Home ព័ត៌មានអន្តរជាតិ Loy Krathong ឬ ពិធីបុណ្យបណ្តែតប្រទីតថៃ ប្រារព្ធឡើងដូចនៅកម្ពុជាដែរឬក៏យ៉ាងណា?

Loy Krathong ឬ ពិធីបុណ្យបណ្តែតប្រទីតថៃ ប្រារព្ធឡើងដូចនៅកម្ពុជាដែរឬក៏យ៉ាងណា?

252
0

ដូចនៅកម្ពុជាដែរ ពិធីបុណ្យបណ្តែតប្រទីត ដែលតាមភាសាថៃហៅថា Loy Krathong តែងប្រារព្ធឡើងនៅជារៀងរាល់យប់ពេញបរមី ខែកត្តិក ហើយសម្រាប់ឆ្នាំ២០២៤នេះ វានឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៥ ខែវិច្ឆិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj95LkIwBwhUMw6elChqqY_rErdHFWMEboq2laIXOq5KBJCkk-cJa5ik02guCzAehsythdrGFtNk3uUhku3-Pm_gTRFkP5zOYKHgfr3pNjh9Z9la9ot8ILfaoZoCkS0D4mEYpi7l04o_fihcQWQEw3wUXni0WyKyEe9aN1RW8PnkYoThjpa_ppS2V3WZybi/s860/image_2024-11-14_14-37-21%20(2).png

ប្រជាជនថៃមានជំនឿថា ការបណ្តែតប្រទីតនឹងនាំមកនូវសេចក្តីសង្ឃឹម សេចក្តីសុខចម្រើន ជួយឲ្យពួកគេសម្រេចតាមប្រាថ្នាគ្រប់បែបយ៉ាង។ ម៉្យាងវិញទៀតនេះ វាក៏ជាពិធីបុណ្យសម្តែងនូវការគោរពចំពោះព្រះម៉ែគង្គា, ជាការដឹងគុណចំពោះទន្លេ ព្រែក បឹងបួរ ដែលជាប្រភពទឹកដ៏សំខាន់ក្នុងការទ្រទ្រងជីវិត ក៏ដូចជាការធ្វើពាណិជ្ជកម្មជាដើម។ ពិធីបុណ្យនេះគឺជាការរួមបញ្ចូលគ្នារវាងសាសនាហិណ្ឌូ និងសាសនាព្រះពុទ្ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1N2i8VtYmJ1OufH3dPu9wIskSKefs8pDkRl1W6Mh0oXDUwFo6WMxqm5L_5iupPoXR4sE5ewVi1QOttspOxLB49lP02R0qwh7kKfYRLNfgA-TNow7R2HMXY8duOuam4X5RmLxxcW0PrCSaTgxNkykbvE-CA9sCKTIHq1AB01-NPCeDl46n-ad5oNXT_o7p/s800/image_2024-11-14_14-37-22.png
ពិធីបុណ្យ Loy Krathong នេះត្រូវបានជនជាតិថៃ ចងចាំគ្រប់ៗគ្នាតាមរយៈរឿងព្រេងនិទានថៃមួយ នាសម័យអាណាចក្រសុខោទ័យ សតវត្សទី១៤ ។ កាលគ្រានោះ ស្តេចសុខោទ័យ មានស្នំមួយអង្គ គឺនាងនង ណុបបាមា បានធ្វើប្រទីត(ដែលច្នៃចេញពីស្លឹកចេក ភ្ជាប់ជាមួយនឹងផ្កាឈូក ទៀន និងធូប) ហើយក៏ថ្វាយដល់ស្តេច។ ស្តេចក៏បានអុជទៀនធូប ហើយបណ្តែតប្រទីតនោះនៅទន្លេក្រុងសុខោទ័យ ហើយទំនៀមទំម្លាប់នេះក៏បានជាប់រហតមកដល់បច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYnLR8FYcAmepx4j1lkcM1h3jaS3xZsSTkaRkg0jS7QdLWcb5P55mR-mFHgNDGslaBIwWtV7ulElbDtqBB0ETvDwiWk9scQ5j-qPYP-2290O-3V-UFvJeNZXT8vQTV0Ifqz-GPqM5riC2ZPaJLTEMCocEP5QX3GRQfe-NQk0qy3sWL9MEIjX_pu5td8OZI/s825/image_2024-11-14_14-42-49.png

សូមជម្រាបថា ពិធីបុណ្យ Loy Krathong ឆ្នាំ២០២៤ ត្រូវបានប្រារព្ធឡើងនៅតាមទន្លេសំខាន់ៗតាមបណ្តាខេត្តក្រុងជាច្រើនក្នុងប្រទេសថៃ ចាប់ពីចន្លោះថ្ងៃទី៨ ដល់ថ្ងៃទី១៧ ខែវិច្ឆិកានេះផងដែរ៕