Home ព័ត៌មានអន្តរជាតិ Influencer ដ៏ល្បីរបស់អ៊ីតាលីថា អាហារថៃពុំគួរឱ្យបរិភោគ ខណៈថៃលើកឡើងបែបនេះវិញ

Influencer ដ៏ល្បីរបស់អ៊ីតាលីថា អាហារថៃពុំគួរឱ្យបរិភោគ ខណៈថៃលើកឡើងបែបនេះវិញ

97
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា Influencer ដ៏ល្បីល្បាញជនជាតិអ៊ីតាលីម្នាក់ជាម្ចាស់ហ្វេសប៊ុកផេកឈ្មោះ «vinnilimeira» ចូលចិត្តតែងខ្លួនជាមនុស្សស្រី និងតែងតែនិយាយពីអាហាររបស់ប្រទេសនានា ជាពិសេស អាហារនៅអាស៊ី ។ នាពេលថ្មីៗនេះ ជនជាតិអ៊ីតាលីបានបង្ហោះវីដេអូមួយក្នុងបណ្តាញសង្គមនិយាយពីអាហារថៃ ដូចជា ៖ ពស់អាំង ខ្យាដំរី និងក្អែប ដែលធ្វើឱ្យពលរដ្ឋថៃទទួលយកមិនបាន ហើយថាវាជាអាហាររបស់ខ្មែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVVa-XH7dK-8uOcEHbHDs5BDkgur0X19amdykA-hHYU3cTmEwew02CF0r8e7iVYUDrycQrtS2PxV_DOB9OPXMhcJVtrYG70KCM4fSDQUzKUyJy6H_iSy479XpVwzOrK-CObE4MvcHvDXx00uPwCuSS2QBpNwErWAfRfIdx9xnXvPmefR2FL9fbYwLJXELq/s685/Screenshot%202024-09-24%20162810.png

នៅក្នុងវីដេអូ គេបានឃើញបុរសអ៊ីតាលីរូបនេះស្លៀកពាក់អៀមមនុស្សស្រី ហើយសរសេរថា ខ្លួនទៅបរិភោគ Fast Food នៅប្រទេសថៃ ។ រីឯអាហារថៃដំបូងដែលបុរសអ៊ីតាលីបង្ហាញនោះ គឺពស់អាំង ព្រមទាំងខ្យាដំរី និងក្អែបដោតចង្កាក់ ។ បន្ទាប់មក បុរសអ៊ីតាលី ក៏បានបង្ហាញអាហារថៃផ្សេងទៀត គឺកំពឹសឆៅ និងចង្រឹតដោតចង្កាក់ ហើយបុរសអ៊ីតាលីនិយាយថា អាហារថៃទាំងនេះពុំគួរឱ្យបរិភោគទាល់តែសោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwTV4ft62acR3ltwOtrB_qEdH-KYguM9GQG7zeVZ8FXK499XYRdPpcXEsmXr85LTP5wSYBR5Bu9LY2OQBLfh9TOsfz-NrtNGKVT8nZ5kBhiElJAj22m5vX83HPm6lIlClCvNDKJ9ksPBUkhlLnywXueg_USB56Mx_8TAV3xnqqSEqYEAYCWaYF6Olh5lqF/s688/Screenshot%202024-09-24%20162825.png

ក្រោយឃើញវីដេអូនេះ អ្នកលេងបណ្តាញសង្គមអ៊ីតាលីនិយាយថា ៖ «បើមកប្រទេសថៃ ខ្ញុំមុខជាពិបាករកអាហារបរិភោគមិនខាន ហើយខ្ញុំសុខចិត្តផឹកឈាមខ្លួនឯងវិញ» ។ ជនជាតិអ៊ីតាលីម្នាក់ទៀតថា ៖ «ខ្ញុំមិនរិះគន់ទេ ពីព្រោះច្រើនឆ្នាំកន្លងមកនេះ ដូនតាថៃបានជួបការលំបាកយ៉ាងច្រើន ដូចជា ភាពក្រីក្រ និងខ្វះខាតស្បៀងអាហារ ទើបពួកគេបរិភោគបែបនេះ ។ អាហារខាងលើ គឺថៃបរិភោគតាំងពីដូនតាមកម៉្លេះ ហើយបច្ចុប្បន្ន វាក្លាយជាទម្លាប់របស់ពួកគេទៅហើយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguWpPJgBbT5lUE-v9q-5kcUGd4gsXLLsR7sEiSKgEJKapk_B2bqyI4mVgEd6zh1-iqQupVRG82jDy3kpgrDMCaeLz9WbGW8Cl1_O3o5PkQd4lg7idYJ8lCiQXnayEjNIoT_npTolPStewgkkDb-e725eY3Orqrnjg_0YJf_wZx8ks5kR718FbhiwhvBCiJ/s681/Screenshot%202024-09-24%20162904.png

