ថ្មីៗនេះ Peypey Dy បានចូលរួមនៅក្នុងកម្មវិធីសម្ភាសន៍មួយដោយបាននិយាយទាក់ទងនឹងជីវិតឯកជនរឿងស្នេហា និងការងារក្នុងវិស័យសិល្បៈ។ ក្នុងនោះ Peypey Dy ក៏បានពោលថាស្មានចិត្តមិនត្រូវចំពោះ «ម៉ែសេះ»។

កម្មវិធី សខ្មៅ ពីពិធីការិនី ពេជ្រ សិរីរ័ត្ន ហាក់ទទួលបានការចាប់អារម្មណ៍ពីមួយកម្រិតទៅមួយកម្រិតដោយមានតារាកិត្តិយសល្បីៗជាច្រើនចូលរួមផ្តល់បទសម្ភាសន៍។ នៅយប់ថ្ងៃទី៥ ខែកញ្ញានេះគឺមានវត្តមានរបស់បុគ្គលល្បីឈ្មោះលើបណ្តាញសង្គម ជាថៅកែនិងម្ចាស់ផលិតកម្មវ័យក្មេង Peypey Dy ចូលរួមផងដែរ។ រៀបរាប់ពីជីវិតស្នេហា គ្រួសារ ការប្រឡូកក្នុងជីវិតសិល្បៈតាំងពីឆ្នាំ២០១៣ និងចាប់ផ្តើមល្បីល្បាញខ្លាំងក្នុងឆ្នាំ២០១៥ ពិធីការិនីក៏បានឈ្លេចសួរទាក់ទងនឹង ម៉ែសេះ ព្រោះតែឃើញ ម៉ែសេះ គោរពស្រលាញ់ Peypey Dy ខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2rMWrGdwupnnw6OjWUdLexsKhnSk5zqfbjSXM4-hlNW18URf0ZE4bg29Xvux-uX5jv8eFpkmtsoUb1lWZObfMng1v0tvZzhyphenhyphen9VmmdHl8eCmcnT3hCFuGks0GGrUPQFo-bftQ-KchAUBZA7xRR5OBrKi9sSIMuxc9tIufoW7hKNtH0UP2dQC2pzk49gadB/s2048/image_2024-09-06_10-45-15.png

ចំពោះរឿងដែល ម៉ែសេះ គោរពស្រលាញ់ Peypey Dy ថាខ្លួនស្មានចិត្ត ម៉ែសេះ ក៏មិនត្រូវដែរ។ Peypey Dy ថាឬមួយក៏អាចមកពីទង្វើល្អរបស់ខ្លួនដែលធ្វើទៅលើគាត់ឬមួយក៏យ៉ាងមិចមិនដឹងដូចគ្នា។ រាល់ថ្ងៃអ្នកដែលថាឱ្យ ម៉ែសេះ ស្តីឱ្យម៉ែសេះច្រើនជាងគេគឺជាខ្លួនលោក ហើយម៉ែសេះក៏ជាអ្នកដែលត្រូវមាត់ខ្លាំងជាងគេ ប៉ុន្តែចំពោះអ្វីផ្សេងទៀតលោកក៏មិនដឹងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg95viNYkzzLbB0M7nPzcDqCAyMLpvCjt2cOVgSZgfwBDHo1CvXop7rpJFBw-8-vnJseWGwi-tluncEIuCe4e1wDDwwCepz5B5QCkIIhoGXDsRMB9dyvlwA3X1PrJnV0vE_Cuy1uBn-hdP5Nupv5CNuk4TWC9Nx5_BU63EGywTBNs_x26TtXNQTV78hqD7/s2048/image_2024-09-06_10-45-16.png

បន្ថែមពីសំណួរខាងលើ ពិធីការិនី ពេជ្រ សិរីរ័ត្ន បានលើកឡើងទៀតថា« ឃើញឈ្លោះសឹងតែរាល់ថ្ងៃ ប្រើភាសាក៏មិនសូវពីរោះប៉ុន្តែអាចទ្រាំរស់នៅជាមួយជាមួយគ្នា ទៅណាមកណាតែងតែនិយាយថាមេគាត់នៅទីនោះៗ ដែលសម្តែងដោយក្តីស្រលាញ់ ការគោរព»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmrbdlcrt4P-9ZTJVz-GljcH5kSZmQ1x1T_P5ZILa0FQ43YJkPZIbqNCZlfuMC_m_3lf8F42JcohkVcJykeGbk7KEXe_SvjFoz5C7COpHmPsD_u5wPI3ijHex_HPyuhXEibuS40YiCCiMblRxyInh7dg5Q3Qdo90_TpdjosHowJwiXCtRQsQAPGrWkMiF3/s2048/image_2024-09-06_10-45-18.png
Peypey dy បានផ្តល់ចម្លើយថា ឃើញបែបនេះប្រាកដជាសប្បាយចិត្តហើយ ហើយលោកគិតថាមិនមែនមានតែ ម៉ែសេះមួយទេ។ អាចនិយាយបានថាលោកក៏សំណាងមួយដែរដែលទោះបីជាយ៉ាងណាក៏ដោយបានជួបមនុស្សដែលស្រលាញ់យើងជាយើង រាប់អាន គោរពលោកចេញពីចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglY9y9RWsAnRTjR59YTbFiuYUICVajPV73ARAmJyajD2xOGEE1SyAg_bRACapPBQQRzg12bcoQtqCHrgvdPty1TC_IeTaowzSFsxZjPWGnSLFGInX4-qGgHF3A35JO1T1_JeY6AyPSqFVHK706gciU4wiTwLtgc4Ll5AQZuC8Wuo5ML4bi0oirxAT9iaPa/s1800/image_2024-09-06_10-45-20.png

ថៅកែវ័យក្មេងរូបនេះបានបន្តទៀតថា «អាចនិយាយបានថាមកពីលោករាប់អាននរណាម្នាក់គឺយើងអត់ដែលសម្លឹងឃើញពីផលប្រយោជន៍ រាប់អានចេញពីចិត្ត ប្រើការស្រលាញ់ពិតប្រាកដ ទើបបានជួបមនុស្សដែលស្រលាញ់រាប់អានយើងពិតដូចគ្នា»៕