Home ព័ត៌មានអន្តរជាតិ ពិតជាអស្ចារ្យមែន! ឥណ្ឌូណេស៊ីមានមហិច្ឆតាចង់ក្លាយជាប្រទេសនាំមុខគេ និងជាអ្នកកំណត់ថ្លៃលក់ដំណាំដូងប្រេងលើពិភពលោក!

ពិតជាអស្ចារ្យមែន! ឥណ្ឌូណេស៊ីមានមហិច្ឆតាចង់ក្លាយជាប្រទេសនាំមុខគេ និងជាអ្នកកំណត់ថ្លៃលក់ដំណាំដូងប្រេងលើពិភពលោក!

74
0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រសួងកសិកម្មរបស់ឥណ្ឌូណេស៊ីបានកំណត់គោលដៅឱ្យឥណ្ឌូណេស៊ីក្លាយជាប្រទេសដាំដុះដូងប្រេងច្រើនបំផុតនៅឆ្នាំ២០២៥ ព្រមទាំងកំណត់តម្លៃដូងប្រេងលើពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlnd_mClM2SDNbCsI0Ez9nEkfh0yOjE6Yt9z6Jz5TKSmE8HUbJWs1Naea5NMmztT1fyYrFgXbCw3iw37g7HtJsHa1xdWc2xsmj65MsD71nXwmVYCYVX6CpQhZnqxZSM7Pfd_F5AdLDgQKa9MXWy2HbAty3Cw7VdpZRA-HCkDX2lDuSMOT4TcdDvmR3UYXr/s600/image_2024-12-02_08-16-54%20(2).png
ហេតុនេះ ដើម្បីសម្រេចគោលដៅ លោក Sudaryono Pastikan Tak Maju អនុរដ្ឋមន្ត្រីក្រសួងកសិកម្មបានអំពាវនាវឱ្យកសិករទាំងអស់ និងក្រុមហ៊ុនដូងប្រេងនានាជ្រាបថា ចម្ការដូងប្រេងរបស់ឥណ្ឌូណេស៊ីមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់វិស័យកសិកម្ម និងគួរតែយកចិត្តទុកដាក់ជាពិសេសដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn5pZJeuhPTA-VNmzpNS7lAcDEdEP-Jd5Px41FF-4vqKeLBrXASJ11cQB7wo4fYAzWWgVLBmZCP7VXKRb_ZmL8aN9hA5svcpfVsbSnl7DoavlLbwDKJVCob9ksVbQspEiXSoOaXtorpa4Z48_mDg6Fti5iY6RYf5uP8W6_3nogmRv8h9Qqbh8ZD5zPIZ00/s800/image_2024-12-02_08-16-54.png

ឥណ្ឌូណេស៊ីមានបច្ចេកវិទ្យាទំនើបសម្រាប់ការផលិតគ្រាប់ពូជដូងប្រេងឱ្យមានគុណភាពល្អ ព្រមទាំងអាចវាយតម្លៃគុណភាពគ្រាប់ពូជសម្រាប់ការដាំដុះផងដែរ ។ វាមានសារៈសំខាន់ក្នុងការកំណត់ពូជដូងប្រេងរបស់ឥណ្ឌូណេស៊ីឱ្យមានស្តង់ដារ និងទទួលស្គាល់លើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYHD_tPJyTNdsT-TGRZW6c0oHTv0HeJfFpc11rnJ9vk71WORKQ-P__Z_IY_B0aioPNvpyZ_jpHTnLi2WwKNYCGPgGTwR_3tfLX0hl0-bbgfysyFsSb3fXkQlvm-aLFoACgQpMFVmJq3Y-7SBQ_qiDjKRW-9TirSXKH-b5MEBpl3VZwbvOVz0xTUcgrNZfa/s2000/image_2024-12-02_08-16-54%20(3).png

ចំណែកប្រេងម៉ាស៊ូតប្រភេទ B50 ត្រូវបានចាត់ទុកថា គឺជាប្រេងឥន្ធនៈរបស់ឥណ្ឌូណេស៊ី ដែលមានការទទួលស្គាល់ច្រើន បើទោះជាប្រទេសផ្សេងៗពុំចាប់អារម្មណ៍នឹងប្រេងនេះក្តី ។ ប៉ុន្តែឥណ្ឌូណេស៊ីអាចប្រើប្រាស់ប្រេងនេះនៅក្នុងប្រទេស ដើម្បីបង្កើនការគាំទ្រដូងប្រេងរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivu4rF2U-XzS74Db3iaakNkduGu4-ybzzSO6VASwJlubHaMMpKK0ykOrN1v1zofj-_rsP-gkuheJEc9QlMycAhQjo68CBEYjEHdM4WieHt-6UzeG7A0WL-uxp7l0EX5IYPjpZ3B5w7Jj1TMgZbdjUKdMle3vuCmiA76mISEJXR9n1488ahzfp4beYijMRQ/s2000/image_2024-12-02_08-16-56%20(2).png

គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានពិចារណាពីកត្តាទាំងអស់ពាក់ព័ន្ធនឹងសមាមាត្រនៃការនាំចេញដូងប្រេងទៅក្រៅប្រទេស និងបែងចែកសម្រាប់ការប្រើប្រាស់ក្នុងស្រុក ដើម្បីឱ្យប្រាកដចិត្តថា ដូងប្រេងនឹងអាចជំរុញសេដ្ឋកិច្ចជាតិខ្លាំងបំផុត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4cdBanmKGNHamtE2L3Q_1-VgKzbav6ZTtLzYc_OloORXCyEIVf4hEzYHmJrC_q73FUFBHpI4Y3yiATMJ5YTCgiEsg88ZLtk5VMNLb4_1eHTwelkmZaoT8fPwoFpujF-ueWZTGMTf6Fa4XEwdU_f1tyCSIh77dVP_w1g97w_NQUpx1PJ1PA_P5-GWRgPqa/s1200/image_2024-12-02_08-16-56.png

លើសពីនេះ រដ្ឋាភិបាលក៏មានគម្រោងបន្ថែមសារធាតុផ្សំពីដូងប្រេងទៅក្នុងប្រេងម៉ាស៊ូតប្រភេទ B40 ឱ្យស្មើនឹង៤០% នៅឆ្នាំ២០២៥ ខណៈបច្ចុប្បន្ន ស្មើនឹង៣៥% ព្រមទាំងមានវិធានការកាត់បន្ថយការនាំចូលប្រេងឥន្ធនៈហ្វូស៊ីល, បង្កើនការលាយថាមពលប្រកបដោយនិរន្តរភាព និងគាំទ្រឧស្សាហកម្មដូងប្រេងក្នុងស្រុក ៕