នៅលើពិភពលោកយើងនេះ គឺមានរឿងប្លែកៗនិងថ្មីៗរហូត ជាពិសេសគឺត្រីមិនចេះហែលទឹកតែម្តង។ យើងគ្រប់គ្នាដឹងហើយថា ពពួកត្រីភាគច្រើនសុទ្ធតែចេះហែលទឹកទាំងអស់ តែត្រីមួយប្រភេទនេះគឺមិនចេះហែលទឹកនោះទេ ពោលគឺវាចេះតែដើរនៅលើបាតសមុទ្រប៉ុណ្ណោះ ត្រូវបានគេស្គាល់ថាជា Batfish។ Batfish គឺជាត្រីម្យ៉ាងដែលត្រូវបានគេរកឃើញនៅប្រជុំកោះ Galápagos ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងជម្រៅពី ២ ទៅ ៧៦ ម៉ែត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBT42mzicw9wlo2Y9ErBhWN8qqjWJ6yd9TpGoWf17ZdkD4HidZ_-nnvHbp5eEozrd5gq9aPO2q78xMZI_zZnK_1n1uSf6GwKCGYGGcIi6h6qaU99Z-Bi7YVfNHGZJ3MtgKm9bUi6qSB6oL-iMmcTHasMMGBcRdLEbqSwSe7tyZdeY5WHGZpEPigYLpG4aL/s2235/image_2024-07-30_15-50-20.png

ត្រីនេះមានបបូរមាត់ពណ៌ក្រហម ក្បាលធំទូលាយ រាងសំប៉ែត គ្របដណ្ដប់ដោយដុំពក និងឆ្អឹងខ្នង។ វាមានប្រវែងរហូតដល់ ៤០ សង់ទីម៉ែត្រ ហើយដងខ្លួនរបស់វាច្រើនមានពណ៌ត្នោតស្រាល និងពណ៌ប្រផេះ។ ពួកវាមិនចេះហែលទឹកនោះទេ ដោយពួកវាច្រើនប្រើព្រុយត្រគាក អាងត្រគាក និងរន្ធគូថដើម្បីសម្របខ្លួនឱ្យបានខ្ពស់ក្នុងការ “ដើរ” នៅលើបាតសមុទ្រ។ Batfish គឺជាសមាជិកគ្រួសារ Ogcocephalidae ដែលចិញ្ចឹមជីវិតដោយការស៊ីសត្វតូចៗជាអាហារដូចជាបង្គា ក្តាម ដង្កូវ ដែលពួកវាសុទ្ធតែត្រូវបានរកឃើញនៅលើបាតសមុទ្រទាំងអស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgws86gLfUQE-9bg_E4xmJtOIVzkmEGuT_nHtEfQoHta5sq7JfpExPl7CzbZL4x5GijolV4CWgXhxCwQdL5oO0vVvpH-McqQ-0JmZbk5jQgNgqdrSCATDcY2H2CzF9e06PxCs2NxlEuxcQunrZBTlFj435Cx6Y1rcXmF6d79opcWbHVTe9uyZFMo6UC7cXp/s2000/image_2024-07-30_15-52-14.png

ក្រៅពី Batfish ក៏មានត្រីមួយផ្សេងទៀត ដែលពួកវាក៏មិនចេះហែលទឹកដែរត្រូវបានគេស្គាល់ថាជា Frogfish។ Frogfish ឬត្រីកង្កែបគឺជាសមាជិកនៃគ្រួសារត្រី Anglerfish Antennariidae ច្រើនត្រូវបានគេរកឃើញនៅស្ទើរតែទាំងអស់នៃមហាសមុទ្រត្រូពិច និងសមុទ្រជុំវិញពិភពលោក ដែលករណីខ្លះក៏មាននៅក្នុងសមុទ្រមេឌីទែរ៉ាណេផងដែរ។ វាមានរូបរាងល្អិតៗតូចៗ និងខ្លីដោយផ្នែកខាងលើនៃត្រីជាធម្មតាមានឆ្នូតពណ៌ត្នោតខ្មៅចាប់ផ្តើមពីក្បាល ហើយចុះពីខាងក្រោយទៅកន្ទុយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6J3nEvxko0GtkyGb2WJMgui02frXqp0N6t5D0dAdfFHYU5NycvdB7pxlTNrAS6lkIDqx6VfVgLsfdR5ofhukw0BvVQXbMt6YQ-sivlfBREYCvUN8lpRmFDiO0Zy9iYq8Bn8QKC6-zGcui2AR5F9qNIbpC83ITmtt8HL69H-4OjzvxGR2NGP0IcHPSnlfA/s1400/image_2024-07-30_15-51-47.png

ត្រីនេះមានបបូរមាត់ក្រហមភ្លឺ ច្រើនផ្លាស់ប្តូរពណ៌ដូចជា ស លឿង ក្រហម បៃតង ខ្មៅ ឬមានពណ៌ជាច្រើនដើម្បីលាយឡំជាមួយផ្កាថ្មជុំវិញរបស់វា។ ត្រីកង្កែបមានរូបរាងទ្រុឌទ្រោម ខុសពីត្រីដទៃទៀត និងមានចលនាយឺតៗ ដើរនៅលើបាតសមុទ្រ ហើយក៏ជាប់ឈ្មោះជាត្រីខ្ជិលបំផុតផងដែរ។ វាមានប្រវែងចាប់ពី ២.៥-៣៨ សង់ទីម៉ែត្រប៉ុណ្ណោះ ហើយជារឿយៗគ្របដណ្ដប់ដោយដុំពកច្រើនស៊ីសារ៉ាយជាអាហារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjcj2PzM0Jx1tjMvaWbSHRKbMQQd-BJcn7vGRmudRT-lIlRfYxBpB5qZWIR-Baw3ijzKYMAcw9w4HUV2dzcC4VfjUJWaieNQNlZPYDJtyvOocMza8QoI8BwHekb0TKnV1O9sDXZEnU45ai7C0car2pZD9qFY6WsWjGuuoiXz-9r8AmftF6gJ_h7hbFhJx9/s2000/image_2024-07-30_15-51-32.png