ប៉ុន្តែជនជាតិអ៊ីតាលីខ្លះទៀតថា នៅប្រទេសថៃមានអាហារឆ្ងាញ់ៗច្រើន ប៉ុន្តែពួកគេយល់ថា Influencer អ៊ីតាលីរូបនេះបានបង្កើតមាតិការម្ហូបថៃប្លែកៗដើម្បីឱ្យមានអ្នកមើលច្រើន និងយល់ថា ប្រទេសថៃសម្បូរអាហារប្រភេទនេះ ។

ចំណែកអ្នកលេងបណ្តាញសង្គមថៃនិយាយថា ការបង្ហោះបែបនេះធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសថៃយ៉ាងខ្លាំង ជាពិសេស ភ្ញៀវទេសចរបរទេសដែលពុំធ្លាប់មកលេងថៃ គឺពួកគេនឹងគិតពីចំណុចអវិជ្ជមានមិនខាន ។ វីដេអូនេះបង្ហាញថា អាហាររបស់ថៃដែលលក់តាមផ្លូវពុំគួរឱ្យបរិភោគ និងកខ្វក់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCDOvWz_FUgAW1VF6WcN6e0vnDkc84h1YFHmiCtrh2p_TFwRZCw6Av8L9xe7_9fWokFw0BPrstLIqIeeCG_I4dj3LDEz6ykhCA_mjNr15WxafDToeC3X7yo25SMbeIgD6odjR6WW-hWxANAJVXW0R3UfNNC-Q3rynQvkapXf0Wh1MszsuAVrukkj7EmUI8/s680/Screenshot%202024-09-24%20162920.png

ជនជាតិថៃម្នាក់និយាយថា ៖ «ការបញ្ចេញមតិរបស់អ៊ីតាលីពុំត្រឹមត្រូវទេ ពីព្រោះការបរិភោគពស់អាំង ព្រមទាំងខ្យាដំរី និងក្អែបដោតចង្កាក់ ពុំមែនជាទម្លាប់ ឬវប្បធម៌របស់ថៃទេ វាគ្រាន់តែជាចំណង់ចំណូលចិត្តរបស់មនុស្សមួយក្រុមតូចប៉ុណ្ណោះ ។ ដូច្នេះ កុំនិយាយបែបនេះ បើអ្នកពុំដឹងច្បាស់លាស់ទេនោះ» ។ រីឯជនជាតិថៃទៀតម្នាក់ថា ៖ «Influencer រូបនេះ ពិតជាកូនកាត់អ៊ីតាលី-ខ្មែរមិនខាន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaCRQ27IAl6ruoZZPVGdj6iCnSg66YLq-N6dvGArHYgnLg5T2RK5ZuDeNCCYWaZ6rZTo0nXj5UdmRqSh_wwSemXJdtfqaWD8UKVrQWBw7qCcnUi8Pdnm_VWOmchSeiG-X1_FHUo9lp_gg5T__Ikoj_kJ4hkLSDRgKVIcLVUnGm6qheiN3CtboWutcJbvri/s694/Screenshot%202024-09-24%20162750.png

ជនជាតិថៃផ្សេងទៀតថា ៖ «តើវីដេអូអាហារនេះថតនៅថៃឬយ៉ាងណា? ឬវាជាអាហារលក់នៅខ្មែរ? ខ្ញុំធ្លាប់ឃើញនៅតំបន់ទេសចរណ៍ គឺផ្លូវខៅសានរបស់ថៃ មានអាហារប្រភេទនេះលក់ឱ្យភ្ញៀវទេសចរអឺរ៉ុបដែលចូលចិត្តអ្វីប្លែកៗ ។ ប៉ុន្តែខ្ញុំពុំដឹងថា អ្នកលក់អាហារនៅផ្លូវខៅសាន គឺជាជនជាតិខ្មែរឬក៏អត់ ។ រីឯកំពឹសឆៅ គឺជាអាហារថៃពិតប្រាកដ ដែលមានលក់នៅតាមផ្សារណាត់» ៕