ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយឈ្មោះ Um Sam An បានបង្ហោះថាសារនៅលើបណ្តាញសង្គមដោយលើកឡើងថា បង្គោលព្រំដែន លេខ២៧៥ នៅច្រកភ្នំដិន ខេត្តតាកែវ បានបោះចូលដីខ្មែរ ១២៧០ម៉ែត្រ។
គណនីមួយនេះបានសរសេររៀបរាប់យ៉ាងក្បោះក្បាយថា៖”ពលរដ្ឋខ្មែរវ័យជំនាស់ៗរស់នៅច្រកភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវសុទ្ធតែបានអះអាងថា ព្រំដែនខ្មែរនាសម័យសម្តេចតានៅពាក់កណ្តាលព្រែក ហើយចំពោះការបោះបង្គោលព្រំដែនលេខ២៧៥នេះធ្វើអោយបាត់ដីខ្មែរយ៉ាងច្រើន”។
បន្ថែមពីនេះទៅទៀតគណនីហ្វេសប៊ុក បានសង្កត់ធ្ងន់ថា៖” សព្វថ្ងៃនេះ វៀតណាមរំលោភចូលដីខ្មែរ១២៧០ម៉ែត្រនៅតាមបណ្តោយព្រែកវិញតេ ពីខេត្តកំពត ដល់ខេត្តតាកែវ”។
ពាក់ព័ន្ធនឹងផ្សព្វផ្សាយរបស់អតីតសមាជិករដ្ឋសភារូបនេះ ត្រូវបានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថាគឺជាព័ត៌មានក្លែងក្លាយ ហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រលំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយទាំងនេះទៀត ៕










