កញ្ញា ខាត់ ស្រីច័ន្ទ ហៅ ខេត អតីត PD Miss Grand កំពង់ឆ្នាំងពិតជាមានធនធានខ្លាំងពូកែពិតមែនដោយបេក្ខភាព TOP3 នៅក្នុងការប្រកួតកំពុងសាងប្រជាប្រិយភាពនិងទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន។ អ្នកទាំងបីរួមមាន ប៊ី សុធារី បានក្លាយជាម្ចាស់ជ័យលាភី Miss Grand Cambodia2024 ភូ ផាត់ធីយ៉ា លំដាប់រងទី៤ Miss Grand Cambodia2024 និង ស្រី រតនៈពេជ្រនី កំពុងប្រកួតប្រជែងផ្នែកចម្រៀងដ៏ល្បីថែមទាំងទទួលបានលទ្ធផលល្អទៀតក្នុងវគ្គដំបូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPYTbmDmQn485rNv9peZjp982qUVNITvu796FTTr_FknjjD5XLMtpI-IcxQXoydWjdo1EenAGBnED1Rh4d4JDUzV4Mq29ziIKP0_Pz0Sr8wP1xWpzRKEbAzL-EWLLYU2b6s-CbT1jM6kSLK9AoiCYeLyWUVh0OOk45GWxnV9uzKECInA5kNftqaG4i0rYl/s2048/image_2024-07-24_14-17-18.png

ជឿជាក់ថា អ្នកតាមដានវិស័យបវរកញ្ញាអាចនឹងស្គាល់កញ្ញា ខាត់ ស្រីច័ន្ទ ភាគច្រើនមិនខាន នាងគឺអតីតបវរកញ្ញាមួយ ជាពិធីការិនី អតីត PD Miss Grand កំពង់ឆ្នាំង និងបច្ចុប្បន្នកំពុងឈានដល់កម្រិតមួយទៀតគឺជា ND កម្មវិធីដែលបង្កើតដោយកូនខ្មែរនោះគឺ Miss Planet Cambodia 2024 ។ ក្នុងពេលដែលនាងរៀបចំកម្មវិធី Miss Grand កំពង់ឆ្នាំង គឺត្រូវបានអ្នកគាំទ្រកម្មវិធីបវរកញ្ញាសរសើរថាធ្វើបានល្អ ខណៈតួលេខនៃការចំណាយត្រូវបានអតីត PD រូបនេះចាយអស់ជាង៤ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixinSHHAZawt0AiYeMPL8BA7JP-JpoD-InzMmI-uEBqjYFslsQCj5XVnOuyy2JC607mhwdgtRY-Yv9a9wyiuy0vIi8pO4LBK4Fe2EX0t6Nfp1n_hwHR2QMUQQaTFwmd-GdfX6rMP3Re-8LnMP00gThlR4DZdlol3EVwJzfPZc3igZoB4jcRn_Kec7FaZ2W/s2048/image_2024-07-24_14-17-14%20(2).png

បើនិយាយពីបេក្ខភាព TOP3 របស់ Miss Grand កំពង់ឆ្នាំងគឺសុទ្ធតែជើងខ្លាំងមានសមត្ថភាពពិតៗនិងកំពុងតែសាងប្រជាប្រិយភាពទាំងនៅក្នុងវិស័យបវរកញ្ញានិងវិស័យចម្រៀង។ ម្ចាស់ជ័យលាភី ប្រចាំខេត្តនេះគឺជា ប៊ី សុធារី ហើយក៏ក្លាយជាអ្នកតំណាងខេត្តកំពង់ឆ្នាំងចូលប្រកួតថ្នាក់ជាតិរហូតយកឈ្នះបេក្ខភាពប្រចាំខេត្តផ្សេងទៀតបានក្លាយជា Miss Grand Cambodia 2024 នឹងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ។ ម្ចាស់ជ័យលាភីរូបនេះកំពុងសាងប្រជាប្រិយភាពនិងទទួលបានការគាំទ្រច្រើនពីមហាជន។
ចំណែកឯកញ្ញា ភូ ផាត់ធីយ៉ា លំដាប់រងទី១ Miss Grand កំពង់ឆ្នាំង បានចូលប្រកួតMiss Grand Cambodia 2024 តំណាងឱ្យខេត្តបាត់ដំបងបានជាប់លំដាប់រងទី៤ ផងដែរ។ លទ្ធផលនេះមិនមែនបានដោយគ្មានការខំប្រឹងនោះទេ ខណៈរូបនេះធ្លាប់ចូលប្រកួតកម្មវិធីនេះពីមុនមកដូចគ្នាមុននឹងទទួលបានចំណាត់ថ្នាក់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3KlqcE9LT4KlTnH2Qa50GdBgcfRFDXeggxbKnAB-NFoQpZEh4dA0I7fq1DJiza7xa5Tw48iM-x3BrsjhW8Z8jFAXDqVtCN1kBUuExSUFKja56eRUDe1c0WMCGfv3h863Dvd1eql6P2G9G5ix8dePEoi2p-h9Q_Y_V7cVgcP7ImWlS-eiski8sHjsj7qB0/s2048/image_2024-07-24_14-17-15.png

សម្រាប់លំដាប់រងទី២ Miss grand កំពង់ឆ្នាំងវិញគឺ ជា ស្រី រតនៈពេជ្រនី ថ្វីបើមិនទទួលបានលទ្ធផលល្អជាទីគាប់ចិត្តក្នុងវិស័យបវរកញ្ញាក្តី ប៉ុន្តែរូបនាងកំពុងសាងប្រជាប្រិយភាពលើផ្នែកចម្រៀងដែលជាក្តីស្រមៃរបស់នាងតាំងពីតូច។ ពេជ្រនី បានបង្ហាញខ្លួនជាបេក្ខភាពមួយរូបរបស់កម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៥ ដោយក្នុងវគ្គ «Judge Audition » នាងទទួលបាន yes រហូតដល់៤ពីគណៈកម្មការ។ ពេលនេះ ពេជ្រនី កំពុងធ្វើឱ្យទស្សនិកជនស្គាល់នាងបានកាន់តែច្រើនផ្នែកមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPYTbmDmQn485rNv9peZjp982qUVNITvu796FTTr_FknjjD5XLMtpI-IcxQXoydWjdo1EenAGBnED1Rh4d4JDUzV4Mq29ziIKP0_Pz0Sr8wP1xWpzRKEbAzL-EWLLYU2b6s-CbT1jM6kSLK9AoiCYeLyWUVh0OOk45GWxnV9uzKECInA5kNftqaG4i0rYl/s2048/image_2024-07-24_14-17-18.png

នេះអាចបញ្ជាក់ថា បេក្ខភាព TOP ទាំង៣ ក្រោមការរៀបចំរបស់ ខាត់ ស្រីច័ន្ទ ពិតជាខ្លាំងៗពិតមែនជាគ្រាប់ពេជ្រកំពុងតែចាំងរស្មីទាំងវិស័យបវរកញ្ញានិងវិស័យចម្រៀង៕