Home ព័ត៌មានអន្តរជាតិ ផ្ទុះការជជែកពេញបណ្តាញសង្គមក្រោយអ្នកជំនាញណែនាំឱ្យបុរសចិនរៀបការជាមួយនារីបរទេស

ផ្ទុះការជជែកពេញបណ្តាញសង្គមក្រោយអ្នកជំនាញណែនាំឱ្យបុរសចិនរៀបការជាមួយនារីបរទេស

69
0

ប្រទេសចិន ៖ បច្ចុប្បន្ន បុរសចិនរហូតដល់៣៥លាននាក់ពិបាករកភរិយា ដោយសារបុរសមានចំនួនច្រើនជាងនារី ។ បញ្ហានេះបានក្លាយជាប្រធានបទក្តៅក្នុងបណ្តាញសង្គម ក្រោយពីសាស្ត្រាចារ្យនៅសាកលវិទ្យាល័យដ៏ល្បីមួយបានណែនាំឱ្យបុរសនៅលីវទាំងនេះរៀបការជាមួយនារីបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwBeRAqbrFYUl2LNq7nqbjWGIaOobKjmMgTSiZFZq9lsa2kzFe7EQZJe6oL2-MxwYQSbPPjimhj8qdNGeY1aFUTmvSlccNbosa_3LjHRcF_DHwrs0wmCM5eOUkOZPCg5DZ5lx703inKLRUsTjfqGXMDxW4T6-Ho5L1GABQXH2W2dteCYfkuWieO9UrVFEZ/s1138/image_2024-10-23_13-57-33.png

យោងតាមទិន្នន័យជំរឿនជាតិ លើកទី៧ នៅឆ្នាំ២០២០ របស់ចិនបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យបុរសចិនមានចំនួនច្រើនជាងនារី គឺបណ្តាលមកពីគោលនយោបាយឱ្យពលរដ្ឋមានកូនតែម្នាក់ ដែលរដ្ឋាភិបាលចិនបានអនុវត្តអស់រយៈពេល១០ឆ្នាំ ។ ហេតុនេះ ធ្វើឱ្យប្រទេសចិនមានបុរសច្រើនជាងនារី រហូតដល់៣៤.៩លាននាក់ ។

របាយការណ៍មួយនៅដើមឆ្នាំ២០២៤ របស់វិទ្យាស្ថានសិក្សាជនបទចិន បានរាយការណ៍ពីការលំបាករបស់បុរសចិនរស់នៅជនបទពិបាកស្វែងរកភរិយា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ។ ក្រៅពីនេះ របាយការណ៍បញ្ជាក់ថា ថ្លៃបណ្ណាការខ្ពស់ និងការយល់ព្រមរៀបការតាមប្រពៃណី គឺជាកត្តាចម្បងដែលធ្វើឱ្យបុរសពិបាករកគូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeHP15syoBD5xqJwwWh66mcmrvRQUe4Evz7pQoDTTKhGnhPncmChJ5pEVnuwPM97e3FTio8awM05Xdd4T7fux71oHDm2wmLBy9pyzdDo-onLYgSh5LEXIcF3jZg0hXmtKRK3F2LnMVj4IaHHiKh76Q7OFRRdnaN9hZarN_VT2zcOhIxhvUJVrCCnxdwRKf/s1599/image_2024-10-23_13-57-34%20(2).png

ទីងឆាងហ្វា គឺជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យ Xiamen បានណែនាំឱ្យរដ្ឋាភិបាលចិនផ្តល់ភាពងាយស្រួលសម្រាប់ឱ្យបុរសចិនរៀបការជាមួយនារីបរទេស ដូចជា ៖ នារីរុស្ស៊ី, កម្ពុជា, វៀតណាម និងប៉ាគីស្ថាន រួចហើយនាំភរិយាបរទេសមករស់នៅប្រទេសចិន ។ នៅតំបន់ជនបទរបស់ចិន មានបុរសចំនួន៣៤.៩លាននាក់ពិបាកស្វែងរកភរិយា ហើយពួកគេបានរងសម្ពាធផ្សេងៗ ដូចជា ៖ តម្រូវឱ្យមានផ្ទះ, រថយន្ត និងថ្លៃបណ្ណាការខ្ពស់ ទើបអាចរៀបការជាមួយនារីចិនបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVxLDMH3Yjrlyz4rifSItZAJNEEvfsBTGOnQH9oVoeqh5tTzF0q0av-PskoJDVBVMpNShpeNW8Y-e0KYrWrJlkvqCvbbDRY-IFrhlPP7Dm9EyXTb4CDsYtZycZyc2OuSUHgwgaspVZKnnCsklDFBprt0oKKLPLBbZ4QMCEx6hWM2zR4N_9gzmkVVIPvP7F/s600/image_2024-10-23_13-57-35%20(2).png

