Home ព័ត៌មានអន្តរជាតិ យន្តហោះបង្ខំចិត្តចុះចតបន្ទាន់ ព្រោះអ្នកដំណើរប្រុសម្នាក់ប្រព្រឹត្រទង្វើពុំសមរម្យ

យន្តហោះបង្ខំចិត្តចុះចតបន្ទាន់ ព្រោះអ្នកដំណើរប្រុសម្នាក់ប្រព្រឹត្រទង្វើពុំសមរម្យ

109
0

សហរដ្ឋអាមេរិក ៖ អ្នកដំណើរប្រុសម្នាក់បានប្រព្រឹត្រទង្វើពុំសមរម្យ និងដើររំខានអ្នកដំណើរផ្សេងទៀតនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដែលបណ្តាលឱ្យមានភាពរញ៉េរញ៉ៃយ៉ាងខ្លាំង ទើបអាកាសយានិកបង្ខំចិត្តចុះចតយន្តហោះជាបន្ទាន់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivAtfMb3NBw8gHZMDuas_gPoNfEV6EN50-By0bqwEJFWqB3FjqDQg9vkFVEZ0Hrju3BsOmn8WnFjqTU6PTVCMa-G9sXif4wn5R4T04zYQcjNCbuNiwOF7VxMrDRIpSf2ZEdS9hbdOhw0jHn1yruAdVULlNCFScOBcbQ5pkqUlwQh9BDpVTj4JotAabLjg/s931/American-Airlines-iStock.webp

សារព័ត៌មានរាយការណ៍ថា អ្នកដំណើរប្រុសរូបនេះបានផឹកស្រាបៀរ Jack and Cokes មុនពេលឡើងជិះយន្តហោះ និងក្នុងអំឡុងពេលប្តូរជើងយន្តហោះ រួចហើយក៏បង្កចលាចលតែម្តង ។ លើសពីនេះ អ្នកដំណើរប្រុសរូបនេះក៏បាន ស្រា.ត ខោរបស់ខ្លួនបង្ហាញអ្នកដំណើរផ្សេងទៀតពេញយន្តហោះ ហើយថែមទាំងបាញ់នោមលើផ្លូវដើរក្នុងយន្តហោះទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5J2ZVsvnZ_JwJkB42drNq94yUKhls2IdcFbGnvnZfA_bfTIA6Euwt4_zffI1Qg61KweD_cy58f4w_LvpcrTu5aNnUv0UWmDWUzz3crFwm_q6bWG6bakQivhTPMARpMVorJsq3jyMahK6uqIlSHECiXirJdAlji9NAxV4lBRZGNnlb0pmoRCt6a78eaWQ/s720/photo_2024-07-13_10-12-41%20(2).jpg

ក្រោយពេលយន្តហោះចុះចត សមត្ថកិច្ចបានចាប់ខ្លួនលោក Neil McCarthy អាយុ២៥ឆ្នាំ មកពីរដ្ឋ Oregon សហរដ្ឋអាមេរិក ពីបទករណីប្រព្រឹត្តទង្វើពុំសមរម្យនៅលើយន្តហោះ American Eagle 3921 ដែលហោះហើរពីទីក្រុង Chicago សហរដ្ឋអាមេរិក ទៅកាន់ទីក្រុង Manchester ប្រទេសអង់គ្លេស ។ ប៉ុន្តែយន្តហោះនេះត្រូវបង្ខំឱ្យផ្លាស់ប្តូរគោលដៅទៅកាន់ទីក្រុង Buffalo រដ្ឋញូវយ៉ក ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ American Airlines ។

លោក Neil McCarthy បានសារភាពប្រាប់សមត្ថកិច្ចថា លោកចូលចិត្តផឹកស្រាបៀរ Jack and Cokes ហើយលោកបានផឹកអស់ជាច្រើនកែវ មុនពេលឡើងលើយន្តហោះនៅទីក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក ។ បន្ទាប់មក លោកក៏បានផឹកស្រាអស់ជាច្រើនកែវទៀត ក្នុងអំឡុងពេលប្តូរជើងយន្តហោះនៅទីក្រុង Chicago ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjez6N-5uxdi_8SNUt83LM_whUq-uJ1TOQvIsR5qwKeIzfM_4e0kCjx1UTK5fcsBiKD3emfcx6TtCPmTR4Wkk4bQ7vYo_hjjlBIy9zlTvljc5xUCHWNouLEm-P6nlJtKtWtYtJ_xDToCLYV36yAF2VaNvavRSGWPRP20eBxSDPbQFRjqpNv9HVNjxkXYYE/s680/photo_2024-07-13_10-12-40.jpg

ចំណែកសមត្ថកិច្ចនិយាយថា អ្នកដំណើរផ្សេងទៀតបានយកទូរស័ព្ទដៃថតរូបភាពលោក Neil McCarthy ផ្ញើមកសមត្ថកិច្ច ហើយក្នុងរូបភាពនេះ គេឃើញលោកស្រាតខោរបស់ខ្លួនចេញ និងឈរបាញ់នោមនៅលើយន្តហោះ ។ ក្រៅពីនេះ សមត្ថកិច្ចក៏ទទួលបានសេចក្តីរាយការណ៍ពីភ្នាក់ងារសន្តិសុខ និងបុគ្គលិកអាកាសចរណ៍ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2cCX-yYLAEU_-VeqGeErZ37xywHJNAKtzAGFLXQh-WgZ8QJgGxSGnvne1XcR3Vbka_gWa9UQu7v7lumSBhJZU59zyAqcwrEbBAAyGm5hH70h8sPGFF6xpVcLX54zojZhiI7BzsXgo8ZXXR2KGLsAp4JCx0_n0bbIsmwNVe-z_fxc78AhJN4IteYUs2RA/s1280/photo_2024-07-13_10-12-41.jpg

ក្រុមហ៊ុនអាកាសចរណ៍ American Airlines បញ្ជាក់ថា យន្តហោះនេះត្រូវបានអាជ្ញាធរបញ្ជាឱ្យផ្លាស់ប្តូរគោលដៅភ្លាមៗ ដោយសារមានការរំខានពីអ្នកដំណើរ ។ សមត្ថកិច្ចបានចោទប្រកាន់លោក Neil McCarthy ពីបទបង្ហាញអវៈយវៈភេទរបស់ខ្លួននៅលើយន្តហោះ ហើយលោកនឹងជាប់ពន្ធនាគាររយៈពេល៦ខែ និងបង់ប្រាក់ពិន័យចំនួន៥.០០០ដុល្លារអាមេរិក ៕