Home ព័ត៌មានអន្តរជាតិ អាមេរិកប្រមូលការ៉ុតពីផ្សារទំនើបនៅទូទាំងប្រទេសក្រោយជួបរឿងនេះ

អាមេរិកប្រមូលការ៉ុតពីផ្សារទំនើបនៅទូទាំងប្រទេសក្រោយជួបរឿងនេះ

38
0

សហរដ្ឋអាមេរិក ៖ អាមេរិកបានប្រមូលការ៉ុតពីផ្សារទំនើប និងហាងលក់ទំនិញនៅទូទាំងប្រទេស ក្រោយរកឃើញមេរោគ E. coli ឆ្លងរាតត្បាតបណ្តាលឱ្យពលរដ្ឋស្លា.ប់ ម្នាក់ និងពលរដ្ឋជាច្រើននាក់ទៀតត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjym5b1OyBoANLAPMDmG_RKpydfI8IMyqB8_uSaFt33sjnBvzy4s9Um5-cyPnh1bTg-Vuq-D1VN34_cMFf3LhL8KzqSXLc1q6cZEfFcyG6AaIa_3LruVlxxANBR_X4mqmjLqwXDMpj72NP4VhXIqZFqjGKDrjSVnCQfwn-NeydMk6sp5YjtASLK9FvLJPqs/s1024/image_2024-11-19_10-31-00.png

តាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិកបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មេរោគ E. coli បានឆ្លងពីការ៉ុតបណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងមនុស្ស១៥នាក់ទៀតត្រូវទៅបញ្ជូនទៅមន្ទីរពេទ្យ ។ ក្រៅពីនេះ មានអ្នកឆ្លងជំងឺនេះ៣៩នាក់ ក្នុងរដ្ឋចំនួន១៨ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSDwkbt_9uu2osnj0b9PawCOUj_EbZA6itQpd1QyuQFyvPw-X8ZryeZL3UypThVAbI2GelmzOYyudQM6UJtRxe_H2Bkb8nHNObTkzr3fBTUOkh1iztNIDSh7JrBicgVTsxU8msWte3OxkZhsCM9UezZWW6WRureHoJC9px9DttJ6tMyk2cv-ABaIgSXseG/s1480/image_2024-11-19_10-30-59.png

ការ៉ុតដែលអាជ្ញាធរអាមេរិកប្រមូលមកវិញនេះ មានប្រភពពី Grimmway Farms ដែលបានលក់ឱ្យផ្សារទំនើបជាច្រើនកន្លែង ហើយអាជ្ញាធរជឿថា បច្ចុប្បន្ន ការ៉ុតផ្ទុកមេរោគទាំងអស់ត្រូវបានយកចេញពីផ្សារទំនើបអស់ហើយ ប៉ុន្តែអាចនៅសេសសល់ខ្លះក្នុងលំនៅឋានពលរដ្ឋដែលទិញមុនពេលប្រមូល ។ អាជ្ញាធរបានណែនាំឱ្យពលរដ្ឋបោះចោលការ៉ុត ឬយកវាទៅឱ្យផ្សារទំនើបវិញដើម្បីសុំប្រាក់វិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7ug5o5_U0jKFvdJ0DVtTexo6rZEazo32qMLAUPExrCtJQhWzio2YoXHo9xqOm_ETpNyAOmdK7kKdJaX0oo4O0LIzWAwR2Q3sWHgba4vSLsMGi-sP-OnwBo8V0jTR9NTqPeGNeR7wXEE3txVYdwlaM3KWFGRidZop1CLrcOLJEkIykVE-69M34diYXUnt9/s2048/image_2024-11-19_10-31-01.png
អ្នកឆ្លងមេរោគ E. coli ភាគច្រើនរស់នៅរដ្ឋញូវយ៉ក, រដ្ឋមិនិសូតា, រដ្ឋវ៉ាស៊ីនតោន, រដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋអូរ៉េហ្គន ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិកឱ្យដឹងថា ការ៉ុតប្រមូលមកវិញគ្មានស្លាកបិទបញ្ជាក់ច្បាស់លាស់ទេ ដែលគេបានដាក់លក់ចាប់ពីថ្ងៃទី១៤ ខែសីហា ដល់ថ្ងៃទី២៣ ខែតុលា កន្លងមក ។ រីឯការ៉ុតតូចៗមានបិទស្លាកថា គួរតែបរិភោគចាប់ពីថ្ងៃទី១១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែវិច្ឆិកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTPcVBxCye9pHPIXrQZv3SzRjr-xpPT6YkcpofJUVYb7Q1x39LlS-GF5fupfiOwJCuUaHRSRiFfwX9EhaKLqWhNZKOMFqdQERInMv3kP5tWLk5b8YqNvhGwD1TPrm_SBqrBWDVevrxID44U30MwaPjIdq14HyM3sKuVLxvwN_ni-Pf8Hob7t5OBktkUVFA/s1500/image_2024-11-19_10-31-04.png

ការឆ្លងមេរោគ E. coli នឹងមានរោគសញ្ញាជាច្រើន ដូចជា ៖ ចុកពោះខ្លាំង, រាគរូស និងក្អួតចង្អោរ ហើយរោគសញ្ញាទាំងនេះនឹងកើតឡើងក្រោយបរិភោគការ៉ុត ចាប់ពី៣ថ្ងៃ ទៅ៤ថ្ងៃ ។ អ្នកឆ្លងមេរោគនេះភាគច្រើនអាចជាសះស្បើយដោយខ្លួនឯង ប៉ុន្តែអ្នកខ្លះទៀតមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ និងព្យាបាលនៅមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirY4pOVJlBB7B7X_bZIMkECGWTsYUfciZCGt1NaZhkbN6E9aeKA8JXWXw2mHPBq6K_ORXA5ygL7nnlxyq7vp4rz1ykfmKFGY3CWFOQ6HhwGr2dDZKmFCWw8TV7RIX_oPHkbJAxdKYQvM6gxb-UCuBDxE9VpNCoNtDJVwJWFm-t2QDG8QhNuj6CGdaq5dgK/s1280/image_2024-11-19_10-31-05.png

កន្លងមក ពលរដ្ឋអាមេរិកចំនួន១០៤នាក់ ទើបតែឆ្លងមេរោគនេះពីខ្ទឹមបារាំងក្នុងហាង McDonald’s ហើយអ្នកឆ្លងម្នាក់ក្នុងចំណោមនេះ បានស្លាប់កាលពីខែតុលា ឆ្នាំ២០២៤ ។ រីឯអ្នកឆ្លង៣៤នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