Home ព័ត៌មានជាតិ រកផ្លូវវៀង! ស្អែកនេះនឹងមានការដង្ហែសពសម្តេចចៅហ្វាវាំងគង់ សំអុល ពីរុក្ខវិថីសម្តេចប៉ាន ដល់វត្តជម្ពូវ័ន

រកផ្លូវវៀង! ស្អែកនេះនឹងមានការដង្ហែសពសម្តេចចៅហ្វាវាំងគង់ សំអុល ពីរុក្ខវិថីសម្តេចប៉ាន ដល់វត្តជម្ពូវ័ន

155
0

នាថ្ងៃស្អែក ទី៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៦:០០នាទីព្រឹក នឹងមានការដង្ហែសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឆ្ពោះទៅបូជានៅវត្តជម្ពូវ័ន។

ការដង្ហែសពនេះ នឹងចាប់ផ្តើម ដង្ហែចេញពីគេហដ្ឋាន តាមរុក្ខវិថីសម្តេចប៉ាន ឆ្ពោះទៅមហាវិថីព្រះនរោត្តម បត់ស្តាំឆ្ពោះទៅវង្វង់មូល វិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថីព្រះសីហនុ រហូតដល់ស្តុបនាគបាញ់ទឹក បត់ឆ្វេងតាមមហាវិថី សម្តេច សុធារស បន្តឆ្លងកាត់មុខព្រះបរមរាជវាំង រហូតដល់ផ្លូវលេខ១៧៨ បត់ឆ្វេងទៅដល់មហាវិថីព្រះនរោត្តម រួចបត់ស្តាំតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅកាន់ស្តុបមន្ទីរពេទ្យព្រះអង្គឌួង បត់ឆ្វេងតាមវិថីព្រះអង្គឌួង ឆ្ពោះទៅ មហាវិថីសហព័ន្ធរុស្ស៊ី រហូតដល់ស្ពានអាកាសចោមចៅ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ រហូតដល់ទីតាំងប្រារព្ធ ពិធីបុណ្យបូជាសព នៅវត្តជម្ពូវ័ន។

ហេតុដូចនេះ ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើមេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវដង្ហែសពខាងលើ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍៕