Home ព័ត៌មានជាតិ ក្រសួង ប្រកាសហាមឃាត់ការយករូបសត្វ និងរុក្ខជាតិតំណាងជាតិ ទៅធ្វើម៉ាកយីហោ

ក្រសួង ប្រកាសហាមឃាត់ការយករូបសត្វ និងរុក្ខជាតិតំណាងជាតិ ទៅធ្វើម៉ាកយីហោ

58
0

ក្រសួងពាណិជ្ជកម្ម បានចេញប្រកាស ហាមឃាត់ការប្រើប្រាស់ដោយយករូបសត្វ និងរុក្ខជាតិតំណាងជាតិ ដែលជានិមិត្តរូបនៃប្រទេសកម្ពុជា ដែលមានលក្ខណៈដូច ឬត្រាប់តាម ដោយគ្មានការអនុញ្ញាត។

លើសពីនេះទៅទៀត សញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឈ្មោះ ឬឈ្មោះសង្ខេប ឬអក្សរកាត់នៃឈ្មោះ ឬសញ្ញា ឬត្រាជាផ្លូវការ ដែលអនុម័តដោយរដ្ឋណាមួយ អង្គការអន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ ក៏មិនត្រូវបានអនុញាតឱ្យចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម នៅក្នុងការធ្វើម៉ាកយីហោនោះទេ។

គួរបញ្ជាក់ថា សត្វ និង រុក្ខជាតិ សម្រាប់ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា មានដូចជា៖

  • សត្វគោព្រៃ
  • សត្វត្រយ៉ង
  • អណ្ដើកសរសៃ (អណ្ដើកហ្លួង)
  • ត្រីគល់រាំង
  • ដើមត្នោត
  • ផ្ការំដួល
  • និងផ្លែចេកពងមាន់។