ពិតណាស់មនុស្សចំនួនធំតែងតែមានទម្លាប់ផឹកទឹកពីដបប្លាស្ទិក ដោយសារតែវាងាយស្រួលទុកដាក់ និងងាយយកតាមខ្លួន។ ទោះជាយ៉ាងណាបើយោងតាមការស្រាវជ្រាវពីសាកលវិទ្យាល័យ California Polytechnic State University នៅសហរដ្ឋអាមេរិកដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Diabetes បានបង្ហាញថា ការផឹកទឹកពីដបប្លាស្ទិកញឹកញាប់អាចបង្កើនហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ ដោយសារដបប្លាស្ទិកមានសារធាតុគីមីដែលអាចកាត់បន្ថយភាពប្រែប្រួលរបស់រាងកាយចំពោះអាំងស៊ុយលីន។.png)
យោងតាមរបាយការណ៍របស់ក្រុមស្រាវជ្រាវ បានធ្វើការពិសោធន៍ជាមួយមនុស្សពេញវ័យដែលមានសុខភាពល្អចំនួន ៤០ នាក់ ដោយពួកគេត្រូវបានផ្តល់ថ្នាំ placebo ឬ BPA ដែលជាថ្នាំគីមីប្រើជាចម្បងក្នុងការវិចខ្ចប់ម្ហូបអាហារ និងភេសជ្ជៈរួមទាំងដបផ្លាស្ទិក ប្រហែល ៥០ មីក្រូក្រាមក្នុងមួយគីឡូក្រាមនៃទម្ងន់រាងកាយ ដែលស្មើនឹងបរិមាណដែលទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) ចាត់ទុកថាមានសុវត្ថិភាពសព្វថ្ងៃនេះ។ 
ប៉ុន្តែ ៤ ថ្ងៃក្រោយមកគេរកឃើញថា មនុស្សទាំងនេះស្រាប់តែមានការចុះខ្សោយនៃអាំងស៊ុយលីន ដូច្នេះសារធាតុ BPA ដែលប្រើក្នុងដបផ្លាស្ទិក ត្រូវបានគេចាត់ទុក ប៉ះពាល់ដល់ការរំលាយជាតិស្ករ អាចបណ្តាលឱ្យកើតជំងឺទឹកនោមផ្អែម។ ហេតុនេះហើយសារធាតុគីមី BPA ភាគច្រើនដែលប្រើក្នុងការផលិតការវេចខ្ចប់អាហារ និងភេសជ្ជៈ រួមទាំងដបទឹកប្លាស្ទិក គឺអាចកាត់បន្ថយភាពប្រែប្រួលទៅនឹងអ័រម៉ូន insulin ដែលគ្រប់គ្រងការរំលាយជាតិស្ករនៅក្នុងរាងកាយ។ .png)
បច្ចុប្បន្នប្រធានផ្នែកវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រនៃសមាគមជំងឺទឹកនោមផ្អែមអាមេរិក (ADA) បានអំពាវនាវឱ្យមានបទប្បញ្ញត្តិឧស្សាហកម្មតឹងរឹងជាងមុនលើសុវត្ថិភាពរបស់ BPA ដើម្បីធានាថាការប៉ះពាល់នឹងសារធាតុគីមីដែលបង្កគ្រោះថ្នាក់ទាំងនេះត្រូវបានកាត់បន្ថយ។ គួរបញ្ជាក់ដែរថា ការសិក្សានេះគឺជាការគូសបញ្ជាក់ពីតម្រូវការសម្រាប់ដំបូន្មាន និងគោលនយោបាយសុខភាពសាធារណៈដែលបានជូនដំណឹង៕










