Home ព័ត៌មានអន្តរជាតិ ប្រទេសថៃលក់ក្រម៉ា និងផលិតផលធ្វើពីក្រម៉ាដាច់ខ្លាំងនៅមុនពិធីបុណ្យចូលឆ្នាំ

ប្រទេសថៃលក់ក្រម៉ា និងផលិតផលធ្វើពីក្រម៉ាដាច់ខ្លាំងនៅមុនពិធីបុណ្យចូលឆ្នាំ

166
0

ប្រទេសថៃ ៖ ក្រុមតម្បាញសហគមន៍ប្រចាំខេត្តត្រាំង ប្រទេសថៃ បានពន្លឿនការត្បាញក្រម៉ា និងកាត់ក្រម៉ាធ្វើជាផលិតផលផ្សេងៗដើម្បីលក់ឱ្យភ្ញៀវទេសចរថៃ និងភ្ញៀវទេសចរបរទេស ក្រោយពីទទួលការកុម្ម៉ង់ពីអតិថិជន ស្មើជាង២.០០០មុខ ។ ភ្ញៀវទេសចរបានទិញក្រម៉ាយកទៅធ្វើជាកាដូផ្តល់ឱ្យគ្នាទៅវិញទៅមកក្នុងឱកាសឆ្នាំថ្មី ខណៈក្រម៉ា ត្រូវបានប្រទេសថៃចាត់ទុកថា គឺជា Soft Power ដ៏សំខាន់ ដែលបានបង្ហាញពីអត្តសញ្ញាណជាតិទៅកាន់ពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfkjqIRxo_BkE5X8Oq8OcRpX5lNAIZ9TAdU2ph4rNV6mXhGwshYCZYjbxK0kykrx340BGiEbm5gii8xJcd2NLdBpx1zV4mLuFRFqH4H0KcNnWCcxssPJ_RxqfcFAUHz3m-evR-C-TkMw8yObDyVjj2t3pudxgpBlFxARvPEhQjb5pFwcrL0FVLJ6_iqhA/s1200/photo_2024-04-09_10-22-13%20(2).jpg

កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ សមាជិកក្រុមតម្បាញសហគមន៍ប្រចាំខេត្តត្រាំង បាននាំគ្នាពន្លឿនការត្បាញក្រម៉ា ដើម្បីឱ្យទាន់តម្រូវការទិញរបស់អតិថិជន ។ សមាជិកក្រុមតម្បាញសហគមន៍និយាយថា នៅមុនពេលបុណ្យចូលឆ្នាំថ្មី មានការកុម្ម៉ង់ទិញក្រម៉ាច្រើនណាស់ ។ រីឯតម្លៃវិញ គឺចាប់ពី១០០បាត ទៅ៤០០បាត ហើយតម្លៃអាស្រ័យលើសាច់ក្រណាត់ និងម៉ូដ ។

នៅឆ្នាំ២០២៤នេះ មានអតិថិជនទូទាំងប្រទេសថៃបានកុម្ម៉ង់ទិញក្រម៉ា និងផលិតផលធ្វើពីក្រម៉ាតាមអនឡាញ ស្មើជាង២.០០០មុខ ។ ចំនួនការកុម្ម៉ង់ទិញក្រម៉ា គឺច្រើនកាលពីឆ្នាំ២០២៣ ជិត៣ដងឯណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjKF0i9PKarp8dDcB1ZLTRWMZlbEaOzjPfPmZsg2YqBpkjlfszLptGmWOqy1T8RcRgkDvo-igZll9OXiOMbwqvkMzxR2zyRD72apzDCvuYjY3-Z13b_CkFfYU54rdiMJb1NEZJpTIR1ZDVChJWPcjIV0dNldIOxNpheh2pLZvi03xI3W-yJZ1Qr5thAZQ/s1200/photo_2024-04-09_10-22-13%20(3).jpg

