តើលោកអ្នកធ្លាប់ឈឺក្បាលដែរឬទេ នៅពេលចូលបន្ទប់ទឹកម្តងៗហើយធុំក្លិនស្អុយ ជាពិសេស បន្ទប់ទឹកសាធារណៈមួយចំនួនដែលខ្វះការលាងសម្អាត ។ សារព័ត៌មាន KBN សូមបង្ហាញនូវវិធីមួយចំនួនដើម្បីបំបាត់ក្លិនស្អុយក្នុងបន្ទប់ទឹកយ៉ាងមានប្រសិទ្ធភាព ដោយការប្រើប្រាស់គ្រឿងផ្សំក្នុងផ្ទះបាយ ។
១-ផ្លែក្រូចសើច ៖ ផ្លែក្រូចសើច គឺស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ក្នុងបន្ទប់ទឹក ពីព្រោះវាជាឱសថធម្មជាតិមានក្លិនក្រអូប និងគ្មានគ្រោះថ្នាក់ដល់សុខភាព ។ ចូរពុះវាជា២ផ្នែក រួចហើយយកទៅដាក់នៅតាមចំណុចផ្សេងៗក្នុងបន្ទប់ទឹក ហើយសំបកក្រូចសើចនឹងបញ្ចេញក្លិនក្រអូប បង្កើតអារម្មណ៍ស្រស់ស្រាយ ។.png)
២-សាប៊ូលាងចាន ៖ យកសាប៊ូលាងចានមកលាយជាមួយទឹកធម្មតា និងចាក់វាចូលក្នុងដបមានគំរបសម្រាប់បាញ់ ។ យើងអាចបាញ់សាប៊ូលាងចាននៅលើចានបង្គន់ដើម្បីដុសសម្អាត និងលាងចេញដោយទឹកស្អាតដើម្បីបំបាត់ក្លិនស្អុយក្នុងបន្ទប់ទឹក ។.png)
៣-ទឹកក្រូចឆ្មារលាយម្សៅ Baking Soda ៖ យកទឹកក្រូចឆ្មារមកលាយជាមួយម្សៅ Baking Soda រួចហើយចាក់វានៅលើចានបង្គន់ ។ បន្ទាប់មក ដុសសម្អាតចានបង្គន់ឱ្យស្អាតដើម្បីបំបាត់ក្លិនមិនល្អ ។
.png)
៤-អំបិល ៖ អំបិលក៏អាចបំបាត់ក្លិនស្អុយក្នុងបន្ទប់ទឹកបានដែរ ដោយគ្រាន់តែយកវាមកលាយជាមួយទឹក បន្ទាប់មក យកទឹកអំបិលទៅចាក់ក្នុងចានបង្គន់ និងទុកវាចោលពី២០នាទី ទៅ៣០នាទី ទើបចុចទឹកបង្គន់ ។ ការធ្វើបែបនេះដើម្បីឱ្យអំបិលកម្ចាត់មេរោគដែលជាមូលហេតុបណ្តាលឱ្យបង្គន់ស្អុយ ។.png)
៥-ផ្កាក្រៀម ឬប្រេងក្រអូប ៖ យើងយកប្រើប្រាស់ផ្កាក្រៀម និងប្រេងក្រអូបមានក្លិនក្រូច, ផ្កាឡាវេនឌឺ និងផ្កាកុលាប មកដាក់ក្នុងថូរកែវព្យួរក្នុងបន្ទប់ទឹក ។ បើគ្មានផ្កាក្រៀម គឺអាចប្រើប្រាស់ឈើអែម ឬផ្កាក្លាំពូ ឬបន្តក់ប្រេងក្រអូបលើក្រដាសអនាម័យក្នុងបន្ទប់ទឹក ដើម្បីឱ្យវាសាយភាយក្លិនចេញក្រៅ ។
៦-បោកគក់កម្រាលជូតជើង ៖ កុំភ្លេចបោកគក់កម្រាលជូតជើងក្នុងបន្ទប់ទឹកឱ្យបានញឹកញាប់ ពីព្រោះវាជាប្រភពមេរោគ និងបណ្តាលឱ្យមានក្លិនស្អុយ ។
សរុបមក អ្វីៗនៅជុំវិញខ្លួនយើងសុទ្ធតែមានប្រយោជន៍ទាំងអស់ ហើយកុំភ្លេចអនុវត្តតាមវិធីទាំងនេះផង ដើម្បីធ្វើឱ្យបន្ទប់ទឹកមានក្លិនក្រអូប ជាពិសេស នៅពេលមានភ្ញៀវមកលេងផ្ទះ ៕










