Home ព័ត៌មានអន្តរជាតិ រកឃើញទីក្រុងបុរាណមួយដែលបានបាត់ខ្លួនជាង ២,០០០ ឆ្នាំនៅក្នុងប្រទេសឥណ្ឌា

រកឃើញទីក្រុងបុរាណមួយដែលបានបាត់ខ្លួនជាង ២,០០០ ឆ្នាំនៅក្នុងប្រទេសឥណ្ឌា

75
0

ប្រទេសឥណ្ឌា៖ ថ្មីៗនេះ អ្នកបុរាណវិទូបានរកឃើញទីក្រុងបុរាណមួយក្នុងប្រទេសឥណ្ឌា និងបានរកឃើញអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាច្រើននៅក្នុងកន្លែងដែលបានបាត់ខ្លួននេះ ត្រូវបានគេស្គាល់ថាជាទីក្រុង Muziris។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAx9elLd9ejwRvJqO8D7WWrTcJ98rWICtngJjPku0DIn28ZjbTZYJuVHlJyHoABlMDCkaQix5aGJ3pTLPnKC0p5vZ7Vfx8sgeRPsQ5KLkt5KctCUoQqSVw5DenpGlreImZIbgf7U0Saw-1F1NLAIq2b4xkAyvfG-jq2xq6zvO0fVcL1B-oFjbdI1sLhq2x/s1600/image_2024-11-07_11-20-53%20(2).png
Muziris គឺជាទីក្រុងបុរាណមួយដែលទើបតែត្រូវបានរកឃើញតាមរយៈការជីកកកាយនៅរដ្ឋ Kerala ប្រទេសឥណ្ឌា។ យោងតាមប្រវត្តិសាស្ត្រ កំពង់ផែ Muziris មាននៅក្នុងសតវត្សទីមួយមុនគ.ស ដែលជាមជ្ឈមណ្ឌលនាំចូល និងនាំចេញដ៏ធំបំផុត និងរីកចម្រើនបំផុតនៅពេលនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh871ZhMvVWGo-BsnVtxuPwlMWkNYJ6XFWSnq7yFdbMSCEiiuLrVt4cNHOpAgPglIJFSj-t5YP_MhKt8OywXwoGVSIghmFFNV4yG2DA35K9PyXdbTzgOT_dlBf5dRwoc0cGTyMvofY39lKr3SYZTKzugKZLOnZu7ChFYvfvN49LD5F9QY779pH-tyNUWfZ1/s1792/image_2024-11-07_11-20-52.png

នៅទីនេះ គ្រឿងទេសឥណ្ឌាដ៏ល្បីល្បាញត្រូវបាននាំយកទៅកាន់ប្រទេសផ្សេងៗគ្នានៅមហាសមុទ្រឥណ្ឌា។ ទីក្រុង Muziris ត្រូវបានគេស្គាល់ផងដែរថាជា និមិត្តរូបនៃទ្រព្យសម្បត្តិ និងភាពសម្បូរបែប រួមទាំងជាកំពង់ផែល្បីល្បាញសម្រាប់ការនាំចូល និងនាំចេញមាសផងដែរ។ ទីក្រុងនេះមិនត្រឹមតែលេចឡើងនៅក្នុងឯកសារបុរាណវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងស្នាដៃរបស់កវីឥណ្ឌាខាងត្បូងទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-GQ5e93_fTydrFJI-FVSlbaEHwal2l_kV4xAKnuejITCbNBQuA3UmpjdOru82eBYZTGrv5EvrEchSBx4Y8FYTMll9Jct0hcaI2-BcIpvkUsN067Wu5KqkqmF4y-TUnpKcAtClsl4R0CkDvSG9JcrdYkb7Wl2DjlXGJIvTnb7YsZpP4Vps9GDy26x-dqMD/s690/image_2024-11-07_11-20-53.png

យោងតាមបណ្តុំកំណាព្យពិសេសមួយដែលមានឈ្មោះថា Akananuru ទីក្រុងរុងរឿង Muziris នៅមាត់ទន្លេ Periyar ដែលជាកំពង់ផែដ៏អស្ចារ្យមួយបានទាក់ទាញកប៉ាល់ជាច្រើនមកពីព្រះរាជាណាចក្រលោកខាងលិចផ្សេងៗ ដែលកប៉ាល់ទាំងនោះបាននាំយកវត្ថុមានតម្លៃជាច្រើនចូលមកក្នុងប្រទេសឥណ្ឌា។ ទោះជាយ៉ាងណា មានសំណួរមួយចោតសួរថា ប្រសិនបើជាង ២០០០ ឆ្នាំមុន Muziris គឺជាកំពង់ផែពាណិជ្ជកម្មដ៏សំខាន់មួយ ហេតុអ្វីបានជាវាបាត់ខ្លួនដោយមិនបន្សល់ទុកប្រាសាទណាមួយអ៊ីចឹង? https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf2k-2JcAJDZQ7j4bJl3Nk-TqaNFOaTAvIADbYusJoKl4XMt9pgpWbk6CiWGEVR1PCzJBxTyBHO8f0NEZxV8QoI0RX5Yp33XkIpe_d39eLZ_AAvZlVWqt565hiOQIG1x_F5-6DFgYlgPbzR56Z1XFDOedxytEseUaFH6qaSenSdJuNJGXqeEGvjF7Fwgtu/s1024/image_2024-11-07_11-20-54.png

សម្រាប់មូលហេតុគឺថា ទីក្រុងបុរាណនេះត្រូវបានគេបំភ្លេចចោលកាលពីអំឡុងសម័យសង្គ្រាម ហើយក៏ដោយសារការប្រែប្រួលភូគព្ភសាស្ត្រដែលបណ្តាលមកពីទឹកជំនន់ និងការរញ្ជួយដីផងដែរ ទើបធ្វើឱ្យទីតាំងរបស់វាត្រូវបានបាត់បង់ដោយគ្មានដាននៅក្នុងសតវត្សរ៍បន្ទាប់។ ទន្ទឹមនឹងនេះមនុស្សជាច្រើនក៏គិតថាវាជាទីក្រុងក្នុងរឿងព្រេងនិទានប៉ុណ្ណោះ។ ទោះជាយ៉ាងណា អ្នកបុរាណវិទ្យាបានចាប់ផ្តើមស្រាវជ្រាវអំពីប្រវត្តិសាស្ត្រនានា និងចាប់ផ្តើមជីកកកាយទីតាំងជាច្រើន ហើយក៏បានរកឃើញទីក្រុងបុរាណ Muziris តែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsn1kYCtxAJZ57-CBn3qeNaFbXVMRRxNomSSDu2qOYbolD1TXHivU7qjxkad5UPQwc96rs5SY7GUOD4SJFhcHRti9JX1PlvLuKffIE85H_CVh_zUrFcKTRy1agL5Al05y-XbOjlz6KqCJmy-4pEW21_fLJ1f9PxCukbwVCDUrHcfReVARZyJ-wMg1lnUhZ/s1179/photo_2024-11-07_10-56-42.jpg

ពួកគេបានបញ្ជាក់ថា ទីក្រុង Muziris មិនមែនជាទីក្រុងក្នុងរឿងព្រេងនិទានដូចមនុស្សជាច្រើនគិតនោះទេ។ បច្ចុប្បន្នទីតាំងរបស់ Muziris ត្រូវបានកំណត់នៅក្នុងទីក្រុងតូចមួយនៃ Pattanam ដែលមានទីតាំងនៅជិតទីក្រុងកំពង់ផែ Kodungallur ប្រទេសឥណ្ឌា៕