Home ព័ត៌មានអន្តរជាតិ គម្របសៀវភៅធ្វើពីស្បែក.មនុស្សដែលរក្សាទុកក្នុងបណ្ណាល័យ Harvard ត្រូវបានកម្ទេចចោល

គម្របសៀវភៅធ្វើពីស្បែក.មនុស្សដែលរក្សាទុកក្នុងបណ្ណាល័យ Harvard ត្រូវបានកម្ទេចចោល

751
0

សហរដ្ឋអាមេរិក៖ គម្របសៀវភៅធ្វើពីស្បែក.មនុស្សក្នុងសតវត្សទី ១៩ ដែលរក្សាទុកក្នុងបណ្ណាល័យ Harvard អស់រយៈពេលជាច្រើនឆ្នាំ ឥឡូវនេះត្រូវបានគេដកចេញពីបណ្ណាល័យដើម្បីធ្វើការគោរពបូជា។
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ សាកលវិទ្យាល័យ Harvard ទើបតែប្រកាសដកគម្របសៀវភៅដែលធ្វើពីស្បែកមនុស្សចេញ បន្ទាប់ពីរក្សាទុកសៀវភៅនេះក្នុងបណ្ណាល័យអស់រយៈពេលជាច្រើនឆ្នាំ ដោយសៀវភៅនោះមានឈ្មោះថា Des Destinées de l’Ame (Destinies of the Soul)។https://akm-img-a-in.tosshub.com/indiatoday/images/story/202403/harvard-says-it-has-removed-human-skin-from-the-binding-of-a-19th-century-book-300604690-16x9_0.jpg?VersionId=ETGAFBjUl.Tp1lfU6n66r0FgWK7N2fzt

Destinies of the Soul គឺជាសៀវភៅដែលមានប្រវត្តិដ៏អាក្រក់បំផុតក្នុងចំណោមសៀវភៅប្រហែល ២០ លានក្បាលនៅក្នុងបណ្ណាល័យរបស់សាកលវិទ្យាល័យ Harvard ។ សៀវភៅនេះត្រូវបានដាក់តាំងក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ដែលនិយាយពីការតាំងសមាធិលើព្រលឹង និងជីវិតបន្ទាប់បន្សំ ដែលនិពន្ធដោយលោក Arsène Houssaye នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៨៨០។ អ្នកនិពន្ធ Arsène Houssaye ត្រូវបានគេដឹងថា ដំបូងឡើយ គាត់បានផ្តល់អំណោយសៀវភៅធ្វើពីស្បែកមនុស្សនេះទៅឱ្យមិត្តរបស់គាត់គឺវេជ្ជបណ្ឌិត Ludovic Bouland ដោយសៀវភៅនេះផលិតពីរាងកាយរបស់អ្នកជំងឺស្រីមិនស្គាល់អត្តសញ្ញាណម្នាក់ដែលបានទទួលមរណភាពដោយមូលហេតុធម្មជាតិ។

បន្ទាប់មកលោកវេជ្ជបណ្ឌិតក៏បានយកសៀវភៅនេះទៅឱ្យសាកលវិទ្យាល័យ Harvard ដើម្បីដាក់តាំងក្នុងបណ្តាល័យ។ ទោះជាយ៉ាងណា បន្ទាប់ពីដាក់បង្ហាញអស់រយៈពេលជាច្រើនឆ្នាំសៀវភៅធ្វើពីស្បែកមនុស្សក៏ត្រូវបានដកចេញពីបណ្ណាល័យ ដោយសារក្រុមអ្នកកាសែត Needham បានអះអាងថា បណ្ណាល័យ Harvard បានគ្រប់គ្រងសៀវភៅនេះ យ៉ាងព្រៃផ្សៃ ជាការតាំងពិពណ៌ដែលទាក់ទាញចំណាប់អារម្មណ៍ នេះហាក់ដូចជាកំពុងបំពាន និងមើលងាយជនរងគ្រោះ។ មិនយូរប៉ុន្មានសាលាក៏បានទទួលស្គាល់ថាគម្របសៀវភៅរបស់ខ្លួនមិនបានបំពេញតាម “ស្តង់ដារសីលធម៌” ដោយពេលខ្លះប្រើពាក្យពេជ្រមិនសមរម្យដើម្បីផ្សព្វផ្សាយសៀវភៅនេះឱ្យគេចាប់អារម្មណ៍ ដែលវាហាក់ដូចជាកំពុងមើលងាយជនរងគ្រោះពិតមែន។https://c.ndtvimg.com/2024-03/vgkttlp_des-destines-de-lame-human-skin-book_625x300_29_March_24.jpeg

ហេតុនេះសាលាក៏សម្រចដកគម្របសៀវភៅចេញពីបណ្ណាល័យដើម្បីធ្វើការគោរពបូជាតាមរបៀបត្រឹមត្រូវ ដោយសាកសពត្រូវបានបញ្ចុះនៅប្រទេសបារាំង។ គួរបញ្ជាក់ដែរថា បើយោងតាមរបាយការណ៍របស់សាលាឆ្នាំ ២០២២ បានឱ្យដឹងថា មានសំណល់មនុស្សច្រើនជាង ២០,០០០ នាក់នៅក្នុងបណ្ណាល័យ Harvard ចាប់ពីគ្រោងឆ្អឹងពេញលេញរហូតដល់សក់ បំណែកឆ្អឹងតូចៗ និងធ្មេញ។ ក្នុងចំណោមទាំងនេះ ប្រហែល ៦,៥០០ ជាជនជាតិដើមអាមេរិក ប្រជាជនក្នុងតំបន់ និងមនុស្ស ១៩ នាក់ជាជនជាតិដើមអាហ្រ្វិក ដែលគេជឿថាសុទ្ធតែជាជនរងគ្រោះនៃទាសភាព៕