Home ព័ត៌មានអន្តរជាតិ ក្រុមអ្នកស្រាវជ្រាវផលិតដើមឈើស្រូបកាបូនពីខ្យល់ដើម្បីកាត់បន្ថយកំដៅផែនដី

ក្រុមអ្នកស្រាវជ្រាវផលិតដើមឈើស្រូបកាបូនពីខ្យល់ដើម្បីកាត់បន្ថយកំដៅផែនដី

35
0

ក្រុមហ៊ុន Carbon Collect ធ្វើការផ្នែកអភិវឌ្ឍបច្ចេកវិទ្យាស្រូបកាបូនឌីអុកស៊ីត ដែលជាមូលហេតុធ្វើឱ្យមានការបំភាយឧស្ម័នផ្ទះកញ្ចក់ បានផលិតដើមឈើមេកានិច (Mechanical Tree) សម្រាប់ស្រូបកាបូនពីខ្យល់ ។ ដើមឈើនេះមានសមត្ថភាពស្រូបយកកាបូនលើសដើមឈើពិតប្រាកដរហូតដល់១.០០០ដង ហើយវាជាវិធីកាត់បន្ថយកំដៅផែនដីផងដែរ ដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNn-YQrKPAXoH3cYqd_uU0reGZSfngvAoD7IfJMxrx_K003hDKi00NhWiQJO2bAuF_DlkH4O0_ZisXaUQ3xtAcSG4iurrQzr97osfDSnQM4oY4AldWhd5fj_ZGFVaRfMy7wH0FtAnmQQ7pXot3QXpuB2f4sA5bfOu9HaHFoo6j1WBYUEEmk-zVAvsHAcY/s700/carbon-collect-system-web-700x467.jpg

ការផលិតដើមឈើមេកានិច គឺជាការសហការគ្នារវាងក្រុមហ៊ុន Carbon Collect ជាមួយលោកសាស្ត្រាចារ្យ Klaus Lackner មកពីសាកលវិទ្យាល័យ Arizona នៅសហរដ្ឋអាមេរិក ។ លោក Klaus Lackner បានចំណាយពេលវេលាអស់ជាច្រើនឆ្នាំ ដើម្បីស្រាវជ្រាវបច្ចេកវិទ្យាស្រូបកាបូន បន្ទាប់មក ក៏ឈានដល់ការផលិតដើមឈើមេកានិច ដែលមនុស្សគ្រប់គ្នាបានឃើញ ។ បច្ចេកវិទ្យាស្រូបកាបូបនេះ ត្រូវបានប្រើប្រាស់រួចហើយនៅសាកលវិទ្យាល័យ Arizona ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJQQynET7G4nEw_qCriQV0u-f-9r64x43z3RyqSanCrojR8sbaiudwn7RkShRDxpQusAkAeQZpNvFfFCqaoGjXFtgEd9AuxEu4hjyjDOP7jm95bpEBOMrhJ9vA8rMUkI0H8149z20qVAqHN9zD-Jyqtd7jeKenI9z93dQsAPfAIOoOnRtMugWocRiW2fY/s3000/download.jpg

ដើមឈើមេកានិច មានកម្ពស់ប្រមាណ១០ម៉ែត្រ គឺមានតម្រងស្របកាបូនពីខ្យល់ ហើយបង្គោលរបស់វាអាចពង្រីក ឬបន្ថយទំហំដោយស្វ័យប្រវត្តិ ។ វាបានចំណាយពេលស្រូបកាបូន ចាប់ពី៣០នាទី ទៅ១ម៉ោងក្នុង១លើក ហើយនៅពេលដើមឈើនេះស្រូបកាបូនពេញហើយ បង្គោលស្រូបកាបូននឹងបន្ថយទំហំបន្តិចម្តងៗ និងបញ្ចេញកាបូនទាំងនេះ ។ បន្ទាប់មក បង្គោលដើមឈើនឹងពង្រីកទំហំម្តងទៀតដើម្បីដំណើរការជាថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB9_8oN2eqBlJMdP6VZg4ID5OQBi4Qt9ylWrAozKzv5Fj8xjWDyhjaEuweC1gTU13520RC5fNc0MDBBTeHZmwEWY-UNyXd6onZbdAxYMTN03C68Vj-xo7YASJGESqdra6W3H-L77B0mgBXJQDOHE3riCOEh8yu0mn5JLCA_WbtVU5jV4Kc-hN_IFni0Ik/s720/mechanical-tree-credit.jpg

ក្រុមហ៊ុន Carbon Collect អះអាងថា ដើមឈើមេកានិចអាចស្រូបកាបូនពីខ្យល់បានល្អជាងដើមឈើពិតប្រាកដ រហូតដល់១.០០០ដងឯណោះ ។ ទោះយ៉ាងណា បើប្រៀបធៀបវាជាមួយដើមឈើពិតប្រាកដ ដើមឈើនេះមានតួនាទីត្រឹមតែស្រូបកាបូនប៉ុណ្ណោះ ប៉ុន្តែវាពុំអាចបញ្ចេញអុកស៊ីសែនមកក្រៅដូចដើមឈើពិតប្រាកដទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSU3w41nSvGkxSM32NOcuYhyphenhyphen672cV9Zht9y4QiJsGCQW1x-aLYliojXUVh_TY5H4W7NYbnaePisRB1J2TYoWbUiNWbTZJ1tQz83ckHW8LX5OOrIfkJc6vsCz_tGdUNo21OjjLTzynFYcCC8yfN2U3wcjmZx9GIMUQiUUyQIQF5PKoDu6HpoA2Qdbmt_sI/s1199/20220429lnp20-dactrees.jpg

ក្រុមហ៊ុនបញ្ជាក់ទៀតថា បច្ចេកវិទ្យាដើមឈើមេកានិចខុសគ្នាពីបច្ចេកវិទ្យាស្រូបកាបូនផ្ទាល់ពីខ្យល់ នៅត្រង់វាពុំចាំបាច់ប្រើប្រាស់កង្ហារបឺតខ្យល់ចូលក្នុងម៉ាស៊ីន ។ ប៉ុន្តែវាបានស្រូបខ្យល់ធម្មជាតិ ដែលធ្វើឱ្យការចំណាយដើមទុនកាន់តែថោក ។ បច្ចុប្បន្ន ដើមឈើមេកានិចស្ថិតក្នុងការសាកល្បងនៅឡើយ ហើយក្រុមហ៊ុនមានគម្រោងពង្រីកបច្ចេកវិទ្យានេះឱ្យមានសមត្ថភាពស្រូបកាបូនរហូតដល់១.០០០តោនក្នុង១ថ្ងៃ នាពេលអនាគត ៕