Home ព័ត៌មានអន្តរជាតិ មូលហេតុដែលកុលសម្ព័ន្ធមួយក្រុមនេះ តែងតែពាក់របាំងមុខជាប់ជានិច្ច និងប្រវត្តិដ៏គួរឱ្យខ្លា.ច ដែលពិភពលោកបានកត់ត្រាទុក

មូលហេតុដែលកុលសម្ព័ន្ធមួយក្រុមនេះ តែងតែពាក់របាំងមុខជាប់ជានិច្ច និងប្រវត្តិដ៏គួរឱ្យខ្លា.ច ដែលពិភពលោកបានកត់ត្រាទុក

94
0

Asaro គឺជាក្រុមកុលសម្ព័ន្ធមួយដែលមានភាពល្បីល្បាញខ្លាំងនៅប៉ាពួញូហ្គីណេ ដោយសារតែរបាំងមុខគួរឱ្យខ្លា.ច និងចរិតលក្ខណៈដ៏ចម្លែករបស់ពួកគេ។ ក្រុមកុលសម្ព័ន្ធនេះបានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកជំនាញ និងភ្ញៀវទេសចរជុំវិញពិភពលោក ដោយសារពួកគេមើលទៅខុសពីក្រុមកុលសម្ព័ន្ធផ្សេងទៀត។ ជាទូទៅពួកគេតែងតែពាក់របាំងមុខធ្វើពីភក់ជារូបយក្ស ឬបិសាច ពាក់ក្រចកដៃវែងៗ ដើរប្រមាញ់សត្វនៅក្នុងព្រៃ មើលទៅគួរឱ្យខ្លាច និងចម្លែកបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDzlldK7lqhkRukTec_8MDNkcnMrkhyphenhyphenQRpg6txIO0v75IYvCGKJtVpbN5k_1dZDYk2bIedWZLMDbzVnyMe0DsRPSeRE0iKRxc0rPRJuI_boZdvhQY0LWBYOMHrflcx3oVI__4hJqTC4-Tluc6cKBnaQty5hbPVNe77Ae5fYtAat65yMA0n3m1dxIPN9F05/s1464/image_2024-12-02_11-23-38.png

Asaro មានឈ្មោះក្រៅហៅថា “បុរសភក់” រស់នៅភាគខាងកើតនៃប្រទេស ក្បែរទន្លេអាសារ៉ូ ដូច្នេះឈ្មោះរបស់ពួកគេគឺដាក់តាមទន្លេនេះ។ យោងតាមរឿងព្រេងនិទានថា ជនជាតិអាសារ៉ូបានចាញ់ក្នុងសមរភូមិដោយកុលសម្ព័ន្ធខ្ពង់រាបមួយទៀត ហើយពួកគេក៏ភៀសខ្លួនទៅទន្លេអាសារ៉ូ។ នៅពេលដែលធ្លាក់ចូលទៅក្នុងទន្លេ អ្នកចម្បាំង Asaro ត្រូវបានគ្របដណ្ដប់ដោយភក់ពណ៌ស ដែលធ្វើឱ្យកុលសម្ព័ន្ធគូប្រជែងមានការភ័យខ្លាច ពីព្រោះពួកគេគិតថា ទាំងនេះគឺជាព្រលឹងដែលត្រលប់មកសងសឹកវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLQEbSmC6J6nDQd8yBNAAdoINJPueo41H-GqiXZmtQrx8wfQRWfKx61A_vPxPgqIIfRK_ph4tlPhXsyAQEjlQOX32kjGmHIkUM5HJkE9SclSFcSovB0TeWdbjpINq_SejO5hy4V82CR7A8KfVd6zyU7oZu4azzg18vvXag4NbAQmCye7kFgQP6dFVslJCZ/s2048/image_2024-12-02_11-23-39.png

ចាប់ពីពេលនោះមកប្រជាជន Asaro ក៏បានចាប់ផ្តើមធ្វើរបាំងភក់ និងក្លែងធ្វើចលនារបស់ខ្មោច ដើម្បីបន្លាចសត្រូវទាំងអស់។ យោងតាមការសិក្សា ការពាក់របាំងមុខធ្វើពីភក់ជារូបយក្ស ឬបិសាច អាចធ្វើឱ្យសត្រូវភ័យខ្លាច ឈ្នះគ្រប់កិច្ចការ ដោយសាររបាំងមុខនេះតំណាងឱ្យព្រលឹងវិញ្ញាណរបស់បុព្វបុរសជំនាន់មុន។ ទោះជាយ៉ាងណា អ្នកជំនាញមិនទាន់ដឹងថាក្រុមកុលសម្ព័ន្ធនេះកើតឡើងតាំងពីពេលណានោះទេ ព្រោះប្រវតិ្តរបស់ប៉ាពួញូហ្គីណេកម្រកត់ត្រាទុកណាស់ ធ្វើឱ្យមនុស្សជាច្រើនមិនដឹងថាពួកគេមានអាយុប៉ុន្មាននោះទេ ដោយសារថ្ងៃខែឆ្នាំកំណើតរបស់ពួកគេមិនត្រូវបានកត់ត្រាទុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwJfHbCcQ1-8LNV-nsx7rgt2_BUedEa-i1D6pCinqXkWLKKexLAuFqHUQaW5juKzsI8u8RD6lCPc1IhAfrfwFz0MVb76TMhtDZ82GC20Um0xINMtRNqibhNmGlbXzZks6_IEmin4r_DWBWMpOiDKPik11e86xUfCBY_YSMyG-L_VQF_nCxkK1XkKwWzyUD/s1600/image_2024-12-02_11-23-41.png
កាលពីមុនកុលសម្ព័ន្ធមួយក្រុមនេះមានចរិតកាចសាហាវខ្លាំងណាស់ ប៉ុន្តែនៅពេលដែលពិភពលោកជឿនលឿន អ្វីៗក៏បានប្រែប្រួលធ្វើឱ្យកុលសម្ព័ន្ធមួយនេះក្លាយជាក្រុមមនុស្សដែលលែងចូលរួមក្នុងសង្គ្រាម ឬធ្វើឃាតទៀតហើយ។ ក្រៅពីបម្រើភ្ញៀវទេសចរ កុលសម្ព័ន្ធនេះក៏ល្បីខាងជំនាញធ្វើស្រែចម្ការ ជាពិសេសការដាំដំឡូងផ្អែម។ ដូច្នេះភ្ញៀវទេសចរដែលចង់ដឹងចង់ឃើញពីជីវិតរស់នៅប្រចាំថ្ងៃរបស់ Asaro អាចទៅប្រទេសប៉ាពួញូហ្គីណេ ចូលរួមក្នុងពិធីបុណ្យ Mount Hagen ដែលជាកន្លែងកុលសម្ព័ន្ធនៅ Papua New Guinea ប្រមូលផ្តុំគ្នាដើម្បីសំដែង ឬទៅ Goroka ផ្ទះរបស់ប្រជាជនភក់ Asaro តែម្តងក៏បាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlMBNl_H7Josm8oS8259e8NaY1dih8Dg4VhHShd3cTBxYDwI2x0tQKttc78oBCx-IHq7NIGHZf0Uxi79QZcHdx6vrwHK-Yvb2BYMsT5N8NtP9oPw8jIQyfxRfy2IEr5BdOFcgFAaoPrt-eXKKhFCQt0IMzax-YNdvTizUd-CL6YqqZni5Gw3hYdJfjgj5H/s1323/image_2024-12-02_11-23-42.png