Home ព័ត៌មានជាតិ ទីបំផុត! កម្ពុជាឈ្នះមេដាយមាសទី១ហើយ ក្នុងការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី

ទីបំផុត! កម្ពុជាឈ្នះមេដាយមាសទី១ហើយ ក្នុងការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី

70
0

កីឡាការិនី ខៀវ ចិន្ដារ័ត្ន បានឈ្នះមេដាយមាសទី១ជូនជាតិ បន្ទាប់ពីប្រកួតឈ្នះដោយពិន្ទុលើកីឡាការិនីឥណ្ឌូណេស៊ី Puspitasari Nurdiana លើវិញ្ញាសាប្រពៃណីក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម នៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី (AMMA) លើកទី២ ឆ្នាំ២០២៤ នៅវិមានកីឡដ្ឋានជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9yxj5nLzTamL9Nr4YUG9bGMmD82X9LV2cqgsZmJWjrqxTtfqO6cMt9dGGCYKzt8IUec3GoxRM6L2mNAPQLCPq8Q8OrsVL2KwdgrlhUXvaefTVpasH1yRtju-OVQL0L20-waTJywuwqoEvP0MOiVikxbERKe6VqD_AdxNwaPDBVqVZiFV74Q9bEawcuTo/s1350/FB_IMG_1720788383280.jpg

ក្រោយចប់ការប្រកួត កីឡាការិនី ខៀវ ចិន្ដារ័ត្ន និយាយទាំងហូរទឹកភ្នែកថា ៖”ខ្ញុំពិតជារំភើបណាស់ មិននឹកស្មានថា ខ្ញុំអាចធ្វើបាន។ ខ្ញុំអរគុណលោកគ្រូខ្លាំងណាស់ ដែលបានផ្តល់ឱកាសដល់ខ្ញុំ។ គេប្រាប់ខ្ញុំថា ខ្ញុំចាស់ហើយ ខ្ញុំតូចណាស់ មិនអាចវ៉ៃប្រភេទទម្ងន់ ៤៩គីឡូក្រាមនេះបានទេ ដោយសារខ្ញុំមានទម្ងន់ត្រឹម ៤៣,៥ គីឡូក្រាមប៉ុណ្ណោះ។ រីឯកីឡការិនីឥណ្ឌូណេស៊ី Puspitasari Nurdiana ទម្ងន់ ៤៨,៨គីឡូក្រាមឯណោះ។ ប៉ុន្តែមានការជំរុញទឹកចិត្តពីលោកគ្រូ ក្រុមគ្រួសារ និងថ្នាក់ដឹកនាំ ដែលធ្វើឱ្យខ្ញុំធ្វើសម្រេចបានក្តីប្រាថ្នា ឈ្នះមេដាយមាស១គ្រឿងជូនជាតិ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOhBgzV6_KX22Mjn0R8r3dAz1OitZ2Lp2pRCdJO4z8ymo20dlSjCKlJd4a4LUbO0BZiuOZtFQftT_T7ue4OR7YrwKx6nC5_qrBhV-l058nqElbiBpbhDZXEeqQhhlS2vWx2xxwJf2uO4eG7dTAtxobyDIP6qnTRlwK7IbuCnseXvSpJcQOnjOqomu2f-s/s1350/FB_IMG_1720788384483.jpg

គួរបញ្ជាក់ផងដែរ ការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី (AMMA) បានប្រព្រឹត្តិទៅបានដល់ថ្ងៃទី៣ហើយ កីឡាការិនី ខៀវ ចិន្ដារ័ត្ន ជាអត្តពលិកខ្មែរតែម្នាក់គត់ដែលទទួលបានមេដាយមាសនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaa-w-U_DoDhkIsdOjIFiQpbQLIBBS-bzshTf7F4BHa004h2XtHH-UlYzvfBGnT7viqXWZGg2t6WeSfLO8UHanfLKm7MXAxn72R4fCwbE_deq6SXgO8l4CVsa2UoLI4UGIsGSb_xgyzlaN8xbGET00IKsSaxCczojDM8enfhOUxmm74IgbPtwApiytuhU/s1350/FB_IMG_1720788389960.jpg