Home ព័ត៌មានអន្តរជាតិ រដ្ឋាភិបាលថៃបញ្ជាឱ្យបិទគេហទំព័រ ល្បែ.ងស៊ីស.ង មានខ្លឹមសារមិនសមរម្យ

រដ្ឋាភិបាលថៃបញ្ជាឱ្យបិទគេហទំព័រ ល្បែ.ងស៊ីស.ង មានខ្លឹមសារមិនសមរម្យ

32
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋាភិបាលស្ថិតក្រោមការដឹកនាំរបស់លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានបង្ហាញលទ្ធផលការងារក្នុងអាណត្តិរបស់ខ្លួន ដោយបានបញ្ជាឱ្យបិទគេហទំព័រ ល្បែ.ងស៊ីស.ង មានខ្លឹមសារមិនសមរម្យ ស្មើជាង៦ម៉ឺនគេហទំព័រ ។ មន្ត្រីនាំពាក្យរបស់រដ្ឋាភិបាលបញ្ជាក់ថា រដ្ឋាភិបាលនឹងបន្តចាត់វិធានការឧក្រិដ្ឋកម្មតាមអនឡាញជាបន្តបន្ទាប់ ។

លោកស្រី Kanika Ounjit មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានលើកឡើងពាក់ព័ន្ធនឹងគោលនយោបាយបង្ក្រាបគេហទំព័រល្បែងស៊ីសងអនឡាញ ដែលដឹកនាំដោយលោក Prasert Chandraruangthong រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល ព្រមទាំងលោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ ធ្លាប់លើកឡើងថា គេហទំព័រល្បែងនាពេលបច្ចុប្បន្ន គឺស្ថិតក្នុងឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងខុសច្បាប់ ពីព្រោះគេហទំព័រទាំងនេះបានបោកប្រាស់ពលរដ្ឋ និងបន្លំយកទិន្នន័យផ្ទាល់ខ្លួនទៅលក់ ហើយមានយុវជនជាច្រើននាក់ជឿតាមការបោកប្រាស់ទាំងនេះ ។

យុវជនភាគច្រើនបានឈ្លក់នឹងការល្បែងស៊ីសងតាមអនឡាញ ដែលបណ្តាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមជាតិទាំងមូល ។ ហេតុនេះ រដ្ឋាភិបាលនឹងបង្ក្រាបគេហទំព័រល្បែងស៊ីសងជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ករណីឧក្រិដ្ឋកម្មតាមអនឡាញមិនឱ្យប៉ះពាល់ដល់ពលរដ្ឋបន្តទៀត ។

យោងតាមទិន្នន័យបង្ហាញថា ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលបានត្រួតពិនិត្យ និងបិទគេហទំព័រល្បែងស៊ីសងមានខ្លឹមសារមិនសមរម្យគ្រប់ប្រភេទជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ស្មើនឹង៦០.៦៨១គេហទំព័រ ក្នុងនោះក្រសួងបានបិទគេហទំព័រពាក់ព័ន្ធនឹងល្បែងភ្នាល់តាមអនឡាញ ចំនួន២៥.៥៧១គេហទំព័រ ។ វាកើនឡើង១៣ដង ពីចំនួន២.០៥៩គេហទំព័រ ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ហើយជនល្មើសនឹងជាប់ពន្ធនាគារមិនលើស២ឆ្នាំ និងពិន័យជាប្រាក់មិនលើស២.០០០បាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ។

រដ្ឋាភិបាលព្រួយបារម្ភពីពលរដ្ឋទាំងអស់ និងសូមឱ្យពលរដ្ឋកុំជឿតាមការឃោសនាដើម្បីវិនិយោគ ឬរកប្រាក់ពីគេហទំព័រល្បែងអនឡាញ ពីព្រោះពលរដ្ឋនឹងក្លាយជាជនរងគ្រោះរបស់ពួកឧក្រិដ្ឋជន ។ លើសពីនេះ ជនខិលខូចអាចបោកប្រាស់ឱ្យជនរងគ្រោះដោនឡូត App ដាក់ក្នុងទូរស័ព្ទ ដើម្បីលួចប្រាក់ពីបញ្ជីធនាគារ ឬលួងលោមលួចយកទិន្នន័យសំខាន់ពីជនរងគ្រោះ ដើម្បីយកទៅប្រើប្រាស់ដោយខុសច្បាប់ ។ ហេតុនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់ជនស្លូតត្រង់ និងក្រុមគ្រួសារផងដែរ ៕https://wapcbet.com/wp-content/uploads/2020/04/54.jpg