Thae Su Nyein ដែលជា Miss Grand Myanmar 2024 គ្រោងនឹងចូលរួមប្រកួត Miss Cosmo 2025 បន្ទាប់ពីមានបញ្ហាចម្រូងចម្រាសក្នុងកម្មវិធីប្រកួត Miss Grand International (MGI) ខណៈតំណែងលំដាប់រងទី២ ត្រូវបានដកហូត។.png)
យោងតាមកាសែត Tien Phong បវរកញ្ញា Thae បាននិយាយថា៖ «ខ្ញុំមានគម្រោង B ខ្ញុំនឹងចូលរួមក្នុងកម្មវិធី Miss Cosmo ។ «ខ្ញុំនឹងមិនឈប់ទេ ខ្ញុំមិនបោះបង់អ្វីដែលខ្ញុំស្រលាញ់នោះទេ»។

សេចក្តីថ្លែងការណ៍របស់ Thae បានជំរុញឱ្យមានការពិភាក្សាលើវេទិកាសម្រស់។ ខណៈពេលដែលមនុស្សជាច្រើនជឿថាបវរកញ្ញាវ័យ១៨ ឆ្នាំរូបនេះ នាងមានឱកាសជាច្រើននៅខាងមុខក្នុងកម្មវិធីប្រកួតនាពេលអនាគត។ អ្នកផ្សេងទៀតគិតថាភាពចម្រូងចម្រាសជុំវិញនាងបន្ទាប់ពី MGI 2024 អាចប៉ះពាល់ដល់ឱកាសជោគជ័យនាពេលអនាគតរបស់នាង។ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានបញ្ចេញមតិថា៖ «ជាមួយអាកប្បកិរិយាបែបនេះ នាងនឹងបន្តបរាជ័យ»។
ភាពតានតឹងរវាង លោក ណាវ៉ាត់និងបវរកញ្ញាមីយ៉ាន់ម៉ារួមទាំងអ្នកគ្រប់គ្រងបានកើនឡើងក្នុងអំឡុងពេលការប្រលង MGI ឆ្នាំនេះ ក្នុងថ្ងៃផ្តាច់ព្រ័ត្រកាលពីថ្ងៃទី២៥ ខែតុលា។ ក្រោយមក Thae Su Nyein ជាអ្នកតំណាងមីយ៉ាន់ម៉ា សម្រេចចិត្តប្រគល់មកុដ និងឈៀងលំដាប់រងទី២ ទៅឱ្យកម្មវិធីវិញ ដោយមានអារម្មណ៍ថាមិនមានភាពយុត្តិធម៌សម្រាប់ការមិនឈ្នះពានរង្វាន់ពិសេសចំនួនពីរគឺ Best in National Costume និង Country’s Power of the Year។
ពានរង្វាន់សំលៀកបំពាក់ជាតិល្អផ្តាច់គេបានទៅលើបេក្ខនារីមកពីប្រទេសប្រេស៊ីល អេក្វាឌ័រ និងហុងឌូរ៉ាស ខណៈដែលប្រទេសថៃទទួលបានពានរង្វាន់ Country’s Power of the Year។
បន្ទាប់ពីបវរកញ្ញាមីយ៉ាន់ម៉ារូបនេះសម្រេចចិត្តមិនចង់បានមកុដលំដាប់រងទី២ក្នុងកម្មវិធី MGI ស្ថាប័នបានប្រកាសដកហូតតំណែងនាងកាលពីថ្ងៃទី២៨ តុលា ផងដែរ៕










