HYUKOH ក្រុមតន្រ្តីរបស់កូរ៉េខាងត្បូងដែលមានសមាជិកចំនួន៤នាក់បានធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានការចាប់អារម្មណ៍មិនតិចនោះទេបន្ទាប់ពីក្រុមនេះរំលេចអក្សរខ្មែរ៤តួសម្រាប់ Music Video Teaser ខណៈក្នុង MV នេះអាចនឹងបង្ហាញពីទិដ្ឋភាពខ្លះៗរបស់ប្រាសាទមួយចំនួនដូចជាប្រាសាទបាយ័នជាដើម។
តាមការបង្ហោះរបស់ផេកមួយឈ្មោះថា Naver Cambodia នាយប់ថ្ងៃទី៩ កក្កដា ជាមួយរូបភាពពីរសន្លឹកអមជាមួយខ្លឹមសារថា « HYUKOH បានប្រើប្រាស់ភាសាខ្មែរដើម្បីបង្កើតជាអក្សរឡូឃូ “GLUE” សម្រាប់បទចម្រៀងថ្មីរបស់ពួកគេជាមួយ Sunset RollerCoaster។ បទនេះនឹងបញ្ចេញនៅថ្ងៃទី ១០ ខែកក្កដា ដែលនឹងបង្ហាញពីទិដ្ឋភាពខ្លះៗរបស់ប្រាសាទមួយចំនួនដូចជាប្រាសាទបាយ័នផងដែរ»។ .png)
នេះជាលើកទី១ហើយសម្រាប់អ្នកគាំទ្រកម្ពុជាដែលខាងក្រុមតន្រ្តីរបស់ប្រទេសកូរ៉េខាងត្បូងមានការផ្សព្វផ្សាយពីប្រទេសកម្ពុជាដែលអាចបញ្ជាក់ប្រទេសរបស់យើងនាពេលបច្ចុប្បន្នទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីជាតិសាសន៍ដទៃ។ ជាមួយគ្នានេះអ្នកគាំទ្រក៏បង្ហាញអារម្មណ៍សប្បាយចិត្តចំពោះដំណឹងនេះដែល MV របស់តារាចម្រៀងកូរ៉េខាងត្បូងជ្រើសយកប្រទេសកម្ពុជាជាទីកន្លែងរំលេចនៅក្នុងវីដេអូចម្រៀង។
Hyukoh គឺជាក្រុមតន្ត្រី indie របស់កូរ៉េខាងត្បូងដែលបានចុះហត្ថលេខាជាមួយក្រុមហ៊ុន DooRooDooRoo Artist ។ ក្រុមនេះត្រូវបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ២០១៤ ដែលមានសមាជិកចំនួន៤នាក់រួមមាន Oh Hyuk មានតួនាទីជាអ្នកច្រៀង លេងហ្គីតា និងនិពន្ធបទចម្រៀង។ Im Dong-geon អ្នកលេងបាស Lim Hyun-jae អ្នកលេងហ្គីតានាំមុខនិង Lee In-woo អ្នកវាយស្គរ៕.png)










