Home ព័ត៌មានអន្តរជាតិ Tesla បង្ហាញបច្ចេកវិទ្យាទំនើបចុងក្រោយរបស់មនុស្សយន្ត Optimus អាចធ្វើចលនាឆាប់រហ័ស

Tesla បង្ហាញបច្ចេកវិទ្យាទំនើបចុងក្រោយរបស់មនុស្សយន្ត Optimus អាចធ្វើចលនាឆាប់រហ័ស

37
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុន Tesla បានផ្សព្វផ្សាយវីដេអូបច្ចេកវិទ្យាទំនើបចុងក្រោយរបស់មនុស្សយន្ត Humanoid ឬមនុស្សយន្តមានលក្ខណៈស្រដៀងមនុស្ស ឈ្មោះ Optimus ដែលវាអាចធ្វើចលនាយ៉ាងឆាប់រហ័ស និងស្តាប់តាមបញ្ជាមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiELwMSncSKTWEygomlMMPrxRXMpe_wh2GZV6Ei15DqL5m1ljOjVJ-smWrvL1zoFABFcPDo30poIfJM1Wwxgf6FPEQ82BSlL6lJs0m2VIYmh8ky0IxBYvdgiV2Gef-crkgqrvO1pEJYLROkRWo6Z9u7pwJEy1MLAQ_07ROQU-yS0GkQduSS6MBPzfP93lzw/s1965/image_2024-10-24_11-03-34%20(2).png

វីដេអូនេះត្រូវបានផ្សព្វផ្សាយក្រោយការរៀបចំកម្មវិធី «We, Robot» មិនដល់១សប្តាហ៍ ដែលជាកម្មវិធីបង្ហាញពីបច្ចេកវិទ្យារបស់ក្រុមហ៊ុន និងរៀបចំឡើងនៅកន្លែងថតភាពយន្ត Warner Bros. Studios ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ កម្មវិធីនេះបានបង្ហាញមនុស្សយន្ត Optimus ដើរចុះឡើង និងឆ្លើយតបជាមួយអ្នកចូលរួមកម្មវិធី ។

រីឯវីដេអូទើបបង្ហោះក្នុង YouTube របស់ក្រុមហ៊ុន គឺជាការបង្ហាញពីសមត្ថភាពថ្មីៗរបស់មនុស្ស ដូចជា ៖ ដើរឆាប់រហ័សជាងមុន, ត្រួតពិនិត្យដោយស្វ័យប្រវត្តិ, ដើរចៀសមនុស្ស និងវត្ថុនៅបាំងផ្លូវ ដោយប្រើប្រាស់បណ្តាញសរសៃប្រសាទសិប្បនិម្មិត, ឈ្វេងយល់ពីបរិយាកាស, ចាប់វត្ថុ និងដាក់វត្ថុក្នុងប្រអប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRJYqnvsOA8J8E2oEtRr07F5Waq5kVVkQj1znt0yrdcWecgFLVrls8wrAcWE4HPGSE3_vKih5CLLPEzX1mmAzNA2IRejHoi6Y9hAoP03PPa3L-Ws3LnE_0vvncvJ9j_1tGes9nmGfAWWyFsaU8i-UjSn8cDBzUm1GahBa9OSwTNK1nO2bSEX35DYMJRpZs/s1200/image_2024-10-24_11-03-34.png

ក្រៅពីនេះ ក៏មានការបង្ហាញពីប្រព័ន្ធសាកថ្មមនុស្សយន្តជាលើកដំបូងផងដែរ ដោយមនុស្សយន្តអាចស្វែងរកកន្លែកសាកថ្ម និងតភ្ជាប់ខ្លួនវាជាមួយថ្មសាកលើជញ្ជាំងដោយស្វ័យប្រវត្តិ ។ បន្ទាប់មក មនុស្សយន្តនឹងដកខ្លួនវាចេញពីថ្មសាក និងធ្វើការបន្តទៀត ។

ប៉ុន្តែអ្នកលេងបណ្តាញសង្គមបានលើកឡើងពីចំណុចគួរឱ្យចាប់អារម្មណ៍មួយចំនួន ដូចជា ៖ រូបភាពខ្លះក្នុងវីដេអូត្រូវបានបង្កើនល្បឿនឱ្យមនុស្សយន្តធ្វើចលនាលឿនជាងមុន ។ មតិខ្លះនិយាយថា ការបង្កើនល្បឿនវីដេអូនេះ ដើម្បីឱ្យអ្នកទស្សនាមើលឃើញថា មនុស្សយន្តធ្វើចលនាលឿន និងកាន់តែស្ទាត់ជំនាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeUjDyO3U0_HNguqegB2DeAMztQJ7nJ4MNpDBpOT4fbbCJ9KVz4xyeXYDTZhdTcWtuFiW_4oDxMU8CBWhhIV5PjymAlFd-yGy4r-KO9y20GzjiwRXayzxMaMrrJQnZTz3QYOLOkNJm0a1oiX0oy7kRSr3DZcgqsC8aNs82nKQ8viQYH6ZwpfX9hmd5xkDa/s1740/image_2024-10-24_11-03-35.png

គួរបញ្ជាក់ថា មនុស្សយន្ត Optimus របស់ក្រុមហ៊ុន Tesla មានជើង២, កម្ពស់១៧៣សង់ទីម៉ែត្រ និងទម្ងន់៤៧គីឡូក្រាម ។ ក្រុមហ៊ុនផលិតមនុស្សយន្តនេះក្នុងគោលបំណងឱ្យវាធ្វើការនៅកន្លែងគ្មានសុវត្ថិភាព ឬការងារពិបាក ដើម្បីកាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្ស ។

ចំណែកការលក់មនុស្សយន្ត Optimus បើតាមព័ត៌មានផ្សព្វផ្សាយកន្លងមកបញ្ជាក់ថា ក្រុមហ៊ុននឹងចាប់ផ្តើមលក់មនុស្សយន្តនេះនៅឆ្នាំ២០២៥ ក្នុងតម្លៃ២ម៉ឺនដុល្លារអាមេរិក ៕

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM_lQpxWt5OlRMY1by6o4G29Xr6HIFgib3dKxIxgLVfNveASGU0-3SrlmCGA7XvaBoLhhRwBGHKGceZ7bS0Z3bHngYSI1Yyk5bZzUboklA76fnY8A243GrsiI9Jw_lnl38zx6vtIqzNcpVkYamieP80sVVMXqf_AHbXWBAJ-1RD3wv20lqTtLRvXhCaXDS/s1024/image_2024-10-24_11-03-36.png