Home ព័ត៌មានអន្តរជាតិ តើអាចទៅរួចទេ អភិបាលក្រុងមួយរូបនៅបារាំងបង្កើតច្បាប់ហាមមេឃភ្លៀងនៅរដូវក្តៅ?

តើអាចទៅរួចទេ អភិបាលក្រុងមួយរូបនៅបារាំងបង្កើតច្បាប់ហាមមេឃភ្លៀងនៅរដូវក្តៅ?

54
0

ប្រទេសបារាំង ៖ អភិបាលក្រុង១រូបនៅប្រទេសបារាំងបានចេញបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ផ្តល់ភាពសំខាន់ និងតាមដានអាកាសធាតុឱ្យបានខ្លាំងក្លា ដើម្បីជួយគ្នាបញ្ឈប់អាកាសធាតុប្រែប្រួលខុសធម្មតា ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ។ ការចេញបញ្ជាឱ្យតាមដានអាកាសធាតុនេះ ក្រោយពីអភិបាលក្រុងរូបនេះធុញទ្រាន់នឹងមេឃភ្លៀងឥតឈប់ឈរនៅរដូវក្តៅ ។

សារព័ត៌មាន AFP រាយការណ៍ថា ការិយាល័យឧតុនិយមបារាំងបានប្រកាសនៅដើមខែកក្កដា ឆ្នាំ២០២៤ ថា កាលពីខែមិថុនា កន្លងមក មេឃបានធ្លាក់ភ្លៀងច្រើនជាងពេលធម្មតា និងបរិមាណទឹកភ្លៀងខុសគ្នាយ៉ាងខ្លាំង បើធៀបចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២០ ជាមួយពេលបច្ចុប្បន្ន ។ លើសពីនេះ តំបន់មួយចំនួនមានភ្លៀងធ្លាក់ច្រើនជាងមុនទ្វេដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4lhHP7xOAS1DS5_UMMDZ2Em1owWiptT_X6AIt7eHkX5OyZiynvuh1x_wunRfKxwbD15GuqJkUiqnNfgJv2ZZpLuHx1YOjZt2xBFOhBI7YmXvMHCZxa4RQPfdoVJvRP2J_cKsbpBf3w8pwkCi4Mygep3khY1BuCTZMMOUvzXogBMvUgLBCNLgV3ckS5Dg/s1200/05145b3d-cd57-4fea-b347-702f380b1728_16x9_1200x676.webp

លោក Daniel Marrier អភិបាលក្រុង Coulonces ស្ថិតក្នុងតំបន់ Normandy ប្រទេសបារាំង និយាយថា ៖ «ខ្ញុំពុំធ្លាប់ឃើញអាកាសធាតុបែបនេះពីមុនមកទេ ។ នៅពេលព្រឹក ផ្ទៃមេឃប្រែជាពណ៌ប្រផេះ និងធ្លាក់ភ្លៀងឥតឈប់ឈរ ។ ខ្ញុំមើលអ្វីពុំឃើញសោះ ហើយក្នុងផ្ទះរបស់ខ្ញុំត្រូវតែបើកភ្លើងជានិច្ច» ។

ហេតុនេះ លោក Daniel Marrier ដែលមានតួនាទីជាអភិបាលក្រុង ក្រោយពីពលរដ្ឋចំនួន២២៧នាក់ បោះឆ្នោតគាំទ្រលោកឱ្យកាន់តំណែងជាអភិបាលក្រុង បានចាត់វិធានការបញ្ហាអាកាសធាតុដោយខ្លួនឯង គឺការបង្កើតច្បាប់គ្រប់គ្រងក្នុងតំបន់ ដែលស្ថិតនៅក្រោមកការគ្រប់គ្រងរបស់លោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiovnr-i-ZLTBxKyl2JglsBI3nwFHETZSgv8XhXYHNXSdGVD4aFqUukIob_xXRYCxPEQBfJsRTr6CCB2ut_hQKh2Rf3Alsy1qakCgqsODYdYz1NijxnbIYrT4BnmzZ0i52LVl1vHhbkwoQR7s_ZjGIpXLIhuO_Q58VDOSQjnydpj4Vj51VwqQPW5Huivn4/s1000/20240710_1720613583-710.jpeg

លោកបន្តថា ៖ «ខ្ញុំសូមចេញបទបញ្ជាមួយ គឺចាប់ពីខែសីហា, ខែកញ្ញា និងខែតុលា ឆ្នាំ២០២៤ តទៅ មេឃត្រូវតែឈប់ភ្លៀង ហើយមេឃត្រូវមានពន្លឺថ្ងៃមិនក្តៅខ្លាំងពេក និងមានខ្យល់បក់តិចៗជំនួសវិញ ។ រីឯស្ថាប័នពាក់ព័ន្ធត្រូវតែរួមគ្នាគាំទ្រ ដោយការផ្តល់ភាពសំខាន់ខ្លាំងបំផុតលើការតាមដានអាកាសធាតុ និងទទួលខុសត្រូវក្នុងការអនុវត្តបទបញ្ជានេះ» ។ ក្រោយពីលោកអភិបាលក្រុងចេញបទបញ្ជាហាមមេឃភ្លៀងរួចមក លោកប្រាប់ថា មានពលរដ្ឋជាច្រើននាក់នាំគ្នាអរគុណលោក ។

គួរបញ្ជាក់ថា Normandy ត្រូវបានគេចាត់ទុកថា គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយស្ថិតនៅទិសពាយ័ព្យប្រទេសបារាំង ដោយសារមានធម្មជាតិស្រស់ស្អាត និងភាពរ៉ូមេនទិកផងដែរ ។ រីឯភ្ញៀវទេសចរដែលបានមកកម្សាន្តនៅទីនេះពេញចិត្តយ៉ាងខ្លាំងនឹងអ្វីៗគ្រប់យ៉ាង ដូចជា ៖ ការធ្វើដំណើរ, ភោជនីយដ្ឋាន និងកន្លែងស្នាក់នៅ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju0TXSWuYbrtg2BmRynQ71NStfgRk2cKipOzCFoP5r6NVatsV35bITFNfHwac48SHKbBFYStFU2JFUTTHvWjB9U9QZ456nS02DtXMMgrg7AxBau1bqAzDdLx85m44yI-xITzD1xx2H_e7AMgZkkp-mFbYRucAMggUPH4FNQhFW2FYiVPBmqNjZTUvLrnY/s599/download.jpg