បញ្ហាមួយតែងតែកើតឡើងចំពោះនារីភាគច្រើន គឺចុកពោះខ្លាំងពេលមករដូវ រហូតប៉ះពាល់ដល់ការសម្រាក និងធ្វើការលែងកើត ខណៈអ្នកខ្លះបានសុំច្បាប់សម្រាកពីការងារពេលមករដូវម្តងៗ ។ សារព័ត៌មាន KBN សូមបង្ហាញនូវ៊វិធីកាត់បន្ថយការចុកពោះពេលមករដូវ និងវិធីសង្កេតអាការៈខុសធម្មតា ដើម្បីព្យាបាលទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_20spu1y3gM0Ck7TUgDODlX11E1XtmHCmEg4id44H1CaE2tDl1zvg5jgJwi07JRo8tSGQFWwnmIc_FcFSSwmXbgWkWkX-YUjVlNW_G1akjjTj1fSRZxicL8gOOnzV7tumw0GcrizVC9JWajOlCGGyPz_-6HBvCmEMABWZEQW9QnPnXhA0P_cZ6TiyFgXm/s1125/image_2024-12-13_08-50-03.png

ជាទូទៅ នារីៗនឹងចុកពោះមុនពេលមករដូវ ចាប់ពី១ថ្ងៃ ទៅ២ថ្ងៃ ហើយនឹងចុកពោះខ្លាំងក្នុងថ្ងៃមករដូវដំបូង ។ ក្រៅពីនេះ ក៏មានអាការៈផ្សេងៗ ដូចជា ៖ ឈឺខ្នងផ្នែកខាងក្រោម, ក្អួតចង្អោរ, បើកញើស, ហើមពោះ និងឈឺក្បាល វិលមុខ ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGTW04ZMi0hyphenhyphendFqr8ZEHn3XrVsHNS72Slkc1Li4WX5uz_UpJVZcyh5opfwjfu51sniQF0dS6dmvvmZrhn4MMn9zL-i4-dSszPghU6aTdOAllFECaYFmBmbVxgLnyNRsh_qivyGQ-u1iEmkjKswMcATDkS9PfvpNLtOwAqutgyqbzVoaoqzNwtgnNxVVNvy/s1200/image_2024-12-13_08-50-04%20(2).png

ការចុកពោះខ្លាំងពេលមករដូវ ក្រៅពីធ្វើឱ្យនារីៗអស់កម្លាំងល្ហិតល្ហៃ ឬពុំចង់ធ្វើការងារហើយ ថែមទាំងធ្វើឱ្យពួកនាងពិបាកសម្រាកទៀតផង ។ បើមានអាការៈទាំងនេះ ចូរសាកល្បងអនុវត្តតាមវិធីចំនួន៥ ដូចខាងក្រោម ៖

១-ស្អំទឹកក្តៅលើពោះ ៖ នេះជាវីធីងាយស្រួលបំផុតដើម្បីបំបាត់ការចុកពោះ ដោយគ្រាន់តែស្អំទឹកក្តៅលើពោះដើម្បីឱ្យកំដៅជួយពង្រីកសរសៃឈាម និងធ្វើឱ្យសរសៃឈាមរត់ល្អ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnU78ICPybB5JBqebAWYtdF2q32-I-DVH8VJgY1QJ8OUTANzaduHzDTVyDyXeh8TAQy23Tu_f7vWZpfBRJ96jsDtvfj7k2l3vVt171JLQMF5pGLpJpVvpsgKq0DXpmXm9qTBT_6edyLJaSvWXqrfA39vYf71ju6Le8q2fldvNvq_OZzzfLs-Qw3GwsLhL8/s724/image_2024-12-13_08-50-05.png
២-ផឹកទឹកតែ ៖ ការស្រាវជ្រាវបញ្ជាក់ថា ស្លឹកតែជាច្រើនប្រភេទអាចជួយកាត់បន្ថយការឈឺចាប់បាន ឬអាចផឹកទឹកក្តៅឧណ្ឌៗលាយទឹកឃ្មុំ និងក្រូចឆ្មារ ឬខ្ញី ។ ប៉ុន្តែគួរផឹកក្នុងបរិមាណសមល្មម គឺមិនផឹកច្រើនពេក ពីព្រោះនឹងធ្វើឱ្យឈឺបត់ជើងតូចញឹកញាប់ ហើយចុកពោះកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHVWZvYVOa7dSs4PdEgGfVXPLCD-HJRIt5NrToPAhS3Fp0osGHSYs1JkJsSZq7YHYGXgTkY_c2h5_-x6jrHIm3L_N0sFsX8KWpgX1-K64idmEgVbieVlgZGwG0jjOVSNSJeF0SoC_L4IWdnBMtp6IGLaZ5ScWY_YaXGuCKyTVHx_0LpvY2KSZABrwd72Pl/s1100/image_2024-12-13_08-50-05%20(2).png

