នៅក្នុងឈុតខ្លីៗនៅក្នុងកម្មវិធីមួយ តារាចម្រៀងនិងជាតារាសម្ដែងហុងកុង Charlene Choi ត្រូវបានគេឃើញមុខក្រៀមក្រំនៅពេលដែលនាងបានសាកល្បងញុំាផ្លែទុរេននៅប្រទេសសិង្ហបុរី ហើយទីបំផុតតារាស្រីរូបនេះក៏ខ្ជាក់ទុរេនចេញវិញភ្លាមៗ។
តាមប្រភពពីAsiaOne បានរាយការណ៍ថាឃ្លីបដែលបានចែករំលែកនៅលើគណនីផ្លូវការរបស់កម្មវិធីនៅលើ Douyin ដែលជាកំណែចិននៃ TikTok កាលពីថ្ងៃទី៨ ឧសភា បង្ហាញពី Charlene Choi រួមជាមួយនឹងតារាចម្រៀងហុងកុងពីររូបផ្សេងទៀតស្ថិតនៅហាងកាហ្វេមួយកន្លែងរបស់ប្រទេសសិង្ហបុរី។ ពួកគេត្រូវបានណែនាំឱ្យស្គាល់ទុរេនជាច្រើនប្រភេទ។ ក្នុងនោះមានអ្នកបង្ហាញអារម្មណ៍រំភើបដែលអាចសាកល្បងភ្លក្សរសជាតិច្រើនប្រភេទរបស់ទុរេន។ បន្ទាប់មក រូបគេបានលើកទឹកចិត្ត Charlene Choi ឱ្យសាកល្បង។ Charlene ស្ទាក់ស្ទើរក្នុងការរើសមួយដុំ ភ្លក្សវា ហើយបង្ហាញទឹកមុខមិនពេញចិត្តភ្លាមៗ។ ក្រោយមកនាងមិនអាចញុំាទុរេននោះបាន ទីបំផុតនាងក៏ខ្ជាក់វាចេញភ្លាមៗ។.png)
អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានចែករំលែកបទពិសោធន៍ស្រដៀងទៅនឹងតារាស្រីរូបនេះដូចគ្នានៅពេលដែលពួកគេ ឬសមាជិកគ្រួសាររបស់ពួកគេបានភ្លក្សទុរេនជាលើកដំបូងក៏បានខ្ជាក់ចេញដូចគ្នា។ អ្នកខ្លះទៀតបញ្ចេញមតិថា ទុរេនពិតជាឆ្ងាញ់។
តារាចម្រៀង និងសម្តែង Charlene មានអាយុ ៤២ ឆ្នាំបានចាប់ផ្តើមអាជីពកម្សាន្តរបស់ខ្លួនក្នុងឆ្នាំ ២០០០ ជាតារាម៉ូដែល។ ក្រោយមកនាងត្រូវបានស្វែករកគោលដៅថ្មីជាតារាចម្រៀងនិងបង្កើតជាក្រុមចម្រៀងទៀត។ លើសពីនេះ អាជីពសម្ដែងរបស់នាងក៏ជោគជ័យក្នុងឧស្សាហកម្មភាពយន្តហុងកុងផងដែរ៕










