បរទេស៖ អ្នកទេសចរជនជាតិអង់គ្លេសម្នាក់ឈ្មោះ Zoe Stephens បានទៅលេងប្រទេសកូរ៉េខាងជើងអស់ជាច្រើនដងហើយ ដោយមានបំណងចង់រស់នៅទីនេះជារៀងរហូត បន្ទាប់ពីនាងបានទស្សនាកម្សាន្តនៅទីក្រុងនិងតំបន់ជនបទ។.png)
ជាការពិតណាស់សម្រាប់អ្នកទេសចរភាគច្រើនជុំវិញពិភពលោក តែងតែគិតថាកូរ៉េខាងជើងគឺជាគោលដៅអាថ៌កំបាំង និងគ្រោះថ្នាក់បំផុត។ ទោះជាយ៉ាងណានេះមិនមែនជាការពិតនោះទេ Zoe Stephens អាយុ ៣០ ឆ្នាំដែលបច្ចុប្បន្នរស់នៅតៃវ៉ាន់ បាននិយាយថា នាងបានទៅទស្សនាប្រទេសកូរ៉េខាងជើងច្រើនជាង ៣០ ដងក្នុងនាមជាអ្នកទេសចរ ហើយក្រោយមកក៏បានក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍សម្រាប់ភ្ញៀវទេសចរផ្សេងទៀត។
.png)
Zoe បាននិយាយថា “ការធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងគឺមិនពិបាកដូចអ្វីដែលអ្នកគិតនោះទេ”។ ភ្ញៀវទេសចរជនជាតិអង់គ្លេសរូបនេះ បានបន្តថា នាងបានទៅកូរ៉េខាងជើងជាលើកដំបូងក្នុងឆ្នាំ ២០១៦ ហើយមួយឆ្នាំក្រោយមកទើបនាងត្រឡប់មកវិញ។ ក្នុងរយៈពេល ៨ ឆ្នាំអ្នកទេសចរស្រីរូបនេះ បានបោះជំហានទៅគ្រប់ខេត្តនៃប្រទេស ពីទីក្រុងរហូតដល់ជនបទ ពោលគឺនាងបានទៅដើរកម្សាន្តគ្រប់ទិសទីតែម្តងក្នុងប្រទេសកូរ៉េខាងជើង។ .png)
នាងបានចែករំលែកថា មុននាងទៅប្រទេសនេះគឺមិនបានរៀបចំរបស់ច្រើនពេកនោះទេ ប្រសិនបើអ្នកចង់ទៅកូរ៉េខាងជើងគ្រាន់តែកក់ដំណើរកម្សាន្តនៅទីនោះ ស្នើសុំទិដ្ឋាការ បំពេញទម្រង់បែបបទ បង់ថ្លៃសេវា និងផ្ញើច្បាប់ចម្លងលិខិតឆ្លងដែនរបស់អ្នកជាការស្រេច នោះអ្នកនឹងបានទៅកូរ៉េខាងជើងដោយស្របច្បាប់។ Zoe Stephens បានបន្តទៀតថា ប្រជាជនកូរ៉េខាងជើងក៏ដូចជាមនុស្សគ្រប់គ្នាក្នុងពិភពលោកដែរ គឺចូលចិត្តសប្បាយ ផឹកស្រា និងនិយាយរឿងកំប្លែង ហើយជាពិសេសនោះពួកគេគឺរួសរាយខ្លាំងណាស់។
សរុបមកវិញនៅប្រទេសកូរ៉េខាងជើងមិនមានហានិភ័យដូចមនុស្សគ្រប់គ្នាគិតនោះទេ គ្រាន់តែអ្នកអនុវត្តតាមច្បាប់របស់ប្រទេសនេះឱ្យតែល្អទៅបានហើយ ព្រោះប្រទេសនីមួយៗសុទ្ធតែមានច្បាប់វិន័យទាំងអស់ បើកាលណាយើងចូលប្រទេសគេមិនគោរពច្បាប់ស្រុកគេ វាអាចបង្កគ្រោះថ្នាក់ដល់យើង។
ហេតុនេះហើយសម្រាប់ប្រទេសកូរ៉េខាងជើងក៏ដូចគ្នាទៅនឹងពិភពលោកដែរ ប្រសិនបើអ្នកគោរពច្បាប់ប្រទេសនេះឱ្យបានត្រឹមត្រូវ នោះអ្នកនឹងបានដើរកម្សាន្តគ្រប់ទិសទី ចូលហាងកាហ្វេ សារមន្ទីរ ផ្សារដោយមានសេរីភាពបំផុត៕










