តារាចម្រៀងដ៏ល្បីឈ្មោះ Celine Dion ម្ចាស់បទ « My heart will go on» នឹងសម្តែងក្នុងពិធីបើកកីឡាអូឡាំពិកឆ្នាំ២០២៤។ នេះជាលើកដំបូងនៃការវិលត្រលប់មកវិញលើឆាកតន្រ្តីរបស់តារាចម្រៀងរូបនេះបន្ទាប់មានបញ្ហាសុខភាពអស់រយៈពេលជាយូរមកហើយ។ អ្វីដែលកាន់តែចាប់អារម្មណ៍តាមប្រភពមួយបានទម្លាយថា Celine Dion នឹងទទួលបានតម្លៃខ្លួន២លានដុល្លារក្នុងមួយបទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZpGQnaALACRSuU9KrG30RQNjUBvuVfEYNojT6gVF-EzgUhnV3QWtG2VcGBUZrLxRgpy9IHrlFnj8whS5wClSLK2WoOKyK3PHdIuAcUlQoX_JMAl0fJxgcBfUuxNlIbJPIPB-dB3tVpVUuvJi3VN4lZ7tDMckwhFAbuDGVi-PUa7TWOcEazeiSjcXmxAJ9/s1250/image_2024-07-24_11-44-05.png

កាលពីថ្ងៃទី២៣ ខែកក្កដា ប្រភពពីទស្សនាវដ្តី TMZ បានរាយការណ៍ថា តារាចម្រៀង បារាំង Celine Dion បានទៅទីក្រុងប៉ារីស ដើម្បីរៀបចំការសម្តែងនៅថ្ងៃទី២៦ ខែកក្កដា។ យោងតាមគេហទំព័រនេះ តារាចម្រៀងវ័យ៥៦ឆ្នាំរូបនេះនឹងទទួលបានតម្លៃខ្លួនពីរលានដុល្លារដើម្បីច្រៀងចម្រៀងនៅក្នុងព្រឹត្តិការណ៍នេះ។ នៅក្នុងបទសម្ភាសន៍មួយកាលពីខែមេសា តារាចម្រៀងរូបនេះបានបង្ហើបថានាងអាចនឹងទៅប្រទេសបារាំងក្នុងពេលដ៏ខ្លីខាងមុខ ដោយបានដាក់គោលដៅគឺចង់ឃើញ Eiffel Tower ម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigiMKAUDjp12hmiOWrb5x4SpXIzr0Ais_VUNWcGKIPjqMpFQSdG9sEgnwzRvTSvheudMMGpV1l17qJDc1KL_-HK3QyseUhQ5FFCH_NBoEpAOp3wEEerEG0B-jl8MIPVbWGtMFpAAmSKNZ1zHXQKDDJyVT6M2aOvLiEQLRX4FCNTHu2H0NnnfTltUYPEZwR/s1500/image_2024-07-25_08-33-52.png

Celine Dion គឺជាមុខមាត់ដែលធ្លាប់ស្គាល់នៅឯកីឡាអូឡាំពិក។ នៅឆ្នាំ១៩៩៦ តារាចម្រៀងរូបនេះបានសម្តែងក្នុងការបើកការប្រកួតកីឡាអូឡាំពិកជាមួយនឹងបទចម្រៀង The Power of the Dream ។ ព្រឹត្តិការណ៍នេះមានមនុស្សជាង ៣.៥ ពាន់លាននាក់បានទស្សនាពិធីបើកការផ្សាយផ្ទាល់ជុំវិញពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6_ZbG4vQDTX2YTW-Neyg1F3m2PrjhwyIiXakRggqymFfx0okGbEh3Z5sgbc63sWWECZZKaP-hwPwwf3ecyBMGkXDlYZi1PgJTn3h2bn_NFB_Jgz3MaTnJFKWLHdDykMlhGNe0lbXUTrtUgT01cJ3Uw2uo4IErcKhdlFfjFSzPEHIbZB00SXoVvZfbxcyM/s1200/image_2024-07-25_08-34-10.png

អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ គឺព្រឹត្តិការណ៍លើកទី៣៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែកក្កដាដល់ថ្ងៃទី១១ ខែសីហា រួមទាំងការប្រកួតចាប់ពីថ្ងៃទី ២៤ ខែកក្កដាផងដែរ។ ការប្រកួតនេះមានអត្តពលិកចំនួន ១០,៧១៤ នាក់តំណាងឱ្យ ២០៦ប្រតិភូចូលរួមប្រកួតប្រជែងក្នុង ៣២ ប្រភេទ ដោយមាន ៣២៩ វិញ្ញាសា។ ពិធីបើកព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យនេះ នឹងប្រព្រឹត្តទៅនៅដងទន្លេ Seine ដែលមានតារាសម្ដែង អ្នករាំ និងតារាចម្រៀងចំនួន ៣ ៥០០នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiaLHCPOERzKLYKJsUU_Qhyphenhyphenzn9PBboSYJDhY5D9KUZXoNLdC9j9gP4ctytl6AZLILBOOYK-F9g9wblw-F2u9EwOUCKELorAcHhdm81JfgnW8c4YgA6edF35zDuBm2Rt6GkycOjWyPLsBGI0rYxrqK_FfQodzD7OBhPiXDv-62rZ9v2jKl3QycEeQCa9Uik/s767/image_2024-07-25_08-34-36.png