Sandara Park គឺជាសមាជិកច្បងដ៏លេចធ្លោរម្នាក់នៅក្នុងក្រុម 2NE1 ទោះបីជាមានវ័យជិត ៤០ ឆ្នាំក៏ដោយ ក៏នាងនៅតែមានសម្រស់ស្រស់ស្អាតមិនចាញ់តារា K-pop ជំនាន់ក្រោយនោះទេ។ តារាចម្រៀង តារាសម្តែង និងជាពិធីការនីទូរទស្សន៍របស់កូរ៉េខាងត្បូងដ៏ល្បីល្បាញរូបនេះ បានចែករំលែកពីរូបមន្តថែសម្រស់របស់នាងឱ្យទៅអ្នកគាំទ្រដើម្បីអនុវត្តតាម ដែលនាងបាននិយាយថា អាថ៌កំបាំងសម្រស់គឺសាមញ្ញបំផុតដោយអ្នកគ្រាន់អនុវត្តវិធីដូចខាងក្រោម៖
១.គេងឱ្យបានគ្រប់គ្រាន់៖ Sandara ធ្លាប់ចែករំលែកថា នាងអាចគេងយ៉ាងហោចណាស់ ១០ ម៉ោងក្នុងមួយថ្ងៃដើម្បីជួយឱ្យចិត្តរបស់នាងសម្រាក និងត្រៀមខ្លួនចាប់ផ្តើមសម្រាប់ថ្ងៃថ្មី។ ការគេងប្រកបដោយគុណភាពតែងតែត្រូវបានចាត់ទុកថាជាកត្តាសំខាន់មួយដែលជួយឱ្យរាងកាយបង្កើតថាមពលឡើងវិញ និងរក្សាស្បែកឱ្យក្មេងជាងវ័យ និងភ្លឺថ្លា។ នេះក៏ជា “គន្លឹះ” នៃស្មារតីស្រស់ស្រាយ និងស្បែកស្អាត មានសុខភាពល្អ។
២.ផឹកទឹកឱ្យបានច្រើន៖ តារាស្រីវ័យ ៣៩ ឆ្នាំរូបនេះបាននិយាយថា នាងតែងតែផឹកទឹកយ៉ាងហោចណាស់ ១.៥ លីត្រក្នុងមួយថ្ងៃ ដើម្បីធានាថារាងកាយរបស់នាងមិនខ្វះជាតិទឹក និងដើម្បីរក្សាស្បែករបស់នាងឱ្យទន់ និងមានសំណើម។ ជំនួសឱ្យការផឹកកាហ្វេ ឬភេសជ្ជៈផ្សេងៗ តារាស្រីរូបនេះនឹងផ្តល់អាទិភាពដល់ការផឹកទឹកចម្រោះនៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់នាង ដើម្បីរក្សាស្បែករបស់នាងឱ្យភ្លឺថ្លា សជាងមុន។
៣.បិតរបាំងមុខជាប្រចាំ៖ ជារឿយៗ Sandara តែងតែអនុវត្តរបាំងមុខជារៀងរាល់ថ្ងៃយ៉ាងហោចណាស់ ១០-១៥ នាទីដើម្បីឱ្យស្បែកមុខរបស់នាងសម្រាកនិងស្រូបយកសារធាតុចិញ្ចឹមចាំបាច់។ នេះជាជំហានមូលដ្ឋានដើម្បីមានស្បែកដែលមានសុខភាពល្អ និងការតុបតែងមុខបែបធម្មជាតិ។ ដូច្នេះអ្នកអាចសាកល្បងអាថ៌កំបាំងទាំងនេះបាន ដើម្បីដឹងពីភាពខុសគ្នានៃស្បែករបស់អ្នក។.jpg)
៤.លាបឡេជារៀងរាល់ថ្ងៃ៖ នាងក៏លាបឡេជាប្រចាំដើម្បីផ្តល់សំណើមគ្រប់គ្រាន់ដល់ស្បែករបស់នាងពីខាងក្នុងយ៉ាងជ្រៅ។ ក្រៅពីនេះ ស្ព្រាយបាញ់សារធាតុរ៉ែដែលផ្តល់សំណើមគឺជា “ដៃគូ” មិនអាចខ្វះបានរបស់ Sandara ដែលវានឹងជួយឱ្យស្បែករបស់នាងមានសំណើមភ្លាមៗ៕










