Wukong គឺជា DJ ដ៏មានឈ្មោះបោះសំឡេងមួយរូបជាជនជាតិសិង្ហបុរីបានធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានការចាប់អារម្មណ៍មិនតិចនោះទេបន្ទាប់ពីលោកបានគ្រវីទង់ជាតិប្រទេសកម្ពុជានៅក្នុងក្លិបកម្សាន្តក្នុងពេលចាក់បទ Remix «6 Years in the Game» របស់ វណ្ណដា និងតារារ៉េបជប៉ុន Awich ។ DJ Wukong និង វណ្ណដា ធ្លាប់បានជួបគ្នាដោយផ្ទាល់នៅពេល វណ្ណដា បានទៅចូលរួមជាភ្ញៀវពិសេសនៅក្នុងកម្មវិធី RAP VIET 3 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZcRXXYCsRaX05zCuhUvQVBqGGxw8eHiPWYKoRynjDoePjYBCOCzsDcwYkHBprR3Y3_RRtX5p_okOh0gCTCehEfuCqpXZbtC8iwd0DfAOEXdZ5ECN001wa3NRKRBEt7ZbX5zwtsRr9pYVIe5OKJl2ICf5zYekzYu7TnCn9Q14xrmQP5Pp0Pdu0ncednwSg/s1800/image_2024-07-29_13-19-58%20(2).png

កាលពីយប់ថ្ងៃទី២៨ ខែកក្កដា DJ Wukong បានបង្ហោះវីដេអូខ្លីនៅលើបណ្តាញសង្គមរបស់ខ្លួនដោយគេបានឃើញលោកគ្រវីទង់ជាតិប្រទេសកម្ពុជាយ៉ាងស្វាហាប់ ពោរពេញដោយក្តីស្រលាញ់។ លោកបានចាក់បទ Remix «6 Years in the Game» របស់ វណ្ណដា និងតារារ៉េបជប៉ុន Awich ដែលតារារ៉េបទាំងពីរបានសហការជាមួយគ្នាកាលពីកន្លងមកនេះនិងបានផលិត MV នៅប្រទេសកម្ពុជាផងដែរ។ DJ Wukong គឺទទួលបានសិទ្ធិក្នុងការ Remix បទចម្រៀងមួយនេះផងដែរ ខណៈផលិតកម្មបារមីក៏ធ្លាប់បានចែករំលែកស្នាដៃ remix របស់ Wukong ដូចគ្នា។ ទន្ទឹមនឹងអារម្មណ៍រំភើប DJ រូបនេះក៏បានបង្ហាញឱ្យដឹងថារូបគេរង់ចាំអស់រយៈពេល១ឆ្នាំហើយក្នុងការបង្ហាញនេះដោយបានរម្លឹកឈ្មោះមេនសិន វណ្ណដា ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6gXIfGGBViGwNMStbyBK2RByCcTwiLP4hGaczDF-TjtLZvxoKtZi8kKkF7QmApIMZmmUJMOvcWGADXadz5IzJ_tWRw9FPPJPAJIf91wgHlStqcdFCqK9oP0-E3rcosV2U6oXLBNm5YXGP86kNgeHEy2MLbUn86uA8bR8kpR2WUqu_gmFUh2mrrQHAcODL/s1440/image_2024-07-29_13-19-59.png

ឃើញការស្រលាញ់របស់ DJ Wukong មកកាន់ប្រទេសកម្ពុជាបែបនេះអ្នកលេងបណ្តាញសង្គមខ្មែរជាច្រើនបានចូលទៅបង្ហាញការស្រលាញ់និងអរគុណចំពោះ DJ Wukong សម្រាប់ការស្រលាញ់របស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpdV9ARlOdMow8VTxRf3gGrrFJoixwtppJcK3yEN1-YV8c58Gk0TnIc2VT9ZRfvkJnJrkxSGWuWmezOzTozV6g9BsBUTBbHUZ31-DBU_Qi7RLGyZDS92nJ0nGJ_V1qXLLfJmxQcG6_3T0BZd-avqBVzgoHtxLoLBlNrqwFcm6P9r1TyCajhGLKq_lWgm0U/s2048/image_2024-07-29_13-20-03.png

គួរឱ្យដឹងថា DJ wukong និង វណ្ណដា ធ្លាប់បានជួបគ្នាដោយផ្ទាល់នៅប្រទេសវៀតណាម នៅពេលដែល វណ្ណដា បានចូលសម្តែងជាភ្ញៀវកិត្តិយសក្នុងកម្មវិធីប្រលងចម្រៀង RAP VIET 3 និងបានសម្តែងជាមួយម្ចាស់ក្សត្រីរ៉េបវៀតណាម Suboi ៕