ឬហៅថាម៉ារីម៉ាកាលពីពេលថ្មីៗនេះបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍មួយនៃរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន បានធ្វើឱ្យអ្នកសារព័ត៌មាន និងទស្សនិកជនជាច្រើនសរសើរមិនដាច់ពីមាត់អំពីរូបរាងដ៏លេចធ្លោរ និងសម្រស់ដ៏ទាក់ទាញរបស់នាង ទោះបីជាមានវ័យ ៤០ ក៏ដោយ ក៏តារាស្រីរូបនេះនៅតែជាប់ក្នុងបញ្ជីរាជនីសម្រស់ស្រស់ស្អាតបំផុតប្រចាំប្រទេស។
យោងតាមគេហទំព័រកម្សាន្ត Preview តារាសម្តែងស្រីជួរមុខដ៏មានឥទ្ធិពល Marian Rivera បានទាក់ទាញកាមេរ៉ាទាំងអស់នៅពេលចូលរួមក្នុងព្រឹត្តិការណ៍មួយកាលពីរសៀលថ្ងៃទី១២ ខែកក្កដាកន្លងទៅ។ ដោយនាងបានស្លៀកឈុតពណ៌ស អមដោយគ្រឿងអលង្ការគុជខ្យង ចងសក់ និងតុបតែងមុខបែបធម្មជាតិ ធ្វើឱ្យនាងមានភាពលេចធ្លោរខ្លាំងនៅក្នុងកម្មវិធីនេះ។ បន្ទាប់ពីទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ម៉ារីម៉ាក៏ត្រូវបានគេបោះឆ្នោតឱ្យជាប់ក្នុងបញ្ជីរាជនីសម្រស់ស្រស់ស្អាតបំផុតក្នុងប្រទេសហ្វីលីពីនផងដែរ។
បច្ចុប្បន្នតារាស្រីរូបនេះគឺជាទូតសុច្ឆន្ទៈរបស់ម៉ាកយីហោល្បីៗជាច្រើនយ៉ាងហោចណាស់ ៥០ នៅក្នុងប្រទេស ហើយនាងក៏ជាតារា U40 ដែលរកលុយបានច្រើនជាងគេតាមរយៈការផ្សព្វផ្សាយផលិតផលនៅលើ Instagram ផ្ទាល់ខ្លួនផងដែរ។ នៅពេលដែលនាងស្ថិតក្នុងបញ្ជីរាជនីសម្រស់ មានអ្នកគាំទ្រជាច្រើនចោតសួរថា តើនាងមានវិធីសាស្ត្រអ្វីខ្លះ ទើបសម្រស់នាងនៅតែស្រស់ស្អាត និងក្មេងជាងវ័យបែបនេះ។ Marian Rivera បាននិយាយថា វិធីសាស្ត្រគឺសាមញ្ញដោយនាងគ្រាន់តែរឹតបន្តឹងរបបអាហារ និងបង្កើនការហាត់ប្រាណដើម្បីរក្សារាងប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា Marian Rivera ហៅម៉ារីម៉ា និង Dingdong Dantes ហៅសូជីអូបានរៀបការជាមួយគ្នានៅខែធ្នូ ឆ្នាំ ២០១៤ ដោយមានកូន ២ នាក់ស្រីមួយប្រុសមួយ។ អ្នកទាំងពីរធ្លាប់បានសម្តែងជាមួយគ្នាក្នុងរឿង Wild Dance, Mermaid Love Story, Horizon With You …ជាដើម៕










