Home ព័ត៌មានអន្តរជាតិ ពលរដ្ឋអាមេរិកពុំសូវចង់បានកូន តែចូលចិត្តចិញ្ចឹមសត្វជំនួស

ពលរដ្ឋអាមេរិកពុំសូវចង់បានកូន តែចូលចិត្តចិញ្ចឹមសត្វជំនួស

36
0

សហរដ្ឋអាមេរិក ៖ នារីម្នាក់ឈ្មោះ លីសា រស់នៅរដ្ឋមីឈីហ្គេន សហរដ្ឋអាមេរិក បានផ្តល់បទសម្ភាសន៍មកកាន់សារព័ត៌មាន BBC ថា នាងពុំចង់បានកូនទេ ហើយនាងគិតបែបនេះតាំងពីរៀននៅវិទ្យាល័យមកម៉្លេះ ដោយសារមានអារម្មណ៍ថា ត្រូវលះបង់អ្វីគ្រប់យ៉ាងក្នុងជីវិតដើម្បីក្លាយជាម្តាយម្នាក់ ។ លើសពីនេះ ការមានកូនត្រូវចំណាយគ្រប់បែបយ៉ាង ដូចជា ៖ ពេលវេលា, ប្រាក់ និងលះបង់សកម្មភាពដែលខ្លួនចង់ធ្វើ ។https://www.wfla.com/wp-content/uploads/sites/71/2022/03/GettyImages-614306210.jpg

ចំណែកបុរសជាគូស្នេហ៍របស់នាង លីសា និយាយថា លោកតែងតែបារម្ភពីរឿងមានកូនជានិច្ច ហើយលោកចាប់ផ្តើមមានចំណែករួមផ្នែកនយោបាយកាន់តែច្រើន ។ ហេតុនេះ លោកបានរៀនសូត្រពីអ្វីគ្រប់យ៉ាងពាក់ព័ន្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ទើបលោកគិតថា លោកមិនអាចទទួលខុសត្រូវលើជីវិតរបស់កូនបានទេ ។

លោកបន្តថា ស្របពេលស្ថានភាពសង្គមតានតឹងអាចធ្វើឱ្យលោក និងអ្នកដទៃស្វែងរកទំនាក់ទំនងល្អ ឬសេចក្តីស្រឡាញ់គ្មានលក្ខខណ្ឌ ប៉ុន្តែវាមិនមែនជាការរៀបការហើយមានកូននោះទេ ។ មនុស្សសម័យថ្មីជាច្រើននាក់សុខចិត្តចិញ្ចឹមឆ្កែ, ឆ្មា ឬសត្វផ្សេងៗ ជំនួសការមានកូន រហូតដល់មានឃ្លាមួយដែលពលរដ្ឋអាមេរិកតែងនិយាយលេងសើចថា ៖ «Pets are the new kids, Plants are the new pets» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhblsZoJGQtESGT30CoNM3jpJfkJFy9qOYMLkmExqcteOel5JOmWkWcZTB4TwRlbdfphyphenhyphentWfUCxgWGiEU8C22tApCrfIApA9ehAr98qHT70V7utYDZ4q2qyY8VXbV0cZY5eULAvcEPeah9LPPMnAThU5P6jVKmnPyRp_KGXuZ6PdprNaGmQOFBbaIcfXK0/s2048/chewy-nPRK_w6tcQ4-unsplash-scaled.jpg

ចំពោះមូលហេតុដែលមនុស្សសម័យថ្មីភាគច្រើនសម្រេចចិត្តគ្មានកូន ឬមានកូនបន្ថែមទៀត បើធៀបនឹងមនុស្សសម័យមុន គឺអាចបណ្តាលមកពីកត្តាជាច្រើន ដូចជា ៖ ការពន្យារកំណើតមានប្រសិទ្ធភាព ហើយស្ត្រីមានជម្រើសច្រើនជាងពេលមុន ។ ពួកនាងពុំបានកំណត់គោលដៅថា ចង់រៀបការហើយមានកូនដើម្បីបង្កើតស្ថិរភាពសម្រាប់ជីវិតទេ ខណៈស្ថានភាពសង្គមមិនអំណោយផល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQzYuUmC8kZmWoZmK4bgBN3P_7NUDXxhEZ7JylkNsn8qXNMr3z276Ux3axX5rubEsD9GuJ8X4F3zvmVsQzJYnaYKwH12EU-1-FEx_8pO8tbSdU9sBSko8bBHkQpEYhDl6GeVjpaA9T3VmKcnpv4i7pduummaSQct3SmcHCzuMQotdJb39CzW5EZ-sGBGQ/s600/dodo-resolve-petschool-600_13S9Y08.jpg

លើសពីនេះ ពួកគេពុំចង់ទទួលបន្ទុកចិញ្ចឹមកូនតូចតាំងពីកើតជាទារករហូតដល់ធំពេញវ័យ ដែលត្រូវចំណាយប្រាក់ឱ្យកូនរៀនសូត្រ, ទិញសម្ភារៈប្រើប្រាស់ និងសម្លៀកបំពាក់យ៉ាងច្រើន ។ ការមានកូនបានធ្វើឱ្យពេលវេលារបស់ឪពុក-ម្តាយមានកំណត់ ពីព្រោះឪពុក-ម្តាយគិតថា តើពួកគេត្រូវទៅធ្វើការនៅខាងក្រៅផ្ទះបែបណា ដើម្បីមិនបណ្តោយឱ្យកូននៅផ្ទះតែម្នាក់ឯង ។ ម្យ៉ាងទៀត ពួកគេត្រូវមានពេលវេលាថែទាំកូន តាមដានអាកប្បកិរិយា និងការចម្រើនវ័យរបស់កូនទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikBv2DvmPhZmc2od8zWKAAkCx2RQsUKMSy86w6Kj-tcAXegEentcNdIuhNEzVzDuOJZfSkvi5xNLhJqhQnK-gFrjg45vrDs5Xa0P9wy3j7Y9FjsmJtytjFwsB-g_VXXW8QeOgvf5xFdgA8LsYHxDQ7_JwhWRgZ8ckKKlnp-6VJJwl1exWEKiUISTyvajU/s2400/GettyImages-1229823142-1.jpg

ប៉ុន្តែពួកគេអាចទុកឆ្មា និងឆ្កែឱ្យនៅផ្ទះបាន ហើយការចំណាយប្រាក់ជួលអ្នកថែទាំសត្វចិញ្ចឹម គឺចំណេញជាងការចំណាយប្រាក់ជួលអ្នកមកថែទាំកូន ។ ក្រៅពីនេះ ការចិញ្ចឹមសត្វពុំសូវមានភាពតានតឹងដូចចិញ្ចឹមក្មេងទេ ទើបធ្វើឱ្យអ្នកចិញ្ចឹមសត្វមានសុខភាពផ្លូវចិត្តល្អជាងមនុស្សទូទៅ ៕