សាស្ត្រាចារ្យរូបនេះនិយាយថា ៖ «កាលពីឆ្នាំ២០២៣ ប្រាក់ចំណូលជាមធ្យមរបស់ពលរដ្ឋនៅជនបទទូទាំងប្រទេសចិន គឺស្មើនឹង២ម៉ឺនយាន់ ។ រីឯការដោះស្រាយបញ្ហាពិបាកស្វែងរកភរិយារបស់បុរសជនបទ គឺអាចឱ្យពួកគេរៀបការជាមួយនារីបរទេស» ។

ការណែនាំរបស់សាស្ត្រាចារ្យ ទីងឆាងហ្វា បានធ្វើឱ្យមានការជជែកគ្នាយ៉ាងច្រើនពេញបណ្តាញសង្គម ហើយនារីចិននិយាយថា ការរៀបការជាមួយកូនក្រមុំបរទេស គឺស្រដៀងនឹងការជួញដូរមនុស្ស ។ មនុស្សខ្លះទៀតបារម្ភថា ឧបសគ្គផ្នែកភាសាអាចធ្វើឱ្យបែកបាក់គ្រួសារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4c8Gh1b1OjhgPqVLvxpbNxeMpIrNjw-WvT5TH7DiDS_zVXLkxEbiUOh0GW3I2KQMY9M3lzc2sD-gq6x4bdmiIGwmskZm20ZPvkHEm5dU79xyWmbRquIqEnY5Y0iOdmHsQFaldqgAa9-5U_V5AZce1o_iYooMQTVk4gG3e8KmR1uE_A8PshrTHtQ6-fSJr/s770/image_2024-10-23_13-57-35.png

ប៉ុន្តែបុរសចិនជាច្រើននាក់បានគាំទ្រគំនិតនេះ ហើយពួកគេជឿថា ភរិយាបរទេសចង់បានទ្រព្យសម្បត្តិតិចជាងភរិយាចិន ពីព្រោះពួកនាងមិនត្រូវការផ្ទះ, រថយន្ត និងថ្លៃបណ្ណាការខ្ពស់ទេ ។ ពួកនាងជាមនុស្សឧស្សាហ៍ព្យាយាម និងមានសីលធម៌ ។

បច្ចុប្បន្ន បុរសចិនភាគច្រើនបានរៀបការជាមួយនារីបរទេស ដោយសារពិបាករកគូនៅប្រទេសចិន ។ បណ្តាញសង្គមឈ្មោះ Douyin បានរៀបចំកម្មវិធីស្វែងរកគូរវាងប្រទេសចិន និងរុស្ស៊ី ដោយបណ្តាញសង្គមនេះបញ្ជាក់ថា រុស្ស៊ីមាននារីច្រើនជាងបុរស ហើយចិនមានបុរសច្រើនជាងនារី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXbUOhsFqBxy3r0JeKMzjwltnB_uX6hKfi1ZIbuVDm4cgLPe3j4CSmIZgC9DnV3U245-ItkAj1SgxpnUKCV90rjQffQRpmy7uFwCKuFuObvXOuyJWKQ1PA4N_lgxgClM6jogAOaOwpn0SCmqzFecZJ0T6B7b_1j-dAts6ehKWzWbEbx_BGzGhqMGbWg4aF/s800/image_2024-10-23_13-57-34.png

រីឯមតិផ្សេងទៀតថា ពលរដ្ឋនៅប្រទេសអាស៊ីអាគ្នេយ៍ទទួលបានចំណូលទាប ហើយនារីក្នុងតំបន់នេះពុំសូវមានបញ្ហាផ្នែកវប្បធម៌ទេ ពេលពួកនាងមករស់នៅចិន ។ ក្រៅពីនេះ បណ្តាប្រទេសអាស៊ានបានជំរុញឱ្យពលរដ្ឋរៀនភាសាចិនដើម្បីទំនាក់ទំនងជាមួយចិន ហើយកត្តានេះអាចជួយកម្ចាត់ឧបសគ្គផ្នែកភាសាបាន ៕