គេសង្កេតឃើញថា ក្រោយពីគណៈរដ្ឋមន្ត្រីថៃបានចុះបញ្ជីក្រម៉ា ជាវត្ថុតំណាងឱ្យបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិទៅអង្គការយូណេស្កូ កាលពីឆ្នាំ២០២៣ វាបានធ្វើឱ្យតម្រូវការក្រម៉ាកើនឡើង ។ ហេតុនេះ សមាជិកក្រុមតម្បាញសហគមន៍មានប្រាក់ចំណូលកើនឡើងជាបន្តបន្ទាប់ តាមរយៈការព្យាយាមកែច្នៃក្រម៉ាឱ្យមានពណ៌ស្រស់ស្អាត, ម៉ូដចម្រុះគ្នា និងទាន់សម័យ ។

ក្រៅពីនេះ សមាជិកក្រុមតម្បាញសហគមន៍បានយកក្រម៉ាមកកាត់ធ្វើជាអាវ, កាបូប, បូពាក់លើសក់, កន្សែងជូតមុខ, មួក, ឆ័ត្រ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដើម្បីឱ្យអតិថិជនមានជម្រើសច្រើន ។ ផលិតផលធ្វើពីក្រម៉ាទាំងនេះ បានលក់ដាច់យ៉ាងខ្លាំងមុនពេលពិធីបុណ្យចូលឆ្នាំថ្មី រហូតដល់សមាជិកក្រុមតម្បាញសហគមន៍ញាប់ដៃញាប់ជើងបង្កើនការផលិតបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhri44cqm-__ojsuvJZ1lg4tMZdtO9Xx52Xa9kNCbztiLbztEto-xYWPXwf6txqXoJlesSMlwcf3jJreLqafbI-KnBBb0zOiJehWpIIfP_uzHnzKZJkZNGgbn3v-kmlu9gsPSSuFInUn0_4CrnA9IEapYuTfWow9XtkfUtG06LbLFOAK4DgoRmiVWaZL1s/s1200/photo_2024-04-09_10-22-13%20(4).jpg

លោកស្រី Suphanee Cheichunjit មកពីផ្នែកគ្រប់គ្រងក្រុមតម្បាញនិយាយថា អតិថិជននៅទីក្រុងបាងកក បានកុម្ម៉ង់ទិញក្រម៉ាច្រើន ហើយក្រម៉ាមាន៣ទំហំ គឺទំហំតូច, កណ្តាល និងធំ ។ កាលពីឆ្នាំ២០២៣ ក្រុមតម្បាញអាចលក់ក្រម៉ា ចាប់ពី៥០០ដុំ ទៅ៦០០ដុំប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០២៤ មានការកុម្ម៉ង់ទិញច្រើនរហូតដល់២.០០០ដុំ ។

ពលរដ្ឋថៃចាត់ទុកថា ក្រម៉ាមានគុណសម្បត្តិយ៉ាងសំខាន់ ហើយគេមិនអាចខ្វះក្រម៉ាក្នុងជីវភាពប្រចាំថ្ងៃបានទេ ដូចជា ៖ គ្របក្បាលការពារពន្លឺថ្ងៃ, ដណ្តប់រាងកាយ, ស្លៀកងូតទឹក, ជូតញើស និងគ្របលើតុ ជាដើម ។ នៅពេលប្រើប្រាស់ក្រម៉ាយូរឆ្នាំ វានឹងធ្វើឱ្យសាច់ក្រម៉ាកាន់តែទន់, ជ្រាបទឹកបានល្អ និងហាលថ្ងៃឆាប់ស្ងួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghsXf1WKJQjm4KAkQEK3aYKdSY_ZuxVa5cWv7vx_R2VanaDoU5prGGtWb5s9fQWbQ2JHJcsSxPIo9PMCuJ5LkhmF6aNTuOh7uqsor4yD56_oGdol6SVXTvwSbxbP3vTWZVRWF9_zhrjbHOctpqwR5X9cRtY80CrFmXkE-u8p_WTFr3rUcg37abyC02jiU/s1200/photo_2024-04-09_10-22-13.jpg

កន្លងមក ប្រទេសថៃបានស្នើចុះបញ្ជីក្រម៉ាជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (Intangible Cultural Heritage) ទៅកាន់អង្គការយូណេស្កូ (UNESCO) ហើយ បច្ចុប្បន្ន ក្រម៉ាបានក្លាយជា Soft Power របស់ប្រទេសថៃ ដោយសារវាផ្តល់នូវផលប្រយោជន៍ច្រើនសម្រាប់ជនជាតិថៃ ៕