៣-បរិភោគបន្លែ និងចៀសវាងអាហារខ្លាញ់ ៖ ការបរិភោគអាហារសម្បូរខ្លាញ់នឹងធ្វើឱ្យពិបាករំលាយអាហារ និងកាន់តែមិនស្រួលខ្លួនខ្លាំងឡើង ។ បើពុំអាចចៀសវាងអាហារខ្លាញ់ គួរជ្រើសរើសប្រេងអូលីវមកចម្អិនអាហារ ហើយបរិភោគបន្លែ ផ្លែឈើ ដើម្បីបញ្ចុះកាកសំណល់ក្នុងខ្លួន ព្រមទាំងជួយឱ្យឈាមរត់ល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4q9Zg7JFyqc-XEWWENH6Hnu9OV7FwGyfqQ1-6BaMtFQIP33nB3unUrcRClb64AgSAW9gVuOwnz3llRGeAl7tTUJ6rv1LPO3pxx5oLrJLDV1Z4qzZDF1VGuQc89ZC7mLu1L8tgt1HKVIplkHSA00Akb9THZ0O1W1K0IU1JHiJd0eMJAq2yEpJxNMndTgOR/s1280/image_2024-12-13_08-50-05%20(3).png

៤-ហាត់ប្រាណ ៖ ចូរហាត់ប្រាណយ៉ាងហោចណាស់ ចំនួន៣លើកក្នុង១សប្តាហ៍ ហើយក្នុង១លើក ចាប់ពី៤០នាទី ទៅ៦០នាទី ដើម្បីកាត់បន្ថយការចុកពោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu4pQ7w8rwK2T2qZB-mVPy_PVZ7SkyelTG5ioXlO0BIx9_BCezEPC4URcoALERm3mlbV8Ko1KbBK71wYiJE0nRi-gMjq3vu5T25VfGjdyvqSVuuXAHN21cNjMOqn2w7TH5DL7IblE4xaNEvNvlxlkh6FOqsSjPRl_FqvlflM5QK63SeY-EkdDTB-S3wA-k/s960/image_2024-12-13_08-50-06.png

៥-ធ្វើសមាធិ ឬហាត់ Yoga ៖ វិធីនេះក៏អាចជួយឱ្យបាត់ចុកពោះផងដែរ ពីព្រោះការធ្វើសមាធិនឹងអាចកាត់បន្ថយភាពតានតឹងផ្លូវចិត្ត រីឯការហាត់ Yoga នឹងធ្វើឱ្យសាច់ដុំរឹងមាំ និងបង្កើតភាពបត់បែនក្នុងរាងកាយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyJq78F-3nE1eMfXMGfM-gbNQTG4lujAhUtodUqhJg13i1F96isZrxtOblriUV9ySWgpl7O5RYZjNfZ8WnJXa7IHeZWwcYAKGU-l8SOe2QHEdGwKSn_z7z-HpzKs68pqeUzDyYsgiHEPkobCemKGpxA_FqAGQg0VcXRDiCPfJyDU5I18SNe8kYKoeV-YiW/s1000/image_2024-12-13_08-50-06%20(2).png

ប៉ុន្តែបើយើងអនុវត្តតាមវិធីទាំងនេះហើយនៅតែពុំធូរស្រាល គួរទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីរកមូលហេតុច្បាស់លាស់ ជាពិសេស អ្នកមានអាការៈដូចខាងក្រោម ៖

-ពេលមករដូវ ចុកពោះកាន់តែខ្លាំងឡើងពីមួយខែទៅមួយខែ
-លេបថ្នាំបំបាត់ការឈឺចាប់ហើយនៅតែមិនធូរស្រាល ហើយឈឺកាន់តែខ្លាំង
-ចុកពោះខ្លាំងរហូតពិបាកធ្វើការ
-អស់រដូវហើយនៅតែចុកពោះ
-មករដូវច្រើនជាងធម្មតា
-ចុកពោះខ្លាំងរហូតក្អួតចង្អោរ ឈឺក្បាល បែកញើស គ្រុនក្តៅ និងរាគរូស ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqL10aIWTi0xzAwBu4_gQwamwIII10hYMYpHWPSupovKQuN4PUdOWTByg7bKVeprV5nDxon-fgOhDY25iDeg7JYFuS49-JtiQyf7NV8oafJVqOfCPGetanutzS9n_8EDNlleb8QlQfo8BM3xsr4-sACkumLTcip5eHVAdr-7saXrhBbXSbhLX9I4Wy512S/s724/image_2024-12-13_08-50-04.png