពុងមានប្រជាប្រិយភាពខ្លាំងទូទាំងពិភពលោក ថ្មីៗនេះតារាសម្តែងរូបនេះបានបង្ហើបពីវិធីសាស្ត្រធ្វើឱ្យសម្រស់របស់នាងក្មេងជាងវ័យដូច ១៨ ឆ្នាំខណៈតារាស្រីរូបនេះបច្ចុប្បន្នមានអាយុ ៣០ ឆ្នាំហើយប៉ុន្តែនៅតែស្រស់ស្អាត និងផូរផង់ ជាមួយអាថ៌កំបាំងថែសម្រស់សំខាន់ៗដូចខាងក្រោម៖ 
១.ម៉ាស្សាមុខឱ្យបានទៀងទាត់៖ តារាសម្តែងវ័យ ៣០ ឆ្នាំរូបនេះទោះបីជារវល់ប៉ុណ្ណា ក៏មិនភ្លេចក្នុងការម៉ាស្សាមុខឡើយ ដោយនាងតែងតែម៉ាស្សាមុខជាប្រចាំ។ ការស្សាមុខឱ្យបានទៀងទាត់មិនត្រឹមតែធ្វើឱ្យទម្រង់មុខកាន់តែរឹងមាំប៉ុណ្ណោះទេ វាក៏បង្កើតជាទម្រង់មុខរាងអក្សរ V ផងដែរ។
២.ថែរក្សាស្បែកតាមក្បួនសាមញ្ញ៖ តួឯកស្រីរូបនេះមានទម្លាប់ថែរក្សាស្បែកសាមញ្ញបំផុត ដោយគ្រាន់តែលាបឡេផ្តល់សំណើមដល់ស្បែកជាប្រចាំ បន្ទាប់ពីលាងសម្អាតមុខ និងស្បែករួច នាងតែងតែលាបឡេ សេរ៉ូមជំនាន់ថ្មី ដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការផ្តល់សំណើម ជួយឱ្យស្បែកភ្លឺថ្លា និងសាច់តឹងណែន។
៣.របបអាហារសុខភាព៖ Chae Soo-bin តែងតែជ្រើសរើសអាហារដែលសម្បូរវីតាមីន ព្យាយាមផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ និងផឹកតែបៃតងដើម្បីធ្វើឱ្យដំណើរការមេតាប៉ូលីសសកម្ម។ លើសពីនេះតារាស្រីរូបនេះ ក៏បានទទួលទានទឹកការ៉ុតជាប្រចាំ ដើម្បីផ្តល់វីតាមីន A និង E បន្ថែមទៀត ដើម្បីជួយឱ្យស្បែកស និងទប់ស្កាត់ភាពចាស់ផងដែរ៕










